ឯកឧត្តម គួច ចំរើន ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ការអនុវត្ត​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា

ថ្ងៃច័ន្ទ 6 កញ្ញា 2021, 14:51

​នា​ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែស្រាព​ណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ការអនុវត្ត​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ស្តីពី​ការបង្រៀន និង​រៀន​តាម​បណ្តុំ សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ ដែលមាន​ហានិភ័យ​ទាប ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត ប្រធាន មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អភិបាលក្រុង ស្រុក និង​មេឃុំ ចៅសង្កាត់​ក្នុង​ខេត្ត​ព្រះសីហនុ ។​

 

​ជា​កិច្ច​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​ពិភាក្សា ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍ថា ដោយយោង​តាម​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តីពី​ការបង្រៀន និង​រៀន​តាម​បណ្តុំ សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ ដែលមាន​ហានិភ័យ​ទាប ដើម្បី​ត្រៀម​បើក​សាលា​សាកល្បង​ឡើងវិញ ក្នុង​រដ្ឋបាលខេត្ត នឹង​ជ្រើស​រើសយក​សាលា ដែលមាន​សុវត្ថិភាព និង​រៀបចំ​សណ្តាប់ធ្នាប់​បានល្អ បើក​ដំណើរការ​សាកល្បង​មុនគេ និង​ឈានទៅ​បើក​សាលា​បន្តបន្ទាប់​យោងតាម​ស្ថានភាព​សមស្រប​។ ក្នុងដំណាក់កាល​ដំបូង​នេះ រដ្ឋបាលខេត្ត ផ្តោតលើ​សិស្ស​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ព្រោះ​ជា​ថ្នាក់​ត្រូវ​ប្រឡង​សញ្ញាបត្រ​នាពេលខាងមុខ ដោយ​គ្រោង​បើក​សាកល្បង​ដំបូង ចំនួន​៥​សាលា​នៅតាម​ក្រុង​ស្រុក​ទាំង​៥ មានដូចជា ១. វិទ្យាល័យ​កែវផុស នៅ​ស្រុក​ស្ទឹងហាវ ២. អនុវិទ្យាល័យ​ទួល​កែវ នៅ​ស្រុក​ព្រៃនប់ ៣. វិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅ​ក្រុងព្រះសីហនុ ៤. អនុវិទ្យាល័យ​ស្ទឹង​សំរោង នៅ​ស្រុក​កំពង់សីលា និង​៥. អនុវិទ្យាល័យ​ព្រែក​ស្វាយ នៅ​ក្រុង​កោះរ៉ុង​។

 

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាល​បាល​ខេត្ត បានធ្វើ​ការណែនាំ​ដល់​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ក៏ដូចជា​អាជ្ញាធរ មុននឹង​បើក​សាលា​សាកល្បង​ឡើងវិញ យើង​ត្រូវអនុវត្ត​ទៅតាម​នីតិវិធី​ស្តង់ដារ ប្រតិបត្តិ​(SOP) ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដូចខាងក្រោម​៖
-​ធ្វើ​សំណាក​តេស្ត​វិភាគ​រក​ជំងឺ​កូ​វីដ​-១៩ យ៉ាង​ទៀងទាត់​ចំពោះ​សិស្ស និង​គ្រូ ដើម្បី​ធានាថា ការបើក​សាលា​សាកល្បង​ឡើងវិញ​របស់​យើង មិនមាន​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​នេះ​។​
-​ចំពោះ​លោកគ្រូ អ្នកគ្រូ និង​សិស្ស ត្រូវ​បានទទួល​ការចាក់​វ៉ាក់សាំង​ទាំងពីរ​ដូ​ស រួចរាល់​ទើប​អនុញ្ញាតឱ្យ​ចូលរៀន និង​ចូល​បង្រៀន​។ ចំពោះ​សិស្ស និង​គ្រូ​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​មិន​អនុញ្ញាតឱ្យ​ចូលរៀន និង​បង្រៀន​នោះទេ ប្រសិនបើ​មិនមាន​ការបញ្ជាក់​ហេតុផល​ច្បាស់លាស់ ។-​ត្រូវមាន​ម៉ាស៊ីន​វាស់​កម្តៅ អាល់កុល ឬ​ជែ​ល កន្លែង​លាង​សម្អាត​ដៃ​ដាក់​នៅតាម​មុខ​ថ្នាក់រៀន ដើម្បីឱ្យ​សិស្ស និង​គ្រូ​លាង​សម្អាត​ដៃ​មុនពេល​ចូល​សាលា និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព និង​គម្លាត​សង្គម​ជា​ចំបង ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​អនុសាសន៍ ៣. ការពារ និង​៣.​កុំ របស់​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ជា ។​ល​។

 

​អង្គប្រជុំ​បានសម្រេច​ដាក់ឱ្យ​ដំណើរការ​សាលា​ទាំង​៥​ខាងលើ នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១​ខាងមុខនេះ​។ ក្នុងនោះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ដាក់​ផែនការ​នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២១ នឹង​ចុះ​ត្រួតពិនិត្យ​ការរៀបចំ និង​ដាក់ឱ្យអនុវត្ត​នីតិវិធី​ស្តង់ដារ​ប្រតិបត្តិ​(SOP) ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅតាម​សាលា​ទាំង​៥​ខាងលើ មុន​បើក​ឱ្យ​ដំណើរការ ដើម្បីឱ្យ​ប្រាកដថា​មិនមាន​ចំនុច​ឆកល្វែង និង​ធានាបាន​សុវត្ថិភាព​ចំពោះ​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ​របស់​យើង​។​

ឯកឧត្តម គួច ចំរើន ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ការអនុវត្ត​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា
ឯកឧត្តម គួច ចំរើន ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ការអនុវត្ត​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា
ឯកឧត្តម គួច ចំរើន ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ការអនុវត្ត​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា
ឯកឧត្តម គួច ចំរើន ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ការអនុវត្ត​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា
ឯកឧត្តម គួច ចំរើន ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ការអនុវត្ត​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា

PLB Banner on article detail