ក្រូចពោធិ៍សាត់​អ្នកភូមិ​អូរ​ខ្ជាយ ចាប់ផ្ដើម​ប្រមូល​ផល ក្នុងតម្លៃ​ថេរ បើ​ធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ​

ថ្ងៃច័ន្ទ 9 សីហា 2021, 15:53

​ខេត្តបាត់ដំបង​! ក្រូចពោធិ៍សាត់​អ្នកភូមិ​អូរ​ខ្ជាយ បានចាប់ផ្ដើម​ប្រមូល​ផល​ជា​បណ្តើរៗ​ហើយ ដោយ​ក្នុងតម្លៃ​ថេរ បើ​ធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ​។​

 

​លោក ថូរ ជា​ប្រជាកសិករ​ដាំ​ដំណាំ​ក្រូចពោធិ៍សាត់ រស់នៅ​ចំណុច​ភូមិ​អូរ​ខ្ជាយ ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ នៃ​ខេត្តបាត់ដំបង បាន​រៀបរាប់​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​រសៀល​ថ្ងៃទី ០៩ ខែសីហា ឆ្នាំ​២០២១​នេះ​ថា បច្ចុប្បន្ន​ដំណាំ​ក្រូចពោធិ៍សាត់​របស់លោក​មាន​ចំនួន ៦៥០​ដើម នៅលើ​ផ្ទៃដី​ជាង​កន្លះ​ហិកតា  ចំពោះ​ការដាំ​វិញ​ដំបូង​ឡើយ​គឺ​យើង​គ្រាន់តែ​សាក​បំបៅ​មែក​អោយ​ដុះ​រ៉ឺ​សរួច​កាត់​យកមក​ផ្សាំ​រយះពេល​២០​ថ្ងៃ​យើង​យកមក​ដាំ​នឹង​ថែទាំ​ដាក់​ទឹក​ដាក់​ជី​ជាការ​ស្រេច​។​

 

​ផល​លំបាក​នៃ​ការដាំ​ដំណាំ​ក្រូចពោធិ៍សាត់ ការដាំដុះ​មួយឆ្នាំ មួយឆ្នាំ​កន្លះ​ដំបូង គឺ​យើង​ជួប​ការលំបាក​និង​ចំណាយ​ទុន​ច្រើន​បន្តិច​ដែរ ព្រោះ​យើង​ត្រូវការ​ថែទាំ​ដោយ​ដាក់​ទឹក​ដាក់​ជី​ជាប្រចាំ ដែល​ក្នុង​មួយឆ្នាំ​ចំណាយ​មិន​ក្រោម​ពី ១០០០​ដុល្លារ​នោះទេ លុះដល់​ឆ្នាំ​ទី​ពីរ​ទើប​យើង​កាត់បន្ថយ​ការចំណាយ​រហូតដល់​បី​ឆ្នាំទៅ​បី​ឆ្នាំកន្លះ​ក្រូច​ចាប់​រៀន​ផ្លែរ​និង​បួន​ឆ្នាំទៅ​ប្រាំ​ឆ្នាំ​ទើប​ទទួលបាន​ផល​ពេញ​ជា​ហូរហែ​។​

 

​ចំពោះ​តម្លៃ​ទីផ្សារ​វិញ ក្នុង​០១​ផ្លូន​យើង​អាច​លក់​បានជា​មធ្យម​ក្នុងតម្លៃ​ចាប់ពី​០៥​ម៉ឺន​និង​ចុះមក​ក្រោម​បន្តិចបន្តួច ព្រោះ​ក្រូច​វា​មាន​ផ្លែរ​លេខ​១ លេខ​២ លេខ​៣ តាម​ហ្នឹង​ដែរ​ដែល​តម្លៃ​នេះ​ថេរ​បើ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ បើទោះបីជា​ប្រទេសជាតិ​យើង​កំពុង​ជួប​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​ក៏ពិតមែន ប៉ុន្តែ​វា​ក៏​មិនបាន​ធ្វើអោយប៉ះពាល់​ដល់​តម្លៃ​ក្រូចពោធិ៍សាត់​នោះទេ ព្រោះ​មនុស្ស​យើង​ត្រូវ​ការហូបចុក​ជាប្រចាំ​ដែល​មិនអាច​អត់​បាន​។

 

 ម្ចាស់​ចំការ​ក្រូច​ដដែល​បាន​បញ្ជាក់ថា ចំពោះ​ក្រូចពោធិ៍សាត់​អ្នកភូមិ​អូរ​ខ្ជាយ ជាទូទៅ​គេ​ចាប់ផ្តើម​ប្រមូល​ផល​ពី​ដើមខែ​០៨ និង​អស់​ទៅវិញ​នៅ​ដើមខែ​១០ ហើយ​ផុតពី​ខែ​១០​ទៅ​វា​មាន​តិចតួច ដែល​គេ​ហៅថា​ក្រូច​តំណក់ទឹកភ្លៀង​។​

 

ក្រូចពោធិ៍សាត់​អ្នកភូមិ​អូរ​ខ្ជាយ ចាប់ផ្ដើម​ប្រមូល​ផល ក្នុងតម្លៃ​ថេរ បើ​ធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ​
ក្រូចពោធិ៍សាត់​អ្នកភូមិ​អូរ​ខ្ជាយ ចាប់ផ្ដើម​ប្រមូល​ផល ក្នុងតម្លៃ​ថេរ បើ​ធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ​
ក្រូចពោធិ៍សាត់​អ្នកភូមិ​អូរ​ខ្ជាយ ចាប់ផ្ដើម​ប្រមូល​ផល ក្នុងតម្លៃ​ថេរ បើ​ធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ​
ក្រូចពោធិ៍សាត់​អ្នកភូមិ​អូរ​ខ្ជាយ ចាប់ផ្ដើម​ប្រមូល​ផល ក្នុងតម្លៃ​ថេរ បើ​ធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ​
ក្រូចពោធិ៍សាត់​អ្នកភូមិ​អូរ​ខ្ជាយ ចាប់ផ្ដើម​ប្រមូល​ផល ក្នុងតម្លៃ​ថេរ បើ​ធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ​

PLB Banner on article detail

អត្ថបទពេញនិយម