Borey Mongkol1 Agriculture

ឧត្តមសេនីយ៍ទោ សេង ធារិន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសទី១ ជូនកម្មករ និយោជិត ក្នុងក្រុងប៉ោយប៉ែត

ថ្ងៃពុធ 18 សីហា 2021, 13:18

(បន្ទាយមានជ័យ) ÷ក្រុមគ្រូពេទ្យរថយន្តចល័ត យោធភូមិភាគទី៥ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានបន្តយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី១ ជូនកម្មករ និយោជិត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១នេះ ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការដឹកនាំផ្ទាល់ ពីសំណាក់ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខសណ្ដាប់ធ្នាប់គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យោធភូមិភាគទី៥។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា តាមផែនការ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមចាក់ដោយស្ម័គ្រចិត្តពីប្រជាពលរដ្ឋ និងមានកិច្ចសហការល្អ បង្កលក្ខណៈងាយស្រួល ពីសំណាក់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលក្រុង ប្រជាពលរដ្ឋបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១នេះ ដោយក្រុមរថយន្តចល័ត កងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥  បានដំណើរការចាក់ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ដោយឥតគិតថ្លៃ រួមជាមួយការចល័តទៅកៀកផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះផងដែរ ឧត្តសេនីយ៍ទោ សេង ធារិន ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី១រួច ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣កាពារ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

ឆ្លើយតបទៅនឹងការផ្តល់ជូននូវវ៉ាក់សាំងដូសទី១នេះ ប្រជាពលរដ្ឋបានសម្តែងសេចក្តីត្រេកអរ រីករាយ និងរំភើបឥតឧបមា ដល់ប្រមុខរាជរដ្ឋាភិបាល និងបានសម្តែងនូវក្តីត្រេកអរក្រៃលែង ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាពិសេសសូមគោរពអរគុណជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងអរគុណចំពោះអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំងជូនពួកគាត់នាពេលនេះ៕

ឧត្តមសេនីយ៍ទោ សេង ធារិន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសទី១  ជូនកម្មករ និយោជិត ក្នុងក្រុងប៉ោយប៉ែត
ឧត្តមសេនីយ៍ទោ សេង ធារិន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសទី១  ជូនកម្មករ និយោជិត ក្នុងក្រុងប៉ោយប៉ែត
ឧត្តមសេនីយ៍ទោ សេង ធារិន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសទី១  ជូនកម្មករ និយោជិត ក្នុងក្រុងប៉ោយប៉ែត
ឧត្តមសេនីយ៍ទោ សេង ធារិន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសទី១  ជូនកម្មករ និយោជិត ក្នុងក្រុងប៉ោយប៉ែត
ឧត្តមសេនីយ៍ទោ សេង ធារិន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសទី១  ជូនកម្មករ និយោជិត ក្នុងក្រុងប៉ោយប៉ែត
ឧត្តមសេនីយ៍ទោ សេង ធារិន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសទី១  ជូនកម្មករ និយោជិត ក្នុងក្រុងប៉ោយប៉ែត
ឧត្តមសេនីយ៍ទោ សេង ធារិន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសទី១  ជូនកម្មករ និយោជិត ក្នុងក្រុងប៉ោយប៉ែត
ឧត្តមសេនីយ៍ទោ សេង ធារិន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសទី១  ជូនកម្មករ និយោជិត ក្នុងក្រុងប៉ោយប៉ែត
ឧត្តមសេនីយ៍ទោ សេង ធារិន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសទី១  ជូនកម្មករ និយោជិត ក្នុងក្រុងប៉ោយប៉ែត

PLB Banner on article detail