យោធា​អាមេរិក ជម្លៀស​មនុស្ស ជាង​៣,២០០​នាក់ ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​

ថ្ងៃពុធ 18 សីហា 2021, 10:26

​អាមេរិក​៖ មន្ត្រី​សេត​វិមាន​បាន​និយាយថា យោធា​អាមេរិក​បាន​ជម្លៀស​ប្រជាជន​ខ្លួន ជាង​១,១០០​នាក់​បន្ថែមទៀត ដែលជា​អ្នករស់នៅ​អចិន្ត្រៃយ៍​របស់​សហរដ្ឋ​អាមេរិក និង​ក្រុមគ្រួសារ​របស់​ពួកគេ​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន នៅក្នុង​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ (​ម៉ោង​ក្នុង​តំបន់​) ។​

 

​មន្ត្រី​សេត​វិមាន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូបនោះ​បាន​និយាយថា នៅថ្ងៃនេះ យន្តហោះ​របស់​អាមេរិក​បាន​ជម្លៀស​មនុស្ស​១,១០០​នាក់ ក្នុងនោះ​គឺ​ពលរដ្ឋ​អាមេរិក​ដែល​ស្នាក់នៅ​អចិន្ត្រៃយ៍ និង​ក្រុមគ្រួសារ​ពួកគេ តាមរយៈ​ជើងហោះហើរ​សរុប​ចំនួន ១៣​ជើង​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​... យើង​សង្ឃឹមថា ចំនួន​នឹងមាន​ការកើតឡើង​បន្ថែមទៀត​។ មន្ត្រី​ដដែល​នេះ​បន្ថែមថា មនុស្ស​សរុប​ជាង​៣,២០០​នាក់​ហើយ​ត្រូវបាន​អាមេរិក​ជម្លៀស​ចេញពី​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​សុវត្ថិភាព  ក្នុងនោះ​រួមមាន​ទាំង​កងកម្លាំង​យោធា​អាមេរិក​ផង និង​មនុស្ស​ជិត​២,០០០​នាក់ ក្នុងចំណោម​នោះ គឺជា​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បានទទួល​សិទ្ធិ​ជ្រកកោន​នៅ​សហរដ្ឋអាមេរិក​។

 

​រហូតមកទល់​ពេលនេះ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច ព្រមទាំង​បណ្តា​ប្រទេស​អាស៊ី​មួយចំនួនទៀត​នៅតែ​បន្ត​ជម្លៀស​ជនជាតិ​របស់ខ្លួន ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​ក្រុម​តា​លី​បង់​បាន​ចូល​គ្រប់គ្រង​ប្រទេស​នេះ​ទាំងស្រុង​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​មុន ៕ ប្រភព​៖ AFP​

យោធា​អាមេរិក ជម្លៀស​មនុស្ស ជាង​៣,២០០​នាក់ ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​
យោធា​អាមេរិក ជម្លៀស​មនុស្ស ជាង​៣,២០០​នាក់ ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​
យោធា​អាមេរិក ជម្លៀស​មនុស្ស ជាង​៣,២០០​នាក់ ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​
យោធា​អាមេរិក ជម្លៀស​មនុស្ស ជាង​៣,២០០​នាក់ ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​
យោធា​អាមេរិក ជម្លៀស​មនុស្ស ជាង​៣,២០០​នាក់ ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​
យោធា​អាមេរិក ជម្លៀស​មនុស្ស ជាង​៣,២០០​នាក់ ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​

PLB Banner on article detail