សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប ចាប់​រថយន្ត​ដឹកឈើ​ចំនួន​៣​គ្រឿង ដោះលែង​វិញ​២​គ្រឿង​

ថ្ងៃព្រហស្បតិ៍ 5 សីហា 2021, 11:22

​ខេត្តសៀមរាប​៖​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ស្ទាក់​សៀមរាប​ចាប់​រថយន្តក្រុង​២​គ្រឿង និង​បន្ត​ចាប់​រថយន្ត​ធុន​កាមរី​បា​ឡែ​ន​១​គ្រឿង​ទៀត​ដឹកឈើ​ល្មើសច្បាប់​។​

 

​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ដែល​ដឹកនាំ​កម្លាំង​ផ្ទាល់ បានអោយដឹងថា នៅ​ថ្ងៃទី​៣ ខែ​សី វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់ បាន​ឃាត់​រថយន្តក្រុង ធុន​៤៥​កៅអី​១​គ្រឿង​ពាក់​ផ្លាកលេខ​សៀមរាប​3A ២១ ៦៤​នៅ​ភូមិ​គោក​ត្រាច ឃំ​ុ បា​ល័ង ស្រុក​ប្រាសាទបាគង​។ លុះ​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ដដែល​ឃាត់ រថយន្ត​កុង​ទីន​រ័​(​ឃ្លុប​)​របស់​ក្រុង​ហ៊ុន​រឹទ្ធ​មន្នី ពាក់​ផ្លាកលេខ​ភ្នំពេញ​3F.៦២៨៥6 នៅ​ភូមិ​តានី ឃំ​ុ រុន​តា​ឯក ស្រុក​បន្ទាយស្រី​។​

 

​លោក​បន្តថា ក្នុងការ​បង្ក្រាប​នេះ​រឹបអូស​រថយន្ត​ធុន​៤៥​កៅអី ចំំ​នួន​១​គ្រឿង កៅអី​ឈើ​ចំនួន ៦០ ហង្ស​តេ​ធំ ចំនួន​១០ ហង្ស​តេ​តូច ចំនួន​១៧ ប៉ៅ​អ៊ី​ចំនួន​២ និង រថយន្ត​ឃ្លុប​កុង​ទីន​រ័ ១​គ្រឿង កៅអី ចំនួន​២៥ គ្រែ​ព្រះ​នាង​ចំនួន​០១​។ ចំពោះ​វត្ថុតាង​ទាំង​២​ករណី​ខាងលើ​បាន​យកទៅ​រក្សាទុក​នៅ​ផ្នែក រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​។​

 

​ដោយឡែក​លោក​ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋ បាល​ព្រៃឈើ​សៀមរាប នៅ​រសៀល​ថ្ងៃទី​៤​ខែសីហា​នេះ បានអោយដឹងថា រថយន្តក្រុង​ទាំង​២​គ្រឿង​ខាងលើ បាន​ដោះលែង​វិញ​ហើយ ព្រោះ​វត្ថុតាង​ជា​របស់​កែច្នៃ​ហើយ​។ ចំណែក​រថយន្ត​ម៉ាក​បា​ឡែ​ន​គឺ​អនុវត្ត​ដោយ​ពិន័យ​ជា​អន្តរកាល ព្រោះ​ជា​បទល្មើស​។​

 

​សូមបញ្ជាក់ថា ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ទីផ្សារ​ឈើ​គ្រប់​ប្រភេទ បាន​ហក់​ឡើងថ្លៃ​ខ្ពស់ ជាមួយ គ្នា​នោះ​ការដឹកជញ្ជូន​ឈើ​ចូល​សៀមរាប និង​ឆ្លងកាត់​ក៏​ចាប់ផ្តើម​កំរើក​ឡើងវិញ​យ៉ាង​ពេញបន្ទុក​ផងដែរ តែ​មិនមាន​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ​ចេញមុខ​បង្ក្រាប​នោះឡើយ​។ ក្នុងនោះ​កាលពី​ថ្មីៗ​នេះ ព្រោះតែ​អ្នកខ្លះ​ដឹក​បាន​ដោយ​រលូន ហើយ​អ្នកខ្លះ​ដឹក​មិនបាន ក៏​ធ្វើអោយ​ឈ្មួញ​និង​សមត្ថកិច្ច ស្ទាក់​វ៉ៃ​គ្នា​រហូត​ប្តឹង​ដល់​តុលាការ​ផងដែរ​។ តែ​គេ​រំពឹងថា សមត្ថកិច្ច​ជំនាញ អាច​នឹង​បង្ក្រាប​អោយ​ដូច​ករណី​ខាងលើ គឺ​បិទ​ភ្លើង​ខៀវ មិន​ថា​ខ្សែ​ខាង​ណា​ឡើយ​៕ ដោយ តាំង ហូ​

សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប ចាប់​រថយន្ត​ដឹកឈើ​ចំនួន​៣​គ្រឿង ដោះលែង​វិញ​២​គ្រឿង​
សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប ចាប់​រថយន្ត​ដឹកឈើ​ចំនួន​៣​គ្រឿង ដោះលែង​វិញ​២​គ្រឿង​
សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប ចាប់​រថយន្ត​ដឹកឈើ​ចំនួន​៣​គ្រឿង ដោះលែង​វិញ​២​គ្រឿង​
សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប ចាប់​រថយន្ត​ដឹកឈើ​ចំនួន​៣​គ្រឿង ដោះលែង​វិញ​២​គ្រឿង​
សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប ចាប់​រថយន្ត​ដឹកឈើ​ចំនួន​៣​គ្រឿង ដោះលែង​វិញ​២​គ្រឿង​
សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប ចាប់​រថយន្ត​ដឹកឈើ​ចំនួន​៣​គ្រឿង ដោះលែង​វិញ​២​គ្រឿង​
សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប ចាប់​រថយន្ត​ដឹកឈើ​ចំនួន​៣​គ្រឿង ដោះលែង​វិញ​២​គ្រឿង​
សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប ចាប់​រថយន្ត​ដឹកឈើ​ចំនួន​៣​គ្រឿង ដោះលែង​វិញ​២​គ្រឿង​
សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប ចាប់​រថយន្ត​ដឹកឈើ​ចំនួន​៣​គ្រឿង ដោះលែង​វិញ​២​គ្រឿង​

PLB Banner on article detail

អត្ថបទពេញនិយម