សាប៊ូ Liby Smart Hearing

ពេទ្យសត្វ​កំពង់ធំ បង្ក្រាប​គ្រឿងក្នុង​សត្វ​ជ្រូក​ជាង ២​តោន​

ថ្ងៃពុធ 4 សីហា 2021, 11:49

​សៀមរាប​÷​គ្រឿងក្នុង​ជ្រូក​ជាង​២​តោន គ្មាន​ឯកសារ​បញ្ជាក់​សុខភាព​សត្វ និង​សុវត្ថិភាព​ម្ហូប​អា ហារ នាំចូល​ពី​ប្រទេស​ថៃ ដែល​សមត្ថកិច្ច​កំពង់ធំ​បង្ក្រាប គឺ​ហាក់បីដូច​ស្រាតខោរ​បង្ហាញ លី​អូ ពេទ្យ សត្វ​សៀមរាប​អី​យ៉ាង​ចឹ​ង ព្រោះ​វា​ចេះ​ហោះ​រំលង​ខេត្ត​។​

 

​ករណីនេះ បានធ្វើអោយ​មានការ​រិះគន់​ពី​សំណាក់​មន្ត្រី និង​មហាជន​ក្នុង​ខេត្តសៀមរាប​យ៉ាង​ចាស់ដៃ​។​ជាមួយនិង​ការរិះគន់​នេះ ក៍​មានការ​លើកឡើងថា ល្មម​ដល់ពេល​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ពិនិត្យមើល​មន្ដ្រី​ពេទ្យសត្វ​ម្ដង​ហើយ​មិនគួរណា​អោយរ​ដ្នា​ភិ​បាល ចំណាយលុយ​ខែ​ឥត ប្រយោជន៍​ទៅលើ​មន្ដ្រី​សំពឹក​ច្រើនពេក​ទេ បើទោះបី​ចំណាយលុយ​ខែ​អោយ​មន្ដ្រី​ទាំងនោះ​ក៏​គ្មាន​មន្ដ្រី​ណា​ប្រចាំការ ដើម្បី​ទប់ស្កាត់​បទល្មើស​ដឹក​ជ​ញ្ចូ​ន​ទំនិញ​ខុសច្បាប់​នោះដែរ​។​

 

​ក្រៅពី​គ្រឿងក្នុង​ជ្រូក​ដែល​នាំចូល​ពី​ប្រទេស​ថៃ​ដោយ​ដឹក​ឆ្លងកាត់​ខេត្តសៀមរាប រាប់​តោន គ្មាន​ការបង្ក្រាប​នេះ ក៍មាន​រថយន្ត​ដឹក​សត្វ​មាន់​លើស​ច្បាប់​អនុញាតិ​ផងដែរ​។​

 

​ពាក់ព័ន្ធ​និង​សុខភាព​សា​ធា​រណះ​នេះដែរ ពល​រដ្ន​ក្នុងភូមិ ឃុំ មួយចំនួន​នៅ​កណ្តាល​ក្រុង​សៀមរាប​បាន​បញ្ចេញមតិ​ថា មិនដែល និង​មិនទាន់​ឃើញ ពេទ្យ សត្វ​ចុះ​ចាក់​វ៉ា​សាំង​ការពារ​ជំងឺ​សត្វ​គោ ក្របី ឬ ការបាញ់​ថ្នាំ​មូស​ជូន​ពល​រដ្ន​នៅឡើយ ទោះបីរ​ពេលនេះ​មាន​ជំងឺ​ដំ​ពក អុចៗ​ខ្មៅៗ​ក៏ដោយ ។​

 

​ការ​ដែលមាន​ទំនិញ​ខូចគុណភាព ដឹង​ចូល​និង​ឆ្លង កាត់​ខេត្តសៀមរាប ហើយ​មិន​ធ្លាប់មាន​ការបង្ក្រាប​ពី​ក្រុ​ុ​មន្ត្រី​ពេទ្យសត្វ​នេះ ក្រុម​ពលរដ្ឋ​បានដាក់​កា​រស​ង្ស័​ថា អាច​មន្ត្រី​ពេទ្យសត្វ​ទាំងនោះ បើកភ្លើង​ខៀវ​អោយតែ​ម្តង​។​

 

​ករណីនេះ លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម​សត្វ និង​ព​សុ​ព្យាបាល​ខេត្តសៀមរាប បានផ្ដល់​បទ​សម្ភាស​តាម​ប្រព័ន្ធ​តេ​លេ​ក្រាម​ដល់​អ្នក​ព័​ត៍​មាន​ថា (​មិនមាន​មន្ត្រី​ឈរជើង​នៅតាម​ដងផ្លូវ​ទេ​ពិសេស​ពេល នា​បរិបទ​កូ​វីដ មាន​ស្ថាប័ន​ផ្សេង​គេ​ធ្វើការ​ជាប្រចាំ​)(​ការដែល​ឃាត់​រថយន្ត​លុះត្រា​មានការ​សង្ស័យ​ច្បាស់លាស់ និង​មាន​បេសកកម្ម​ត្រឹមត្រូវ​)​។ ចម្លើយ​បែបនេះ អ្នកណា​ក៏​អាច​សន្និដ្ឋានថា លោក ព្រំ​វិច ឆ្លើយ​យករួចខ្លួន​ដោយ​មិន​ខ្វល់​ពី​សុខភាព​សា​ធា​រណះ​នោះទេ​។​

 

​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង​៤​ទាបភ្លឺ ឈានចូល​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២១ គ្រឿងក្នុង​ជ្រូក​ជាង​២​តោន ដែល​នាំចូល​ពី​ប្រទេស​ថៃ និង​រថយន្ត​ដឹក​មាន់​លើស​ច្បាប់​អនុ​ញា​ត្តិ ដឹក​ឆ្លងកាត់​ខេត្តសៀមរាប ហើយ​ត្រូវ​មន្ត្រី​ជំនាញ​សុខភាព​សត្វ​ខេត្តកំពង់ធំ​បង្ក្រាប​ទាន់ពេល​។ នេះ​បង្ហាញថា ស្រាតខោរ បង្ហាញអោយឃើញ លី​អូ ពេទ្យសត្វ​ខេត្តសៀមរាប​តែម្តង​៕ ដោយ តាំង ហូ​

ពេទ្យសត្វ​កំពង់ធំ បង្ក្រាប​គ្រឿងក្នុង​សត្វ​ជ្រូក​ជាង ២​តោន​
ពេទ្យសត្វ​កំពង់ធំ បង្ក្រាប​គ្រឿងក្នុង​សត្វ​ជ្រូក​ជាង ២​តោន​
ពេទ្យសត្វ​កំពង់ធំ បង្ក្រាប​គ្រឿងក្នុង​សត្វ​ជ្រូក​ជាង ២​តោន​
ពេទ្យសត្វ​កំពង់ធំ បង្ក្រាប​គ្រឿងក្នុង​សត្វ​ជ្រូក​ជាង ២​តោន​

PLB Banner on article detail

អត្ថបទពេញនិយម