ឃាត់ខ្លួនជនសង្ស័យ​ ០២នាក់ពីបទរក្សាទុកថ្នាំញៀន

ថ្ងៃច័ន្ទ 13 កញ្ញា 2021, 22:2

ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាប់ពាក់ព័ន្ធក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

  លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះដែរ ធ្វើឡើងនៅវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់
១-ឈ្មោះ ម៉ៅ សៅ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិបឹងសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង
២-ឈ្មោះ ស៊ឹម លីយ៉ា ភេទស្រី អាយុ ២២ឆ្នាំ  រស់នៅភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតបានរួមមាន!
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០៤ថង់ ទម្ងន់ ៧៨,៤៧ក្រាម
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(យ៉ាម៉ាWY)ចំនួន ០៦គ្រាប់ និង០១ចំហៀង ទម្ងន់ ០,៦៤ក្រាម
-ទូរស័ព្ទដៃ ចំនួន០២គ្រឿង
-រថយន្តចំនួន ០១គ្រឿង។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ខាងលើរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី៕

ឃាត់ខ្លួនជនសង្ស័យ​ ០២នាក់ពីបទរក្សាទុកថ្នាំញៀន
ឃាត់ខ្លួនជនសង្ស័យ​ ០២នាក់ពីបទរក្សាទុកថ្នាំញៀន

PLB Banner on article detail

អត្ថបទពេញនិយម