មន្ត្រី​ជំនាញ​ចុះ​ណែនាំ​កសិករ​ពី​វិធានការ​គ្រប់គ្រង និង​ការការពារ​ផ្លែ​ពុទ្រា​កុំ​ឲ្យ​រុយ​ទិច

ថ្ងៃព្រហស្បតិ៍ 26 សីហា 2021, 8:43

​ខេត្តបាត់ដំបង​! មន្ត្រី​ជំនាញ​បច្ចេកទេស​នៃ​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង បាន​ចុះ​ណែនាំ​ដល់​កសិករ​ឲ្យ​បាន​យល់​ពីបទ​ពិសោធន៍​គ្រប់គ្រង និង​ការការពារ​ផ្លែ​ពុទ្រា កុំអោយ​សត្វ​រុយ​ទិច និង​ដង្កូវ​ចោះ និង​ទទួលបាន​ទិន្នផល​ខ្ពស់​។​

 

 លោក  ស្រ៊ន  សុខ​ចាន់  ជា​កសិករ​ម្ចាស់​ចម្ការ​ពុទ្រា​រស់នៅ​ក្នុងភូមិ​ពាម​ឯក  ឃុំ​ពាម​ឯក   ស្រុក ឯក ភ្នំ   ខេត្ត បាត់ដំបង  នៅ​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១​បាន​ប្រាប់​ឲ្យ​ដឹងថា​÷ បច្ចុប្បន្ននេះ​លោក​បាន​ដាំ​ដំណាំ​ពុទ្រា​លេ​ី​ផ្ទៃ ដី​ជាង  ១​រ៉ៃ ស្មើ ១៦០០​ម៉ែត្រការ៉េ នៅ​ឆ្នាំ​ចុងក្រោយ​នេះ​បាន​ជួប​បញ្ហា ដំណាំ​ពុទ្រា​របស់លោក​មិនអាច​ប្រមូល​ផល​បាន ទាំងនេះ​ដោយសារ សត្វ​រុយ​ទិច​ផ្លែ​បំផ្លាញ​ផ្លែ ដង្កូវ ចោះ​ផ្លែ  ហើយ​ចុងក្រោយ​ផ្លែ​ពុទ្រា​បាន​ស្អុយ​ជ្រុះ​ពី​ដេ​ី​ម​តែម្តង​។​

 

​កសិករ​រូបនេះ​បន្តថា​÷ ការជ្រើសរើស​ដាំ​ដុះ​ដំណាំ​រុក្ខជាតិ​ពុទ្រា​នេះ​ឡើង​ដោយសារ​លោក​បាន​សម្លឹង​ទីផ្សារ​ផ្លែ​ពុទ្រា​មាន​ហាងឆេង​ល្អ ម្យ៉ាងទៀត​ដោយសារ​លោក​ធ្លាប់​ដាំ​កន្លងមក និង​មានបទពិសោធន៍​ខ្លះៗ​ពីមុនមក​ទើប​សម្រេច​ដាំ​រុក្ខជាតិ​នេះ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ តែ​មិន​នឹកស្មានថា​របរ​នេះ​ចុងក្រោយ​មិន​ទទួលបាន​ជោគជ័យ​សោះ​។​

 

​នៅក្នុង​ការចុះ​ណែនាំ​ដល់​កសិករ​ម្ចាស់​ចម្ការ​ពុទ្រា លោក ឈឹម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង​បាន​បញ្ជាក់ថា​÷ រាល់​ការជួប​បញ្ហា​ផ្សេងៗ​លើ​ការងារ​កសិកម្ម​បងប្អូន​ប្រជាកសិករ​សូម​រាយការណ៍​ព័ត៌មាន​ឲ្យ​បាន​លឿន​បំផុត​ទៅកាន់​អាជ្ញាធរ​ដែនដី មន្ត្រី​ជំនាញ​កសិកម្ម​ស្រុក ឬ​អាច​ទំនាក់ទំនង​ទៅកាន់​មន្ត្រី​កសិកម្ម​ខេត្ត និង​តាមរយ​:​ផេ​ក​ផ្លូវការ​របស់​មន្ទីរ ឬ​ក្រសួង​បាន ដើម្បី​មន្ត្រី​ជំនាញ​ចុះ​អន្តរាគមន៍​ឲ្យ​បាន​លឿន​ទាន់ពេលវេលា​។​

 

