អាជ្ញាធរខេត្ត និង​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន ចុះជួយ​បេះ​ផ្លែ​មៀន​ប៉ៃលិន ជូន​ប្រជាពលរដ្ឋ​

ថ្ងៃព្រហស្បតិ៍ 19 សីហា 2021, 14:19

(​ខេត្ត​ប៉ៃលិន​)៖ ដោយសារតែ​ជួប​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ ១៩ កំពុង​មានការ​ផ្ទុះឡើង ធ្វើឱ្យ​ឆ្លង​រាលដាល​នៅតាម​បណ្តា​ខេត្ត​នានា​ជាច្រើន នៅ​ទូទាំងប្រទេស​កម្ពុជា ជាពិសេស​ខេត្ត​ជាប់​នឹង​ព្រំដែន​កម្ពុជា​ថៃ ដូចជា​ខេត្ត​ប៉ៃលិន​ជាដើម ជាហេតុ​ធ្វើឱ្យ​តម្លៃ​ទីផ្សារ​ផ្លែ​មៀន​ប៉ៃលិន​ហៅ​តា​ងែ​ន មានការ​ធ្លាក់ចុះ​ខ្លាំង លំបាក​រក​ឈ្មួញ​ចូល​ទិញ ខណ​:​ទីផ្សារ​នៅក្រៅ​ប្រទេស​មិន​ទទួលបញ្ជា​ទិញ ទើប​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់ ធ្វើការ​ដោះស្រាយ​ជូន​ពួកគាត់ ដែល​លំបាក​ក្នុង​ការរក​ទីផ្សារ ទាន់ពេលវេលា ។​

 

​ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​ដោយ​ឃើញ​កសិករ​មួយ​គ្រួសារ​ត្រូវ​ប្រមូល​ផល​មៀន​ប៉ៃលិន​មិនអាច​ទុក​យូរ​បាន​បណ្តាល​ឲ្យ​ប្រេះ​បែក​ផ្លែ ហើយ​ពួកគាត់​គ្មាន​អ្នក​ជួយ​បេះ​ទើប ក្រុមការងារ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​ឯកឧត្តម ហុក សុផល អភិបាលរង​ខេត្ត និង​លោក គោ​ស៊ុម ប៊ុត​សឺត បាន​ដឹកនាំ​ក្រុមយុវជន​ស​.​ស​.​យ​.​ក​ខេត្ត និង​មន្ត្រីរាជការ​មួយ​ចំ​នួ​មកពី​សាលាស្រុក​សាលា​ក្រៅ ចុះ​បេះ​ផ្លែ​មៀន​ប៉ៃលិន ជួន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

 

​បើតាម​ការរៀបរាប់​ពី​កសិករ​ម្នាក់ ឈ្មោះ ហៀ​ង ណេង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានឱ្យដឹងថា  គាត់​មាន​ដីចំការ​ជិត​១​ហិកតា ដោយ​ដាំ​ដំណាំ​តា​ង៉ែ​ន ចំនួន​៣០០​ដើម ដោយបាន​ប្រមូល​ផល​ជា​រៀងរាល់ឆ្នាំ ។​

 

​លោក​បន្តទៀតថា កាលពី​ឆ្នាំ​២០២០ គាត់​អាច​បេះ​លក់​ក្នុង​១​ឡី​ឡូ​ក្រាម​៣០​បាត​(​ប្រាក់​ថៃ​) ប៉ុន្តែ​នៅ​ឆ្នាំ​២០២១ តម្លៃ​ទីផ្សារ​ផ្លែ​មៀន​ប៉ៃលិន មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង ដោយសារតែ​បញ្ហា​ជំងឺ​កូ​វីដ​១៩​កំពុង​ឆ្លង​រីក​រាលដាល​នៅ ក្នុង​សហគមន៍ ។​

