ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទលួចយកទ្រព្យសម្បត្តិអ្នកដទៃ

ថ្ងៃច័ន្ទ 13 កញ្ញា 2021, 18:58

ខេត្តបាត់ដំបង៖ ជនសង្ស័យ០១នាក់ ត្រូវបានកម្លាំង ក្រុមអន្តរាគមន៍  បង្ការបង្ក្រាប  សហការ ជាមួយ កម្លាំងការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ធ្ងន់   បានចុះប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនពាក់ព័ន្ធករណី  លួច  (  យក ទ្រព្យ សម្បត្តិ  )អ្នកដទៃ។

លោក វរសេនីយ៍ឯក  ឈឿង  គឹមសុង  នាយការិយាល័យ  នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល  បានអោយដឹងថា ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ  ឈ្មោះ  អៃ  ត្រៃលក្ខណ៍  ហៅ  វីរៈ  ភេទប្រុស  អាយុ  ៤១  ឆ្នាំ  មានទីលំនៅចំណុចភូមិអង់  សង្កាត់អូរចារ  ក្រុងបាត់ដំបង  ថានៅវេលាម៉ោង  ០២និង៣៧  នាទី កាលពី ថ្ងៃទី  ០៧  ខែ  កញ្ញា  ឆ្នាំ  ២០២១  មមានករណីជនមិនស្គាល់មុខបានធ្វើសកម្មភាពចូលក្នុងផ្ទះលួច យក  ទ្រព្យសម្បត្តិ មាន!-ប៉ុស្តិ៍ ផ្សារ ដែក  ០១  -ម៉ូទ័រ ឆាប  ០១  និង  ម៉ូទ័រ ស្វាន  ០២  រួចគេចខ្លួនទៅបាត់។

ក្រោយទទួលបានបណ្តឹងនេះភ្លាម និងដោយ អនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី  ឯកឧត្ដម  ឧត្ដមសេនីយ៍ ទោ  សាត  គឹមសាន  ស្នងការ  នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  ក៏ដូចជា  លោក វរសេនីយ៍ឯក  លឹម  ពុទ្ធីឡា  ស្នងការរង  ផែនការងារ នគរបាល ព្រហ្មទណ្ឌ  និងមានការសម្របសម្រួលលើនីតិវិធីពីលោក កែវ  សុជាតិ  ព្រះរាជអាជ្ញា  នៃ អយ្យការ  អមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកបានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍  បង្ការបង្ក្រាប  សហការ ជាមួយ កម្លាំង  ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ធ្ងន់ ចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ០៩និង៣០នាទី នៅ ថ្ងៃទី  ១២  ខែ  កញ្ញា  ឆ្នាំ២០២១ ទើបកំណត់បានមុខសញ្ញា និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅ ចំណុច ភូមិ កាប់គោថ្មី  សង្កាត់ អូរចារ  ក្រុងបាត់ដំបង ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន ឈ្មោះ  សាយ  សុភាព  ហៅ  ខ្មៅ  ភេទប្រុស  អាយុ  ២៨  ឆ្នាំ  មានទីលំនៅ  ភូមិ ទួលតាឯក  សង្កាត់ ទួលតាឯក  ក្រុងបាត់ដំបង  
 ជាមួយវត្ថុតាង ដកហូត រួម មាន  ៖  
-  ម៉ូទ័រ  ឆាប  ចំនួន០១  
-  ម៉ូទ័រ  ស្វាន  ចំនួន  ០២  
-  ប៉ុស្តិ៍ ផ្សារ ដែក  ចំនួន០១  ។

ជនសង្ស័យក្រោយពីឃាត់ខ្លួនសួរនាំរួច រហូតមកដល់ពេលនេះត្រូវបានការិយាល័យ ជំនាញ កំពុង តែ ធ្វេីការ កសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី  ចំណែក  វត្ថុតាង សមត្ថកិច្ច យេីង បាន ប្រគល់ អោយ ទៅ ខាងជនរងគ្រោះ វិញ ផងដែរ ។

ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទលួចយកទ្រព្យសម្បត្តិអ្នកដទៃ

PLB Banner on article detail