Borey Mongkol1 Agriculture

មន្ត្រីនគរបាលម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារ បានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន

ថ្ងៃច័ន្ទ 13 កញ្ញា 2021, 22:4

ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រោយស្តៅម្នាក់សង្ស័យតូចចិត្តដោយសារមានវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារបានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯង។

តាមការឲ្យដឹងពីនគរបាលស្រុកថ្មគោលបានបញ្ជាក់ថា÷ ករណីធ្វើអត្តឃាតខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចលំនៅដ្ឋានឋិតនៅក្នុងក្រុមទី ១៤ ភូមិនិគមក្រៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សាកសពមានឈ្មោះ សំបូរ វ៉ាន់ណូ ភេទប្រុស អាយុ ៣១ឆ្នាំមានមុខរបរជានគរបាលជាតិបំរើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយស្តៅ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល  រស់នៅភូមិ- ឃុំកន្លែងកើតហេតុខាងលើ។

តាមការបំភ្លឺពីឪពុកបង្កើតឈ្មោះឡុក វណ្ណៈ អាយុ ៥៣ឆ្នាំរស់នៅក្នុងភូមិជាមួយគ្នាបានប្រាប់ថា÷ នៅថ្ងៃកើតហេតុគាត់បានទទួលទូរស័ព្ទពីកូនប្រសារស្រីឈ្មោះ វ៉ាត់ វាសនា អាយុ ២៩ ឆ្នាំ ប្រាប់ថា បងណូ ( ជាប្តី ) បានបិទទ្វារចាក់សោរនៅក្នុងផ្ទះយូរហើយ លឺដូច្នេះគាត់ក៏បានរូតរះទៅផ្ទះកូនដើម្បីគាស់ទ្វារ លុះទៅដល់បានគាស់ទ្វារចូល ស្រាប់តែឃើញកូនឈ្មោះ សំបូរ វ៉ាន់ណូ បានចងកនឹងកន្សែងជាប់ទៅនឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ ហើយក៏រាយការណ៍ដល់សមត្ថកិច្ចតែម្ដង។

លោកវរសេនីយ៍ទោ សេង លុច អអិការស្រុកថ្មគោលបានបង្ហើបដែរថា÷ មូលហេតុដែលធ្វើឲ្យកម្លាំងប៉ុស្តិ៍ខាងលើបញ្ចប់ជីវិតខ្លួនឯងនេះអាចតូចចិត្តដោយសារមានវិបត្តិជីវភាពក្រីក្រទើបគិតខ្លីបញ្ចប់ជីវិតខ្លួនឯង ព្រោះកន្លងមកមិនដែលមានបញ្ហាល្អក់កករជាមួយគ្រួសារប្រពន្ធ កូនឡើយ លោកមានការសោកស្តាយជាពន់ពេកព្រោះតែហេតុផលជីវភាពមិនមានការតស៊ូ បន្ទាប់មកក៏បានប្រគល់សាកសពអោយខាងសាច់ញាតិរៀបចំធ្វើបុណ្យទៅតាមប្រពៃណី។

មន្ត្រីនគរបាលម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារ បានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន
មន្ត្រីនគរបាលម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារ បានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន
មន្ត្រីនគរបាលម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារ បានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន

PLB Banner on article detail