បង្ក្រាប​សាច់សត្វ​ជ្រូក ស្លាបមាន់ គ្រឿងក្នុង​មាន់ និង​ប្រហិត​ចម្រុះ ៣​តោន នៅ​ច្រក​បឹង​ត្រ​គួ​ន ខេត្តបន្ទាយមានជ័យ​

ថ្ងៃពុធ 8 កញ្ញា 2021, 14:38

(​បន្ទាយមានជ័យ​)÷​រថយន្ត​២​គ្រឿង​លួច​ដឹក​សាច់ជ្រូក​.​ស្លាបមាន់​. គ្រឿងក្នុង​មាន់ និង​ប្រហិត​ចម្រុះ ចំនួន ៣​តោន ដឹក​ចេញពី​ប្រទេស​ថៃ ចូលមក​តាម​ច្រក​បឹង​ត្រ​គួ​ន​យកមក​លក់​ចែកចាយ​ក្នុង​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ​​ត្រូវ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​បង្ក្រាបបាន​​នៅវេលា​ម៉ោង​៤ និង​៤៥​នាទី​ទៀបភ្លឺ ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២១​នៅ​ចំណុច​ច្រកព្រំដែន​បឹង​ត្រកួន ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោគ​រមៀត​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​ការបង្ក្រាប​រថយន្ត​ទាំង​២​គ្រឿង​ដែល​លួច​ដឹក​សាច់សត្វ​ជ្រូក​.​ស្លាបមាន់​. គ្រឿងក្នុង​មាន់ និង​ប្រហិត​ចម្រុះ ចំនួន ៣​តោន​ដឹក​ចេញពី​ប្រទេស​ថៃ​នោះ ក្រោម​ការដឹកនាំ​ដោយផ្ទាល់​ពី​លោក​តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ និង​ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ ព្រមទាំង​សហការ​ជាមួយ វរ​:​ព្រំដែន​៨០៧​នៃ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ចុះ​ស្ទាក់ចាប់​រថយន្ត​២​គ្រឿង ម៉ាក ISUZU ព​ណ៍ស ជា​ប្រ​ភ​ទ​រថយន្ត Pickup ពាក់​ស្លាក​លេខ Thailand​។​

​ក្រោយពី​ឃាត់​រថយន្ត​ទាំង​២​គ្រឿង​នេះ​បាន​ឆែក ឆេ​ក្នុង​រថយន្ត​បាន​រកឃើញ សាច់សត្វ​ជ្រូក​, ស្លាបមាន់​, គ្រឿងក្នុង​មាន់ និង​ប្រហិត​ចម្រុះ ចំនួន ៣​តោន ដោយ​ពុំមាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់​
​លោក​តាន់​ផាន់​ណា​រ៉ា​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ក្រុមការងារ​បាន​បញ្ជូន​វ​ត្ថុ​តាង​និង​បទល្មើស​ខាងលើនេះ ទៅ​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។​

PLB Banner on article detail

អត្ថបទពេញនិយម