ក្រុងព្រះសីហនុ​មានការ​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​ទៀត​ប្រវែង​៣០០​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ​

ថ្ងៃច័ន្ទ 6 កញ្ញា 2021, 18:30

ក្រុងព្រះសីហនុ​៖ នៅ​រសៀល​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ លោក​អុ​ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែរ ប្រវែង​៣០០​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត្រ ដាក់លូ​កាត់​ទទឹងផ្លូវ​២​កន្លែង ស្ថិតនៅ​ក្នុងភូមិ​១ និង​ភូមិ​២ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​/​ខេត្ត​ព្រះសីហនុ ។ ដោយ​ទទួល​គម្រោង​ជួសជុល​ផ្លូវ​បេតុងអារម៉េ ដោយ​ក្រុមហ៊ុន សុ​ី​សុ​ី អុ​ី​អូ អិន​ជី ណា​រី​ន ។​

 

​ក្នុងឱកាស​នោះ​ផងដែរ​លោក​អុ​ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ ក៏បាន​សំ​ណះ​សំ​ណា​ល​ផ្តាំផ្ញើរ​សួរសុខទុក្ខ​បងប្អូន​ពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​កម្ម​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែរ​នេះ និង​អំពាវ​ដល់​បងប្អូន​ពល​រដ្ឋ ក្រោយ​ស្ថាបនា​រួចរាល់ សូម​ធ្វើដំណើរ​ឆ្លងកាត់​ដោយ​សុវត្ថិភាព និង​សូម​ចូលរួម​ថែរក្សា​ទាំងអស់គ្នា ដើម្បី​បាន​ប្រើប្រាស់​ឆ្លងកាត់​បាន​ស្រួល​និង​យូរអង្វែង ។

 

​ជា​ចុងបញ្ចប់ ដោយ​ស្ថិតក្នុង​បរិបទ​កូ​វិដ​-១៩ លោក ក៏បាន​សំណូមពរ​អំពាវនាវ​ដល់​បងប្អូន​ពលរដ្ឋ​បន្ថែម ត្រូវ​ចេះ​រៀន​រស់ ក្នុងសម័យ​បរិបទ​ជំងឺ​កូ​វិដ​-១៩​ថ្មី បើទោះបីជា​ស្ថានភាព​ក្នុង​ក្រុង​/​ខេត្ត ក៏ដូចជា​ក្នុងប្រទេស​កម្ពុជា​ទាំងមូល​មានការ​ថមថយ នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វិដ​-១៩​ក្តី ក៏​យើង​មិនត្រូវ​ភ្លេចខ្លួន​ដែរ យើង​អាច​ភ្លេច​កូ​វិដ ប៉ុន្តែ​កូ​វិដ​គឺ​នៅក្បែរៗ​ខ្លួន​យើង​នៅឡើយ​ទេ ដូចនេះ​ត្រូវ​បន្ត​អនុវត្តន៍​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​គឺ​«៣​កុំ ៣​ការពារ​» ៕​

ក្រុងព្រះសីហនុ​មានការ​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​ទៀត​ប្រវែង​៣០០​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ​
ក្រុងព្រះសីហនុ​មានការ​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​ទៀត​ប្រវែង​៣០០​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ​
ក្រុងព្រះសីហនុ​មានការ​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​ទៀត​ប្រវែង​៣០០​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ​
ក្រុងព្រះសីហនុ​មានការ​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​ទៀត​ប្រវែង​៣០០​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ​
ក្រុងព្រះសីហនុ​មានការ​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​ទៀត​ប្រវែង​៣០០​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ​
ក្រុងព្រះសីហនុ​មានការ​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​ទៀត​ប្រវែង​៣០០​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ​
ក្រុងព្រះសីហនុ​មានការ​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​ទៀត​ប្រវែង​៣០០​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ​
ក្រុងព្រះសីហនុ​មានការ​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​ទៀត​ប្រវែង​៣០០​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ​

PLB Banner on article detail