Borey Mongkol1 Agriculture

មុខសញ្ញាលួចទ្រព្យសម្បត្តិក្នុងភូមិម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ថ្ងៃច័ន្ទ 13 កញ្ញា 2021, 18:59

ខេត្តបាត់ដំបង៖ ជនសង្ស័យជាមុខសញ្ញាម្នាក់ដែលតែងតែលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវបានកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលចុះធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបាន។

លោកវរសេនីយ៍ទោ  សេង  លុច  អធិការនគរបាលស្រុកថ្មគោលបានបញ្ជាក់ឲ្យដឹងថា÷ កិច្ចប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១នៅចំណុចក្រុមទី០២ ស្ថិតក្នុងភូមិអូរញ័រ ឃុំបឹងព្រីង  ស្រុកថ្មគោល ខេត្តបាត់ដំបង បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះឈ្មោះ សេង ណារី ភេទប្រុស អាយុ ៥៩ឆ្នាំ មានទីលំនៅចំណុចកេីតហេតុខាងលើ ក្នុងករណីមានជនមិនស្គាល់មុខបានធ្វើសកម្មភាពលួចយក ,ម៉ាសុីនបូមទឹកចំនួន ០២គ្រឿង, ម៉ាសុីនកាត់ស្មៅចំនួន ០១គ្រឿង និងអំភ្លី ចំនួន០១គ្រឿងផងនោះ។

លោកអធិការបានបញ្ជាក់បន្ថែមថា!ជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ ថា សុធា  ហៅ វេក ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំ នៅក្នុងភូមិអូរញ័រ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាមួយវត្ថុតាងដកហូតបានរួមមាន: ម៉ាសុីនបូមទឹកចំនួន ០២គ្រឿង, ម៉ាសុីនកាត់ស្មៅចំនួន ០១គ្រឿង និងអំភ្លី ចំនួន០១គ្រឿងផងដែរ។

 ក្រោយពីឃាត់ខ្លួនសាកសួរ ជនសង្ស័យខាងលើត្រូវបាននគរបាលជំនាញស្រុកថ្មគោលបានកសាងសំណុំរឿងដើម្បីអនុវត្តតាមផ្លូវច្បាប់៕

មុខសញ្ញាលួចទ្រព្យសម្បត្តិក្នុងភូមិម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
មុខសញ្ញាលួចទ្រព្យសម្បត្តិក្នុងភូមិម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

PLB Banner on article detail