បើក​ផ្សារ​សាមគ្គី ហៅ​(​ប៉ា​ហ៊ី​)​ឡើងវិញ ក្រោយ​បិទ​៣០​ថ្ងៃ ដោយសារ​អាជីវក​រឆ្ល​ង​កូ​វីដ​

ថ្ងៃច័ន្ទ 6 កញ្ញា 2021, 18:24

​(​ប៉ៃលិន​)៖ រហូតមកដល់​ព្រឹក​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត​ប៉ៃលិន បានចេញ​សេចក្តីសម្រេច បើក​ឱ្យ​ដំណើរការ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី​ឡើងវិញ ក្រោយពី​បិទ​ផ្សារ​ទាំងមូល អស់​រយ​:​ពេល​៣០​ថ្ងៃ ដោយសារ​មាន​អាជីវករ​មួយចំនួន​ឆ្លង​ជំងឺ​កូ​វីដ ១៩  ការបើក​ឱ្យ​ដំណើរការ​ផ្សារ​ឡើងវិញ គឺ​បើក​តែ​ផ្នែក​ខាងលើ ខណៈ​ផ្នែក​ខាងក្រោម ដែល​លក់ដូរ​បន្លែ ត្រី សាច់ កំពុង​រៀបចំ​ឱ្យមាន​របៀបរៀបរយ ។

​ក្នុងការ​អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ រដ្ឋបាល​ក្រុង ត្រូវ​ដឹកនាំ ការអនុវត្ត​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល ដើម្បី​ទ​ប​ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ។ ម្យ៉ាងវិញទៀត ត្រូវ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​លើ​ការពង្រឹង​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ជាពិសេស​វិធានការ «៣​ការពារ ៣​កុំ​» របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការអនុវត្ត​ការផាកពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល មិន​គោរព​ដោយ​ចេតនា នូវ​វិធានការ​រដ្ឋបាល ដែល​រាជរដ្ឋាភិបាល និង​រដ្ឋបាលខេត្ត បានដាក់​ចេញ ដោយ​មិន​គិតដល់​បទល្មើស ព្រហ្មទណ្ឌ​ដទៃទៀត​ឡើយ ។

ចំណែក​ឯកឧត្តម ចេញ ញ៉ា​ន់ អភិបាលរង​ខេត្ត​ប៉ៃលិន ក្នុងនាម​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាន​ក្រើនរំលឹក​ដល់​អាជីវករ​ទាំងអស់​ដែល​កំពុង​នាំគ្នា​បើក​តូប​លក់ដូរ​ឡើងវិញ​ឱ្យ​បន្ត​ថែរក្សា​អនាម័យ តាម​តូប​លក់ដូរ​របស់ខ្លួន ដោយ​ប្រុងប្រយ័ត្ន ត្រូវ​ពាក់​ម៉ាស លាងដៃ​នឹង​អាល់កុល ឬ​ជែ​ល និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​កុំឱ្យ​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​បន្តទៀត ។​

ឯកឧត្តម បញ្ជាក់ទៀតថា ការបិទ​ផ្សារ​បន្ត​នេះ គឺ​ដោយ​អាជ្ញាធរខេត្ត ដែលជា​អាណាព្យាបាល មានការ​យកចិត្តទុកដាក់​ចំពោះ​សុខមាលភាព​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ធ្វើឡើង​ដើម្បី​ពង្រឹង និង​អនុវត្ត​ច្បាប់ ហើយ​រក្សា​ការពារ​កុំឱ្យ​មានការ​ឆ្លង​រាលដាល ជំងឺ​កូ​វីដ​១៩ ក្នុង​ផ្សារ​បន្ត ។ លើសពីនេះ រដ្ឋបាលខេត្ត​បើក​ឱ្យ​ដំណើរការ​តូប​តែ​ផ្នែក​ខាងលើ ដែលមាន​លក់ដូរ​គ្រឿង​ក្រអូប សម្លៀកបំពាក់ និង​គ្រឿងអលង្ការ​ប៉ុណ្ណោះ ព្រោះ​មាន​របៀបរៀបរយ​ហើយ ។ ចំណែកឯ​មួយ​ចំហៀង​ទៀត ដែល​អាជីវករ​លក់ដូរ បន្លែ ត្រី សាច់ គឺ​មិនទាន់​រៀបចំ​ស្អាតបាត ទើប​អាជ្ញាធរ​នឹង​បើក​ឱ្យ​ដំណើរការ​ជា​បន្តបន្ទាប់ ។​

ជាមួយ​ការបើក​ផ្សារ​នេះដែរ អាជីវករ ដែល​បាន​បើក​តូប​ឡើងវិញ​បាននាំគ្នា​ត្រេកអរ​សប្បាយរីករាយ ក៏បាន​លើកដៃ​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរខេត្ត ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ពួកគាត់ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ខណ​:​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ។ ពួកគាត់​ក៏​សូម​ជូនពរ​ដល់​អាជ្ញាធរខេត្ត​ទាំងអស់ ជាពិសេស​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ទទួលបាន​នូវ​សុខភាព​ល្អ កម្លាំង​មាំមួន ប្រាជ្ញា​ឈ្លាសវៃ ឈ្នះ​អស់​ជំងឺ​កូ​វីដ​១៩ ដើម្បី​ដឹកនាំ​ខេត្ត​ឱ្យមាន​ការរីកចម្រើន​៕​

PLB Banner on article detail