អ្នកគ្រូ​ពេទ្យ​ម្នា​ក់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ទទួលមរណៈភាព​ដោយសារ​ជំងឺ​កូ​វិដ​-១៩ និង​ជំងឺថ្លើម​ធ្ងន់ធ្ងរ​

ថ្ងៃច័ន្ទ 30 សីហា 2021, 16:27

 

​ខេត្ត​ព្រះសីហនុ​៖ អ្នកគ្រូ​ពេទ្យ​ម្នា​ក់នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដែលជា​ពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ក្នុង​ខេត្ត​ព្រះសីហនុ បានទទួល​មរណភាព​កាលពី​យប់ ថ្ងៃ​២៩ ខែសីហា ឆ្នាំ​២០២១ ពេល​នាំយកទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។ មរណភាព​របស់​អ្នកគ្រូ​ពេទ្យ​រូបនេះ​«​បើ​យោងតាម​ក្រុម​វេជ្ជបណ្ឌិត​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​បញ្ជាក់ថា គាត់​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ និង​មាន​ជំងឺថ្លើម​ធ្ងន់ធ្ងរ​ផង​»​។​

 

​អ្នកគ្រូ​ពេទ្យ​ដែល​ទទួលមរណភាព​នេះ មានឈ្មោះ អ៉ឹ​ម ស្រី​និ ជា​គ្រូពេទ្យ​បម្រើ​ការងារ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ បើតាម​ក្រុមគ្រូពេទ្យ​រួម​អាជីព​ឲ្យ​ដឹង​ដែរ​ថា​អ្នក​គ្រូពេទ្យ អ៉ឹ​ម ស្រី​និ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុងនោះ​ដំបូង​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជំងឺ​ធ្វើទុក្ខ​ខ្លាំង គួបផ្សំ​នឹងមាន​ជំងឺថ្លើម​ធ្ងន់ធ្ងរ​ផង ក៏​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​បន្ត នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ព្រី​មៀម សែន​សុខ បានតែ​រយៈពេល​២​ថ្ងៃ អ្នកគ្រូ​ពេទ្យ​រូបនេះ​បាន​ក៏​ទទួលមរណភាព ដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ មិន​អាចជួយ​សង្គ្រោះបាន​។

 

 លោកជំទាវ​យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ក៍មាន​ប្រសាសន៍​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ អំពី​មរណភាព​របស់​អ្នកគ្រូ​ពេទ្យ​រូបនេះ ជាមួយនឹង​ការចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព​ផងដែរ ហើយ​ជាមួយគ្នានេះ លោកជំទាវ ពេ​ជ ច័ន្ទ​មុនី ក្នុងនាម​ក្រុមប្រឹក្សាភិបាល​សមាគម គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ រួមទាំង​មិត្តភក្តិ​ដែលជា​គ្រូពេទ្យ បាន​បង្ហោះ​សារ​សម្តែង​នូវ​ការ​ស្តោក​ស្តាយ ចំពោះ​ការបាត់បង់​អ្នកគ្រូ​ពេទ្យ​ឈ្មោះ អ៉ឹ​ម ស្រី​និ និង​ចាត់ទុក​មរណភាព​នេះ គឺជា​ការលះបង់​ដើម្បី​ជាតិ និង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​អ្នកគ្រូ​ពេទ្យ អ៉ឹ​ម ស្រី​និ បាន​ទៅកាន់​សុខ​គតិ​ភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

អ្នកគ្រូ​ពេទ្យ​ម្នា​ក់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ទទួលមរណៈភាព​ដោយសារ​ជំងឺ​កូ​វិដ​-១៩ និង​ជំងឺថ្លើម​ធ្ងន់ធ្ងរ​
អ្នកគ្រូ​ពេទ្យ​ម្នា​ក់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ទទួលមរណៈភាព​ដោយសារ​ជំងឺ​កូ​វិដ​-១៩ និង​ជំងឺថ្លើម​ធ្ងន់ធ្ងរ​
អ្នកគ្រូ​ពេទ្យ​ម្នា​ក់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ទទួលមរណៈភាព​ដោយសារ​ជំងឺ​កូ​វិដ​-១៩ និង​ជំងឺថ្លើម​ធ្ងន់ធ្ងរ​
អ្នកគ្រូ​ពេទ្យ​ម្នា​ក់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ទទួលមរណៈភាព​ដោយសារ​ជំងឺ​កូ​វិដ​-១៩ និង​ជំងឺថ្លើម​ធ្ងន់ធ្ងរ​
អ្នកគ្រូ​ពេទ្យ​ម្នា​ក់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ទទួលមរណៈភាព​ដោយសារ​ជំងឺ​កូ​វិដ​-១៩ និង​ជំងឺថ្លើម​ធ្ងន់ធ្ងរ​
អ្នកគ្រូ​ពេទ្យ​ម្នា​ក់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ទទួលមរណៈភាព​ដោយសារ​ជំងឺ​កូ​វិដ​-១៩ និង​ជំងឺថ្លើម​ធ្ងន់ធ្ងរ​

PLB Banner on article detail