ថៃ អនុម័តថវិកា ១.៣៧ ពាន់លានដុល្លារ ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

ថ្ងៃអង្គារ 31 សីហា 2021, 9:17

ណៈរដ្ឋមន្រ្តីថៃ បានអនុម័តថវិកាចំនួន ៤៤.៣ ពាន់លានបាត ស្មើនឹង១.៣៧ ពាន់លាន ដុល្លារ បន្ថែមទៀតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដ៏អាក្រក់បំផុត។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNAនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។

 

អ្នកនាំពាក្យរដ្ឋាភិបាល លោក Thanakorn Wangboonkongchana បានប្រាប់សន្និសីទខ្លីមួយថា ថវិការនេះ នឹងគាំទ្រសម្រាប់អ្នកដែលរងផលប៉ះពាល់ ដោយការរឹតបន្តឹងយ៉ាងតឹងរឹង នៅក្នុងខេត្តដែលមាន ហានិភ័យឆ្លងខ្ពស់ចំនួន២៩ រួមទាំងទីក្រុងបាងកកផងដែរ។

 

ស្ថាប័នរៀបចំផែនការសេដ្ឋកិច្ចចម្បងរបស់ប្រទេសថៃ បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ច នៅឆ្នាំនេះ ដោយសារការផ្ទុះកូវីដ -១៩ ដ៏អាក្រក់បំផុតរបស់ប្រទេសនេះ នាំឱ្យមានតម្រូវការក្នុងស្រុក ធ្លាក់ចុះ និងពន្យារពេលបើកទទួលភ្ញៀវទេសចរឡើងវិញ។

 

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិបាន និយាយថា  ផលិតផលក្នុងស្រុកសរុបត្រូវបានគេរំពឹង ថា នឹងកើនឡើង ០.៧% ដល់១.២% នៅឆ្នាំនេះ ដែលធ្លាក់ចុះពី ១.៥% ដល់២.៥% ដែលបានព្យាករណ៍ កាលពីខែឧសភា៕

ថៃ អនុម័តថវិកា ១.៣៧ ពាន់លានដុល្លារ ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

PLB Banner on article detail

Tags

អត្ថបទពេញនិយម