រដ្ឋបាលខេត្ត​ព្រះសីហនុ បើក​ឱ្យ​ដំណើរការ ផ្សារលើ ផ្សារ​ដា​រ៉ា​សំណាង និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្រុងព្រះសីហនុ ហៅ​ផ្សារ​ចិន​

ថ្ងៃអង្គារ 24 សីហា 2021, 16:21

​គិត​ត្រឹម​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១ នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​សេចក្តីសម្រេច​បើក​ឱ្យ​ដំណើរការ ផ្សារ​ចំនួន​០៣ មានដូចជា ផ្សារលើ ផ្សារ​ដា​រ៉ា​សំណាង និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្រុងព្រះសីហនុ (​ហៅ​ផ្សារ​ចិន​)​នៅក្នុង​ក្រុងព្រះសីហនុ ដែល​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ និង​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​និង​វាយតម្លៃ ពី​អនុគណៈកម្មការ​ទី​៦ (​អនុគណៈ​1​កម្ម​ការរៀបចំ គ្រប់គ្រង​ផ្សារ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​អាជីវកម្ម​លក់ដូរ​រប​ស់​ប្រជាពលរដ្ឋ​)​។

ដោយឡែក​ចំពោះ​ផ្សារ​នៅក្នុង​ស្រុក​ព្រៃនប់ កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ ក្រុមការងារ​អនុគណៈកម្មការ​ទី​៦ បាន​ចុះ​បាន​ពិនិត្យ និង​ផ្សព្វផ្សាយ​ដល់​អ្នកគ្រប់គ្រង​ផ្សារ​ចំនួន ០៣ គឺ​ផ្សារ​វាលរេញ ផ្សារ​អូរ​ចំណារ និង​ផ្សា​រកោះ​ខ្យង អំពី​លក្ខខណ្ឌ​នៅក្នុង​ការបើក​ដំណើរការ​ផ្សារ​ឡើងវិញ ជាពិសេស​ការអនុវត្ត​តាម​វិធាន​រដ្ឋបាល  និង​សុខាភិបាល ក្នុងការ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ មកដល់ពេលនេះ ក្រុមការងារ​អនុគណៈកម្មការ​ទី​៦ បានទទួល​ពាក្យស្នើសុំ​បើក​ដំណើរការ​ផ្សារ​ឡើងវិញ មាន​ចំនួន​០២​ផ្សារ គឺ​ផ្សារ​វាលរេញ និង​ផ្សារ​អូរ​ចំណារ​។  ក្នុងនោះ​ក្រុមការងារ​អនុគណៈកម្មការ​ទី​៦ នឹង​ចុះទៅ​ត្រួតពិនិត្យ តាម​ពាក្យស្នើសុំ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១​ខាងមុខនេះ​។

​សូម​ជម្រាបជូន​ពី​លក្ខខណ្ឌ​មួយចំនួន​ចំពោះ​បងប្អូន​អាជីវករ​ដើម្បី​អាច​ចូលទៅ​បើក​លក់ដូរ​វិញ​បាន​មាន​ដូចខាងក្រោម​៖
-​អាជីវករ​ដែល​អនុញ្ញាត​ឱ្យចូល​លក់ដូរ​បាន​លុះណាតែ​មាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​រួច​ពីរដង​។​
-​អាជីវករ​ទាំងអស់​អស់​ត្រូវយក​សំណាក​រក​មេរោគ​កូ​វីដ​-១៩ តាម​ការចាំបាច់​ស្របតាម​ការជូនដំណឹង​របស់​អ្នកគ្រប់គ្រង ផ្សារ​ឬ​អាជ្ញាធរ​មូលដ្ឋាន​។​
-​ក្នុង​ផ្សារ​ត្រូវ​បាញ់ថ្នាំ​/​អាកុល សម្លាប់​មេរោគ​រាល់​សប្តាហ៍​។​
-​ករណី​មាន​បុគ្គល​ណា​មាន​អា​ការៈសង្ស័យ​ត្រូវ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ដើម្បី​យក​សំណាក​ភ្លាម​។​
-​អាជីវករ​ទាំងអស់​ត្រូវ​រៀបចំ​តូប​របស់ខ្លួន​ឱ្យមាន​លក្ខណៈ​ស្រឡះ​ទូលាយ​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ និង​រៀបចំ​ដាក់អោយ​របៀបរៀបរយ មាន​អាកុល ពាក់​ម៉ាស់​និង​មិន​អនុញ្ញាតឱ្យ​ប្រមូលផ្ដុំ​គ្នា​ឡើយ​។​
-​អ្នក​មក​ទិញ​ឥ​វ៉ាន់​ឬ​អតិថិជន​ត្រូវតែ​តម្រង់​ជួរ​ដោយ​រក្សា​គម្លាត​ឱ្យបាន​១,៥ ម៉ែត្រ​ពីគ្នា​។​

​ប្រសិនបើ​ម្ចាស់​តូប​មិន​អនុវត្តតាម​ការណែនាំ​នេះ​ឬ​មិន​ធ្វើតាម​ការណែនាំ​របស់​គ​ណៈ​គ្រប់គ្រង​ផ្សារ ម្ចាស់​ផ្សារ​ឬ​មន្ត្រី​មាន​សមត្ថកិច្ច​ហើយ​ត្រូវបាន​រកឃើញថា​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ចម្លង​មេរោគ​កូ​វីដ​-១៩ នឹងត្រូវ​ផ្អាក​មិនឱ្យ​ប្រកប​អាជីវកម្ម​នៅក្នុង​ផ្សារ​ឡើយ​។ ម្ចាស់​ផ្សារ​ត្រូវ​ទទួលខុសត្រូវ​និង​ធានាបាន​នូវ ការអនុវត្ត​ការណែនាំ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​។​

​ឯ​ឧ​ត្ត​ម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍ថា​គ្រប់​ផ្សារ​ទាំងអស់​ដែល​បាន​បិទ​កន្លងមក គឺ​ត្រូវតែ​រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ​ឱ្យបាន​លើ​ស្អាត​ត្រឹមត្រូវ ចំពោះ​បងប្អូន​អាជីវករ​ត្រូវយក​សំណាក​ឱ្យបាន​រួចរាល់ និង​អនុវត្តតាម​លក្ខខណ្ឌ​ដែល​បាន​រដ្ឋបាលខេត្ត​បានចេញ ទើប​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​។​

​ជាមួយគ្នានេះ ឯ​ឧ​ត្ត​ម​អភិបាលខេត្ត ក៏បាន​ស្នើឱ្យ​បងប្អូន​អាជីវករ​ទាំងអស់ ត្រូវ​រួមសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ឱ្យបាន​ល្អប្រសើរ ដោយ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​វិធានការ​ណែនាំ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីត​ដ​-១៩ និង​ធានាបាន​នូវ​សុវត្ថិភាព​ទាំងអស់គ្នា​៕​

PLB Banner on article detail