​ជាក់ស្តែង​ចំពោះ​កសិករ​ដែល​ដាំ​ដំណាំ​ពុទ្រា​ខាងលើ​ដោយសារតែ​មានការ​យ៉ឺ​ត​យ៉ាវ​ក្នុង​ការជួប​ប្រឹក្សា អនុវត្តតាម​ការណែនាំ​ពី​មន្ត្រី​ជំនាញ​ទើប​ធ្វើ​ឲ្យ​ដើម​ពុទ្រា​មិន​ហុច​ផល​បានល្អ​តាម​ការគ្រោងទុក ព្រោះ រាល់​ការដាំដុះ​ដំណាំ​នានា​ចាំបាច់​ត្រូវ​អនុវត្តតាម​បច្ចេកទេស ដូចជា​ការប្រើប្រាស់​ជីធម្មជាតិ​ទ្រាប់​បាត ជីកំប៉ុស ថ្នាំ​កម្ចាត់​សត្វល្អិត​ធម្មជាតិ ការ​ស្រោច​ទឹក ជីធម្មជាតិ​បំប៉ន​តាម​ដំណាក់កាល​លូតលាស់ ផ្កា​ផ្លែ ជាដើម​។

 

​ដោយឡែក​ចំពោះ​វិធានការ​ការពារ​រុយ​ចោះ​ផ្លែ​ពុទ្ទ្រា​កសិករ​គប្បី​អនុវត្ត​នូវ​វិធីសាស្ត្រ​សំអាត​ចំការ​ឱ្យបាន​ស្អាត​ល្អ​, ប្រើ​ស្បៃ​ដើម្បី​គ្រប​ការពារ​នៅពេល​ផ្លៃ​ចាប់ផ្តើម​ក្តិ​ប បើ​មានលទ្ធភាព​, អាច​បាញ់ថ្នាំ​កម្ចាត់​សត្វល្អិត​ដែលមាន​សារធាតុ Thaimethoxam, Lamda-cyhalothrin រឺ Spinosad បាញ់​នៅ​ដំណាក់កាល​ផ្លែ​ក្តិ​ប ឬ​មុន​ផ្លែ​ចាស់​ត្រូវ​ទុក​រយះពេល​រងចាំ​ក្រោយ​ការបាញ់​ថ្នាំ​យ៉ាងហោចណាស់ ៧ ទៅ ១០​ថ្ងៃ​, ត្រូវ​ប្រើ​អន្ទាក់​ដើម្បី​ចាប់​រុយ​ពេញវ័យ​ដែលមាន​សារធាតុ Methyl eugenol និង cue lure ដោយ​លាយ​ជាមួយ​ថ្នាំ​កម្ចាត់​សត្វ​ដែលមាន​សារធាតុ cypermetrin ឬ Fipronil ដើម្បី​សម្លាប់​រុយ​ចោះ​ផ្លែ​ពេល​វា​ចូលក្នុង​អន្ទាក់​នោះ​ជាដើម នោះ​អាចធ្វើ​ឲ្យ​មិនមាន​ឧបសគ្គ​ដល់​ការលូតលាស់​ផ្កា ផ្លែ របស់​ដំណាំ ហើយ​ហុច​ទិន្នផល​ល្អ​គាប់ប្រសើរ​ផងដែរ​៕​

មន្ត្រី​ជំនាញ​ចុះ​ណែនាំ​កសិករ​ពី​វិធានការ​គ្រប់គ្រង និង​ការការពារ​ផ្លែ​ពុទ្រា​កុំ​ឲ្យ​រុយ​ទិច
មន្ត្រី​ជំនាញ​ចុះ​ណែនាំ​កសិករ​ពី​វិធានការ​គ្រប់គ្រង និង​ការការពារ​ផ្លែ​ពុទ្រា​កុំ​ឲ្យ​រុយ​ទិច
មន្ត្រី​ជំនាញ​ចុះ​ណែនាំ​កសិករ​ពី​វិធានការ​គ្រប់គ្រង និង​ការការពារ​ផ្លែ​ពុទ្រា​កុំ​ឲ្យ​រុយ​ទិច
មន្ត្រី​ជំនាញ​ចុះ​ណែនាំ​កសិករ​ពី​វិធានការ​គ្រប់គ្រង និង​ការការពារ​ផ្លែ​ពុទ្រា​កុំ​ឲ្យ​រុយ​ទិច
មន្ត្រី​ជំនាញ​ចុះ​ណែនាំ​កសិករ​ពី​វិធានការ​គ្រប់គ្រង និង​ការការពារ​ផ្លែ​ពុទ្រា​កុំ​ឲ្យ​រុយ​ទិច
មន្ត្រី​ជំនាញ​ចុះ​ណែនាំ​កសិករ​ពី​វិធានការ​គ្រប់គ្រង និង​ការការពារ​ផ្លែ​ពុទ្រា​កុំ​ឲ្យ​រុយ​ទិច
មន្ត្រី​ជំនាញ​ចុះ​ណែនាំ​កសិករ​ពី​វិធានការ​គ្រប់គ្រង និង​ការការពារ​ផ្លែ​ពុទ្រា​កុំ​ឲ្យ​រុយ​ទិច

PLB Banner on article detail

អត្ថបទពេញនិយម