ប្រជាកសិករ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ជួយ​ដោះស្រាយ​បញ្ហា​ជាប់គាំង​ទីផ្សារ​

ថ្ងៃព្រហស្បតិ៍ 19 សីហា 2021, 8:24

(​ខេត្ត​ប៉ៃលិន​) ៖ ដើម្បី​ដោះស្រាយ​បញ្ហា​តម្លៃ​ទីផ្សារ​ផ្លែ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ដែល​កំពុង​ធ្លាក់​ថ្លៃ រដ្ឋបាលខេត្ត​ប៉ៃលិន ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ហុក សុផល និង​លោក ឃ្លោក នួ​យ អភិបាលរង​ខេត្ត​ប៉ៃលិន ក្នុងនាម​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ចំការ និង​ទិញ​កសិផល​ផ្លែ​មៀន​ប៉ៃលិន ហៅ​តា​ង៉ែ​ន នៅតាម​ចំការ​ក្នុង​ក្រុងប៉ៃលិន ដែល​កសិករ​ដាំ​បាន​ផ្លែ​ហើយ មិនអាច​នាំ​ចេញទៅ​លក់ដូរ​នៅ​ប្រទេស​ថៃ​បាន ខណ​:​ជំងឺ​កូ​វីដ​១៩​កំពុង​ផ្ទុះឡើង​ទើប សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល និង​សម្តេច​កិត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បញ្ជា​ឱ្យ​ប្រមូល​ទិញ​ផ្លែ មៀ​ប៉ៃលិន ហៅ តា​ង៉ែ​ន របស់​កសិករ នៅតាម​បណ្ដា​ខេត្ត​ជាប់​នឹង​ព្រំដែន​កម្ពុជា​-​ថៃ ។​

 

​ឯកឧត្ដម ហុក សុផល អភិបាលរង​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មាន​ទឹកចិត្ត​គាំទ្រ​ខ្លាំង​ចំពោះ​កសិផល​ក្នុងស្រុក ជាពិសេស​ផ្លែ​មៀន​ប៉ៃលិន ហៅ តា​ង៉ែ​ន ដែល​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ខ្វះខាត​ទីផ្សារ​ក្នុងការ​លក់ដូរ ឬ​នាំ​ចេញទៅ​ប្រទេសក្រៅ ។​

 

 ដូច្នេះ ដើម្បី​ដោះស្រាយ​បញ្ហាលំបាក​នេះ សម្តេច​បញ្ជា​ឱ្យ​ក្រុមការងារ​ចុះមក​ខេត្ត​ប៉ៃលិន ដើម្បី​ទទួល​ទិញ​ពី​ប្រជាកសិករ យកទៅ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ដែលមាន​ក្រុមការងារ​របស់​សម្តេច ដឹកនាំ​ដោយ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​សហ​ការណ៍​ជាមួយនឹង​រដ្ឋបាលខេត្ត​ប៉ៃលិន គឺ​ចុះ​ទិញ​កសិផល​ទាំងនេះ នៅតាម​ចម្ការ​ផ្ទាល់ របស់​កសិករ​ទូទាំង​ខេត្ត​ប៉ៃលិន​តែម្តង ។​

 

​កសិករ មាស សំណាង រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យដឹងថា គាត់​បាន​ដាំ​ដំណាំ​មៀន​ប៉ៃលិន ហៅ តា​ង៉ែ​ន ចំនួន​២​ហិកតា ដែល មាន​ចំនួន​៣០០​ដើម ក្នុង​១​ឆ្នាំ​គាត់​អាច​ប្រមូល​ផល​បាន​ចំនួន​៣០​តោន ដោយ​កាលពី​ឆ្នាំ​២០២០ គាត់ លក់​១​គីឡូក្រាម​តម្លៃ​ជាង​៣០០០​រៀល តែ​រហូតមក​ដល់ពេលនេះ តម្លៃ​ទីផ្សារ​តា​ង៉ែ​ន​មានការ​ធ្លាក់ចុះ គួរឱ្យ​គាត់​សម្គាល់ ដោយ​១​គីឡូក្រាម គេ​ទិញ​ត្រឹមតែ​១៥០០០​រៀល​ប៉ុណ្ណោះ ហើយក៏​លំបាក​ក្នុង​ការរក ម៉ូយ​ផងដែរ តែ​គាត់​អរគុណ​ដល់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ជួយ​ឱ្យ​ក្រុមការងារ​ចុះជួយ​ទិញ​ផ្លែ​តា​ង៉ែ​ន នៅក្នុង​ចំការ​របស់គាត់ ។ គាត់​ពិតជា​មានការ​សប្បាយ​រីករាយ​យ៉ាងខ្លាំង ដែល​ថ្នាក់ដឹកនាំ​ខេត្ត ក៏ដូចជា​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មានការ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ រស់​នៅតាម​ខេត្ត​ជាប់​ព្រំដែន ។

 

​ចំណែក​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន បានឱ្យដឹង​ដែរ​ថា នៅ​ឆ្នាំ​២០២១​នេះ ផ្ទៃដី​ដាំ​ដុះ​ផ្លែ​តា​ង៉ែ​ន​ប៉ៃលិន មាន​ចំនួន​៤៦៥០​ហិកតា បើ​ធៀប​ឆ្នាំមុន ៤៦០០​ហិកតា កើន​៥០​ហិច​តា ។ លោក​បន្តទៀតថា ការដាំដុះ​ដំណាំ​មួយ​នេះ ត្រូវមាន​ការយកចិត្ត​ទុក ដាក់​ថែទាំ​ខ្លាំង ត្រូវ​បូមទឹក​ស្រោច តែង​មែក និង​ប្រើ​ថ្នាំ​កំចាត់​សត្វល្អិត​ជាដើម ៕​

ប្រជាកសិករ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ជួយ​ដោះស្រាយ​បញ្ហា​ជាប់គាំង​ទីផ្សារ​
ប្រជាកសិករ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ជួយ​ដោះស្រាយ​បញ្ហា​ជាប់គាំង​ទីផ្សារ​
ប្រជាកសិករ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ជួយ​ដោះស្រាយ​បញ្ហា​ជាប់គាំង​ទីផ្សារ​
ប្រជាកសិករ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ជួយ​ដោះស្រាយ​បញ្ហា​ជាប់គាំង​ទីផ្សារ​
ប្រជាកសិករ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ជួយ​ដោះស្រាយ​បញ្ហា​ជាប់គាំង​ទីផ្សារ​
ប្រជាកសិករ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ជួយ​ដោះស្រាយ​បញ្ហា​ជាប់គាំង​ទីផ្សារ​

PLB Banner on article detail