ឃាត់ខ្លួន​មនុស្ស​០៥​នាក់ ខណៈ​លបលួច​ចូល​កាប់​ព្រៃ​ក្នុង​ដែន​អភិរក្ស​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​

ថ្ងៃពុធ 8 កញ្ញា 2021, 8:39

​ខេត្តបាត់ដំបង​: មន្ត្រី​ឧទ្យាន​អនុរក្ស​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង MJP បានធ្វើ​ការចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន ០៥​នាក់​ខ​ណះ​ដែល​ពួកគេ​ចូល​កាប់​រាន​ដែន​ព្រៃ​ក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ស្រុក​សំឡូត​។​

 

​មន្ត្រី​ឧទ្យាន​អនុរក្ស​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង MJP បាន​ប្រាប់​ឲ្យ​ដឹងថា​÷ ក្រោយ​ការ​ឆ្មក់​ចុះឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៥​នាក់ នៅ​ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២១​នេះ​មន្ត្រី​ជំនាញ​បានសម្រេច​បញ្ជូន​សំណុំរឿង​ខាងលើ​ដើម្បី​អនុវត្តតាម​នីតិវិធីតុលាកា​តាម​បទល្មើស​ជាក់ស្តែង​។​

 

​ជនសង្ស័យ​ទាំង ៥​នាក់​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ យូវ សារ៉ម , ឈ្មោះ អាន់ ទេ​ន , ឈ្មោះ អាន់ ទឿ ន , ឈ្មោះ ស៊ិន ចាន់ និង​ឈ្មោះ​ព្រំ ហ៊ ន ទាំងអស់គ្នា​រស់នៅក្នុង​ភូមិ​កណ្តាល ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង  រួមជាមួយ​វត្ថុតាង​មួយចំនួនទៀត​មាន កាំបិត​ខ្វែវ​ចំនួន ០៥​ដើម និង​ម៉ូតូ​ចំនួន ៣​គ្រឿង​ផងដែរ ដែល​ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​ចូលក្នុង​ព្រៃ​ដែន​អភិរក្ស​កាប់​រាន​កាលពី​ថ្ងៃទី ០៥ ខែកញ្ញា​កន្លងមក​ត្រង់ចំណុច​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ក្បែរ ច្រក តំបន់ ៤០០ ក្នុងភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត នៃ​ខេត្តបាត់ដំបង​។​

 

​លោក កត បូរាន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​បាន​បញ្ជាក់ថា​÷ ជនសង្ស័យ​ទាំង ០៥​នាក់ គឺជា​អ្នកស៊ីឈ្នួល​កាប់​រាន​ព្រៃ​ឲ្យ​គេ​តែប៉ុណ្ណោះ ហើយ​ក៏បាន​បញ្ជូនទៅ​តុលាកា​ផុតដៃ​ហើយ ចំពោះមុខ​នេះ​មន្ត្រី​ជំនាញ​នឹង​បន្ត​នីតិវិធី​ស្រាវជ្រាវ​ទៅលើ​អ្នក​នៅ​ពីក្រោយ​បន្តទៀត​៕​

ឃាត់ខ្លួន​មនុស្ស​០៥​នាក់ ខណៈ​លបលួច​ចូល​កាប់​ព្រៃ​ក្នុង​ដែន​អភិរក្ស​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​
ឃាត់ខ្លួន​មនុស្ស​០៥​នាក់ ខណៈ​លបលួច​ចូល​កាប់​ព្រៃ​ក្នុង​ដែន​អភិរក្ស​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​
ឃាត់ខ្លួន​មនុស្ស​០៥​នាក់ ខណៈ​លបលួច​ចូល​កាប់​ព្រៃ​ក្នុង​ដែន​អភិរក្ស​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​

PLB Banner on article detail

អត្ថបទពេញនិយម