ទាហានឈុតខ្មៅថៃចាប់ខ្លួនពលករខ្មែរចំនួន៤៨នាក់ក្រោយលបឆ្លងដែនខុសច្បាប់ ចូលទឹកដីថៃ

ថ្ងៃអាទិត្យ 5 កញ្ញា 2021, 9:35

(ខេត្តប៉ៃលិន)៖ ពលករខ្មែរចំនួន៤៨នាក់ត្រូវបានក្រុមទាហានឈុតខ្មៅថៃចាប់ខ្លួនខណ:ដែលពួកគេលបឆ្លងដែនដោយខុសច្បាប់ ចូលទឹកដីថៃដើម្បីធ្វើជាកម្មករបេះផ្លែមៀននៅក្នុងខេត្តច័ន្ទបុរីប្រទេសថៃ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៤,ខែកញ្ញា,ឆ្នាំ២០២១ត្រង់ចំណុចភូមិ៤ក្នុង ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន ៤៨នាក់ បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយបាននាំគ្នាដើរកាត់តាមចំការ ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃ កំពុងល្បាតក៏បានស្ទាក់ចាប់ ក្នុងនោះប្រុស១៨ស្រី ២៣ នាក់ និងក្មេងតូចៗ៧នាក់ ។

ប្រភពបានបន្តទៀតថា ក្រោយការចាប់ខ្លួនពលករខ្មែរបានសារភាពថា ពួកគេមកពីខេត្តប៉ៃលិន ដោយចូល តាមច្រករបៀងកាត់ព្រៃ ដើម្បីទៅធ្វើការនៅក្នុងចំការមៀនឲ្យជនជាតិថៃ ក្នុងខេត្តច័ន្ទបុរី ដោយក្នុងម្នាក់ៗត្រូវចំណាយអោយមេខ្យល់ ៥.០០០ បាតហើយមេខ្យល់បាននាំឆ្លងដែនចូលទៅទឹកដីថៃ តែក៏ត្រូវឃាត់ខ្លួនតែម្តង។

ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានសង្គេតឃើញថា ពួកគេគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ ទើបត្រួតពិនិត្យសុខភាពពួកគេទាំងអស់ និងបានបញ្ជូនទៅអោយភាគីកម្ពុជាវិញ ដើម្បីធ្វើចត្តាឡីស័កនៅទីនោះតែម្តង។

ចំណែកលោកវរសេនីយ៍ទោ​ សួន​ ដាលីន​ ប្រធានក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ -ថៃ​ ច្រកទ្វារអន្តរជាតិព្រំបានប្រាប់ក្រុមអ្នកសារព័ត៌មានយើងថា លោកមិនទាន់ទទួលបានដំណឹងនេះនៅឡើយទេ ហើយខាងលោកនឹងទាក់ទងទៅខាងភាគីថៃដើម្បីសួរនាំឲ្យដឹងច្បាស់៕

ទាហានឈុតខ្មៅថៃចាប់ខ្លួនពលករខ្មែរចំនួន៤៨នាក់ក្រោយលបឆ្លងដែនខុសច្បាប់ ចូលទឹកដីថៃ
ទាហានឈុតខ្មៅថៃចាប់ខ្លួនពលករខ្មែរចំនួន៤៨នាក់ក្រោយលបឆ្លងដែនខុសច្បាប់ ចូលទឹកដីថៃ
ទាហានឈុតខ្មៅថៃចាប់ខ្លួនពលករខ្មែរចំនួន៤៨នាក់ក្រោយលបឆ្លងដែនខុសច្បាប់ ចូលទឹកដីថៃ
ទាហានឈុតខ្មៅថៃចាប់ខ្លួនពលករខ្មែរចំនួន៤៨នាក់ក្រោយលបឆ្លងដែនខុសច្បាប់ ចូលទឹកដីថៃ
ទាហានឈុតខ្មៅថៃចាប់ខ្លួនពលករខ្មែរចំនួន៤៨នាក់ក្រោយលបឆ្លងដែនខុសច្បាប់ ចូលទឹកដីថៃ
ទាហានឈុតខ្មៅថៃចាប់ខ្លួនពលករខ្មែរចំនួន៤៨នាក់ក្រោយលបឆ្លងដែនខុសច្បាប់ ចូលទឹកដីថៃ
ទាហានឈុតខ្មៅថៃចាប់ខ្លួនពលករខ្មែរចំនួន៤៨នាក់ក្រោយលបឆ្លងដែនខុសច្បាប់ ចូលទឹកដីថៃ

PLB Banner on article detail

អត្ថបទពេញនិយម