ក្រុម​តា​លី​បង់ ដើរ​គោះ​ទ្វារផ្ទះ​ប្រជាពលរដ្ឋ ឱ្យចេញ​ធ្វើការ​រកស៊ី ធម្មតា​វិញ​

ថ្ងៃសុក្រ 20 សីហា 2021, 9:23

​ក្រុម​យុទ្ធ​ជនតា​លី​បង់ បានចេញ​ដំណើរ​ទៅផ្ទះ​ប្រជាពលរដ្ឋ​នៅតាម​ទីក្រុង​ធំៗ​ជាច្រើន​នៅ​ទូទាំងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​ជំរុញ​ឱ្យ​ប្រជាជន​វិលត្រឡប់​មក​ធ្វើការ​ធម្មតា​វិញ​នៅ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Zing News នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​។​

 

​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់​ឈ្មោះ Wasima អាយុ​៣៨​ឆ្នាំ បាន​និយាយថា​នាង​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្រោយ​ឃើញ​សមាជិក​តា​លី​បង់ ៣​នាក់​ប្រដាប់​ដោយ​កាំភ្លើង បាន​គោះទ្វារ​ផ្ទះ​របស់​នាង​នៅ​ទីក្រុង Herat ភាគ​ខាងលិច​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា​។ នាង​បាន​បន្តថា​ក្រុម​តា​លី​បង់ បាន​យក​ព័ត៌មាន​សួរ​អំពី​ការងារ​និង​ប្រាក់ខែ​របស់​នាង​នៅ​អង្គការ ហើយ​សុំឱ្យ​នាង​បន្ត​ចេញទៅ​ធ្វើការ​ដូច​ធម្មតា​។​

 

​មនុស្ស​រាប់សិប​នាក់​ទៀត​បាន​បញ្ជាក់ប្រាប់​រ៉​យ​ទ័​រ អំពី​សកម្មភាព​របស់​ក្រុម​តា​លី​បង់ ថ្វីបើ​ក្រុម​នេះ​បាន លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ត្រលប់​ទៅធ្វើ​ការ​វិញ​ក៏ដោយ​ក៏​អ្នកខ្លះ​និយាយថា​ពួកគេ​យល់ថា​សកម្មភាព​នេះ​ពិតជា​មានបំណង​បំភិតបំភ័យ​និង​បង្កើត​ការភ័យខ្លាច​។ ខណៈ​អ្នកនាំពាក្យ​ក្រុម​តា​លី​បង់​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ​។​

 

​អាជីវកម្ម​ជាច្រើន​នៅ​ទីក្រុង​កា​ប៊ុល​នៅតែ​ត្រូវបាន​បិទ ផ្នែក​ខ្លះ​នៃ​ទីក្រុង​នេះ​ត្រូវបាន​គេបោះបង់​ចោល​ផងដែរ​បន្ទាប់ពី​ពួក​តា​លី​បង់​ដណ្តើមបាន​រដ្ឋធានី​នៅ​ថ្ងៃទី​១៥ ខែសីហា​៕​

ក្រុម​តា​លី​បង់ ដើរ​គោះ​ទ្វារផ្ទះ​ប្រជាពលរដ្ឋ ឱ្យចេញ​ធ្វើការ​រកស៊ី ធម្មតា​វិញ​
ក្រុម​តា​លី​បង់ ដើរ​គោះ​ទ្វារផ្ទះ​ប្រជាពលរដ្ឋ ឱ្យចេញ​ធ្វើការ​រកស៊ី ធម្មតា​វិញ​
ក្រុម​តា​លី​បង់ ដើរ​គោះ​ទ្វារផ្ទះ​ប្រជាពលរដ្ឋ ឱ្យចេញ​ធ្វើការ​រកស៊ី ធម្មតា​វិញ​
ក្រុម​តា​លី​បង់ ដើរ​គោះ​ទ្វារផ្ទះ​ប្រជាពលរដ្ឋ ឱ្យចេញ​ធ្វើការ​រកស៊ី ធម្មតា​វិញ​

PLB Banner on article detail

អត្ថបទពេញនិយម