អភិបាលខេត្ត​ប៉ៃលិន ចុះ​ដោះស្រាយ​បញ្ហា​កង្វះខាត​ទឹក ប្រជាពលរដ្ឋ ៥៥០​ហិកតា​

ថ្ងៃសៅរ៍ 21 សីហា 2021, 16:52

​នា​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម​សៅ​សារ៉ាត់​អ្នកតំណាងរាស្ត្រ បាន​ដឹកនាំ​ក្រុមការងារ​.​មន្ទីរជំនាញ ចុះ​អន្តរាគមន៍ បើក​ទំនប់ទឹក ដែល​ប្រជាពលរដ្ឋ​មួយចំនួន​តូច​ខ្វះ​ការយល់ដឹង នាំគ្នា​បិទ​ខ្ទប់​ទុក​សម្រាប់​បង្ហូរ​ចូល​តែ​ស្រែ​របស់ខ្លួន ដែល​បញ្ហា​នេះ តែងតែ​កើតមានឡើង​ជាច្រើន​ឆ្នាំ និង​មានការ​ឈ្លោះទាស់ទែង​ពាក្យសម្តី​គ្នា រហូតមកដល់​ពេលនេះ ស្ថិតនៅ​ភូមិ​ភ្នំ​កុយ​(​ចំនុច​សំបូរ​) ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ក្នុង​កិច្ច​ចុះ​ពិនិត្យ​ដីស្រែ និង​ប្រព័ន្ធ​ប្រឡាយ​របស់​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន បាន​ចាត់​អោយ​មន្ត្រី​ចុះ​បើក​ផ្លូវទឹក​ដែល​បាន​បិទ​ខ្ទប់​ដើម្បី​បង្ហូរ​ចូល​ស្រែ​តែ​បុគ្គល​រៀងខ្លួន ដោយ​មិនបាន​គិតដល់​ប្រយោជន៍​រួម ។​

​លោកជំទាវ បាន​អំពាវនាវ​ដល់​កសិករ​ទាំងអស់ ដែលមាន​ដីស្រែ​នៅជាប់​នឹង​មាត់​ប្រឡាយទឹក មិនត្រូវ​គិតតែ​ពី​ផលប្រយោជន៍​បុគ្គល​ឡើយ គឺ​ត្រូវ​គិតពី​ផលប្រយោជន៍​រួម ពោលគឺ​មិនត្រូវ​ធ្វើ​ទំនប់ ទប់ទឹក​ប្រឡាយ​សម្រាប់​បង្ហូរ​ចូល​ដីស្រែ​របស់ខ្លួន​តែម្នាក់ឯង​នោះទេ គឺ​ត្រូវ​បង្ហូរ​ចែកចាយ​ដល់​ប្រជាកសិករ ដែលមាន​ដីស្រែ​នៅ​ផ្នែក​ខាងក្រោយ និង​ខាងក្រោមៗ ផងដែរ ។​

​ម្យ៉ាងវិញទៀត បើសិន​ជាមាន បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​នៅតែ​លួច​ទប់ទឹក​សម្រាប់​ស្រែ​របស់ខ្លួន​តែ​បុគ្គល​ម្នាក់ឯង មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ នឹងត្រូវ​អនុវត្តន៍​តា​ម​ផ្លូវច្បាប់ ដោយ​គ្មាន​ករណី​លើកលែង​នោះឡើយ ។

​ជាមួយគ្នានេះដែរ ក្រោយពី​មានការ​សំណូមពរ​ពី​ប្រជាកសិករ ដែលមាន​ដីស្រែ​ខាងក្រោមៗ ដែល​ខ្វះ​ប្រព័ន្ធ​ទឹក​ទៅដល់ លោកជំទាវ​អភិបាលខេត្ត បាន​ចាត់​អោយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ចុះទៅ​ជីក​កកាយ​ប្រឡាយទឹក​បន្ថែមទៀត និង​បាន​សំណូមពរ​ដល់​អ្នក​ដែលមាន​ដីស្រែ​ចំ​កន្លែង​ជីក​កាយ​ប្រឡាយ សូមឱ្យ​មាន​កិច្ចសហការ និង​យោគយល់​អា​ធ្យា​ស្រ័យ ដើម្បី​ប្រយោជន៍​រួម​ទាំងអស់គ្នា ។

​ចំណែក​ប្រជាកសិករ លោកតា លោកយាយ ដែលមាន​ដីស្រែ​ខ្វះខាត​ទឹក​កន្លងមក  មានចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង ខណ​:​ដែល​លោកជំទាវ​អភិបាលខេត្ត បាន​ចុះ​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដោយផ្ទាល់ មិន​ចាំ​របាយការណ៍​ពី​មន្ត្រី​ថ្នាក់ក្រោម​ឡើយ ហើយ​បញ្ហា​នេះ​ទៀតសោធ​បានអូសបន្លាយ​ជាច្រើន​ឆ្នាំកន្លងមក ត្រូវ​ដោះស្រាយ​បញ្ចប់ ដោយ​គ្មាន​អ្នកចាញ់ គ្មាន​អ្នកឈ្នះ បាន​ឯកភាព បើក​បង្ហូរទឹក​តាម​ប្រឡាយ​ដើម្បី ទឹក​ហូរ​ទៅដល់​គ្រប់​ទីវាល ស្រោចស្រង់​ដំណាំ​ស្រូវ​រស់​ឡើងវិញ​៕​

PLB Banner on article detail

អត្ថបទពេញនិយម