ទើប​គ្មាន​អ្នក​ចូលមក​ទិញ​នៅតាម​ចំកា​របស់គាត់ តែ​សំណាងល្អ បាន​ក្រុមការងារ​សម្តេច​តេ​ជោ ចុះមក​ទិញ​កសិផល​ផ្លែ​មៀន​ប៉ៃលិន ចុះមក​ទិញ​ដល់​ចំការ​ផ្ទាល់ ធ្វើឱ្យ​ពួកគាត់​សប្បាយរីករាយ​យ៉ាងខ្លាំង ក៏​សូម​ជូនពរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​អរគុណ​ដល់​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ឱ្យទទួល​បាន​នូវ​សុខភាព​ល្អ កម្លាំង​មាំមួន ប្រាជ្ញា​ឈ្លាសវៃ ក្នុង​ការដឹកនាំ​ប្រទេសជាតិ​ឱ្យមាន​ការ រីកចម្រើន និង​ទទួល​មាន​ជោគជ័យ​គ្រប់​ភារកិច្ច ។​

 

សូមបញ្ជាក់ថា ៖ ការជួយ​ប្រមូល​ផលដំណាំ​ផ្លែ​មៀន​ប៉ៃលិន​ហៅ​(​តា​ងែ​ន​) ពេលនេះ បាន​ចំនួន​ជាង ពីរពាន់​គីឡូក្រាម​(២០០០Kg) ដើម្បី​យកទៅលក់​ជូន​ក្រុមការងារ​ដែល​ដឹកនាំ​ដោយ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គតិបណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
​ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន​ហៅ​(​តា​ង៉ែ​ន​)​ពី​កសិករ​ដើម្បី​សម្រួល​ការកកស្ទះ​និង​ខូចខាត​។​

 

ជាមួយ​ការទិញ​ថ្ងៃ​ដំបូង​នេះដែរ​ក្រុមការងារ​ទទួល​ទិញ​ផ្លែ​មៀន​ប៉ៃលិន​ហៅ​(​តា​ង៉ែ​ន​)​នេះ ចម្រុះ​ខ្នាត​ជាច្រើន​តោន​ពី​កសិករ​ផ្ទាល់ ក្នុងតម្លៃ ២៥០០​រៀល​ក្នុង ១​គីឡូក្រាម ខណ​:​តម្លៃ​ផ្លែ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​ត្រឹមតែ​១៥០០​រៀល ដល់ ១៨០០​រៀល​ក្នុង ១​គីឡូក្រាម ៕​

អាជ្ញាធរខេត្ត និង​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន ចុះជួយ​បេះ​ផ្លែ​មៀន​ប៉ៃលិន ជូន​ប្រជាពលរដ្ឋ​
អាជ្ញាធរខេត្ត និង​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន ចុះជួយ​បេះ​ផ្លែ​មៀន​ប៉ៃលិន ជូន​ប្រជាពលរដ្ឋ​
អាជ្ញាធរខេត្ត និង​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន ចុះជួយ​បេះ​ផ្លែ​មៀន​ប៉ៃលិន ជូន​ប្រជាពលរដ្ឋ​
អាជ្ញាធរខេត្ត និង​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន ចុះជួយ​បេះ​ផ្លែ​មៀន​ប៉ៃលិន ជូន​ប្រជាពលរដ្ឋ​
អាជ្ញាធរខេត្ត និង​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន ចុះជួយ​បេះ​ផ្លែ​មៀន​ប៉ៃលិន ជូន​ប្រជាពលរដ្ឋ​
អាជ្ញាធរខេត្ត និង​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន ចុះជួយ​បេះ​ផ្លែ​មៀន​ប៉ៃលិន ជូន​ប្រជាពលរដ្ឋ​
អាជ្ញាធរខេត្ត និង​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន ចុះជួយ​បេះ​ផ្លែ​មៀន​ប៉ៃលិន ជូន​ប្រជាពលរដ្ឋ​
អាជ្ញាធរខេត្ត និង​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន ចុះជួយ​បេះ​ផ្លែ​មៀន​ប៉ៃលិន ជូន​ប្រជាពលរដ្ឋ​
អាជ្ញាធរខេត្ត និង​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន ចុះជួយ​បេះ​ផ្លែ​មៀន​ប៉ៃលិន ជូន​ប្រជាពលរដ្ឋ​

PLB Banner on article detail

អត្ថបទពេញនិយម