អភិបាលខេត្តប៉ៃលិនគ្រោងបើកសាលារៀនរដ្ឋ និងឯកជនឡើងវិញ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន

ថ្ងៃសៅរ៍ 4 កញ្ញា 2021, 21:29

(ប៉ៃលិន)ដោយមានការណែនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីគំរោងការបើកឲ្យដំណើរការឡើងវិញនូវសាលារៀនមួយចំនួននៅតាមជនបទដែលមិនមានហានីភ័យនៃការឆ្លងជម្ងឺកូវិដ.១៩ ទើបនៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំគណៈអភិបាល មន្ទីរអប់រំយុវជន និងកីឡា មន្ទីរសុខាភិបាល អភិបាលក្រុង~ស្រុក ដំណើរការកិច្ចប្រជុំពិភាក្សា ស្តីពីការសិក្សារៀបចំតាមបណ្តាសាលារៀនរដ្ឋ និងឯកជនឡើងវិញ ដើម្បីត្រៀមអោយសិស្សានុសិស្ស ពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សាបានចូលសិក្សាវិញ ជាជំហាននិងតាមលំដាប់លំដោយ។

ជាមួយគ្នាលោកជំទាវបានណែនដល់មន្ទីរពាក់ព័ន្ធត្រូវតែពន្លឿនការរៀបចំបោសសំអាតអានាម័យនៅជុំវិញសាលាពិសេសគឺនៅក្នុងថ្នាក់រៀនត្រូវរៀបចំនិងកំណត់ដាក់សិស្សមិនឲ្យលើសពី១៥នាក់រៀបចំកន្លែងលាងដៃនិងវាស់កម្តៅឲ្យបាត្រឹត្រូវណែនាំដល់សិស្សានុសិស្សឲ្យអនុវត្ត៣ការពារ៣កុំដើម្បីជៀសផុតពីជម្ងឺដ៍កាចសាហាវនេះហើយរួមគ្នាយើងនឹងឈ្នះ ត្រូវជឿជាក់លើការដឹកនាំដ៍ឈ្លៀកវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

អភិបាលខេត្តប៉ៃលិនគ្រោងបើកសាលារៀនរដ្ឋ និងឯកជនឡើងវិញ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន
អភិបាលខេត្តប៉ៃលិនគ្រោងបើកសាលារៀនរដ្ឋ និងឯកជនឡើងវិញ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន
អភិបាលខេត្តប៉ៃលិនគ្រោងបើកសាលារៀនរដ្ឋ និងឯកជនឡើងវិញ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន
អភិបាលខេត្តប៉ៃលិនគ្រោងបើកសាលារៀនរដ្ឋ និងឯកជនឡើងវិញ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន
អភិបាលខេត្តប៉ៃលិនគ្រោងបើកសាលារៀនរដ្ឋ និងឯកជនឡើងវិញ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន

PLB Banner on article detail