​កសិករ​ម្នាក់ ពិបាក​ជួល​កម្មករ​បាញ់ថ្នាំ​ក្នុង​ចំការ​ សម្រេចចិត្ត​ទិញ​ដ្រូ​ន​តម្លៃ​ជាង ​១០,០០០​ដុល្លារ

ថ្ងៃព្រហស្បតិ៍ 29 កក្កដា 2021, 13:32

​ប៉ៃលិន​) ៖ គេ​សង្កេតឃើញថា នេះ​ជា​លើកដំបូង​ហើយ ដែលមាន​កសិករ​ម្នាក់ ជា​ស្ត្រី​មេម៉ាយ សម្រេចចិត្ត​ទិញ​ឧបករណ៍​បាញ់ថ្នាំ (​ដ្រូ​ន​) យកមក​បង្ហោះ​បាញ់ថ្នាំ​កសិកម្ម កំចាត់​សត្វល្អិត និង​ថ្នាំ​ប៉ូវ លើ​ដំណាំ​ដាំ​ដុះ​របស់ខ្លួន ដូចជា​ស្វាយកែវ​រមៀត ស្វាយចន្ទី​ដំណាំ​ពោត​សរុប​ជាង​១០​ហិកតា នៅលើ​ដីចំការ​របស់ខ្លួន​ក្នុងភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

 

​ដោយសារតែ​ជួបនឹង​លំបាក​ក្នុង​ការជួល​កម្មករ ព្រោះ​គេ​ទារ​ថ្លៃ​ខ្ពស់ លុះ​មាន​ឧបករណ៍​ខ្លួនឯង គាត់​អាច​ស៊ីឈ្នួល​ដើរ​បាញ់ថ្នាំ​ឱ្យ​អ្នកភូមិ​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​បន្ថែមទៀត ។

 

​ប្រភពពី​កសិករ ឈ្មោះ ប៊ុត ស្រីអូន អាយុ​៥៥​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានកូន​ប្រុស​២​នាក់ ក្នុងបន្ទុក រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃ លិ​ន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ចំណាយ​ថវិកា​ទិញ​ដ្រូ​ន​១​គ្រឿង​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ ហើយ​ដែល​គេ​ចាត់ទុកថា ជា​កសិករ​ដំបូង​ក្នុង​ខេត្ត​ប៉ៃលិន ដែល​ហ៊ាន​ទិញ​ដ្រូ​ន​យកមក​បាញ់ថ្នាំ កំចាត់​សត្វល្អិត និង​ថ្នាំ​ប៉ូវ ក្នុង​ចំការ ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​។

 

​លោកស្រី​បាន​បន្តទៀតថា ៖ ចាប់តាំងពី​ទិញ​ឧបករណ៍ (​ដ្រូ​ន​) បាញ់ថ្នាំ​កសិកម្ម​កំចាត់​សត្វ​ដង្កូវ និង ថ្នាំ​ប៉ូវ​នៅក្នុង​ចំការ​របស់ខ្លួន បាន​រយ​:​ពេល​ជាង​១​ខែ​មកនេះ ពិតជា​បង្ក​ភាពងាយស្រួល និង​មិន​ប៉ះពាល់​ដល់​សុខភាព​ដូច​ស្ពាយ​ធុង​ថ្នាំពុល​បាញ់​ផ្ទាល់ដៃ​នោះឡើយ ហើយ​ការបាញ់​ថ្នាំ​ក៏​ឆាប់រហ័ស អាច​ស៊ីឈ្នួល​បាញ់ថ្នាំ​ឱ្យ​ប្រជាពលរដ្ឋ​នៅតាម​ចំការ​មួយចំនួន​ក្នុង​ក្រុងប៉ៃលិន​ពេលទំនេរ​ពី​ចំការ​របស់ខ្លួន​ដែរ ។​

 

​ពេលនេះ បើ​កសិករ​ណា​ម្នាក់ លំបាក​ជួល​កម្មករ​ទៅ​បាញ់ថ្នាំ អាច​ជួល​ដ្រូ​ន​របស់គាត់ ដែលមាន​តម្លៃ​សមរម្យ យកទៅ​បាញ់ថ្នាំ​ជូន​បាន​ភ្លាមៗ គឺ​ដំណាំ​ស្វាយកែវ​រមៀត ស្វាយចន្ទីរ តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន ក្នុង​១​ហិកតា យក​ថ្លៃឈ្នួល ត្រឹមតែ​៦០០០០​រៀល ដំណាំ​ពោតក្រហម ដំឡូង​មី ១​ហិកតា​ត្រឹមតែ តម្លៃ​៥០០០០​រៀល រីឯ​ដំណាំ​ស្រូវ​ក្នុង​១​ហិកតា តម្លៃ​៤០០០០​រៀល​ប៉ុណ្ណោះ ។​

 

គាត់​បន្ថែមទៀតថា នៅក្នុង​ចំការ​គាត់​ផ្ទាល់ ក្រោយ​ប្រើ​ឧបករណ៍​ដ្រូ​ន​បាញ់ថ្នាំ​ប៉ូវ​លើ​ដំណាំ ត្រឹមតែ​រយ​:​ពេល​១​អាទិត្យ សង្កេតឃើញ​ដំណាំ​របស់ខ្លួន​បញ្ចេញ​ត្រួយ​ខៀវខ្ចី​គួរឱ្យកត់សម្គាល់ ។ គាត់​មិន​ត្រឹម​តែមាន​ដ្រូ​ន​បាញ់ថ្នាំ គាត់​ក៏មាន​លក់​ជី​កសិកម្ម និង​ថ្នាំ​ប៉ូវ​សម្រាប់​បាញ់​ដំណាំ​គ្រប់​ប្រភេទ​ផងដែរ ។

 

​គាត់​បញ្ជាក់ថា ការបាញ់​ថ្នាំ ដោយ​ឧបករណ៍​ដ្រូ​ន​នេះ មាន​ភាពងាយស្រួល ធ្វើឱ្យ​ស្រោច​លើ​ដំណាំ​សព្វកន្លែង​(​ស្លឹក​) ក្នុង​១​ហិកតា បាញ់​ត្រឹមតែ​រយ​:​ពេល​១០​នាទី​ប៉ុណ្ណោះ ដោយ​១​ថ្ងៃ អាច​បាញ់ថ្នាំ​បាន​រហូតដល់​២០​ហិកតា ។​

 

​ដូច្នេះ​បើសិនជា​កសិករ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន មាន​ចំណាប់អារម្មណ៍ ចង់​ជួល​យកទៅ​បាញ់ ថ្នាំ​ក្នុង​ចំការ​របស់ខ្លួន ខណ​:​ពិបាក​រក​ជួល​កម្មករ អាច​ទាក់​ទាង​មក​លេខ​របស់គាត់​បាន​គឺ 07142 88 333 / 086 25 36 23 / 068 65 38 28៕​

​កសិករ​ម្នាក់ ពិបាក​ជួល​កម្មករ​បាញ់ថ្នាំ​ក្នុង​ចំការ​ សម្រេចចិត្ត​ទិញ​ដ្រូ​ន​តម្លៃ​ជាង ​១០,០០០​ដុល្លារ
​កសិករ​ម្នាក់ ពិបាក​ជួល​កម្មករ​បាញ់ថ្នាំ​ក្នុង​ចំការ​ សម្រេចចិត្ត​ទិញ​ដ្រូ​ន​តម្លៃ​ជាង ​១០,០០០​ដុល្លារ
​កសិករ​ម្នាក់ ពិបាក​ជួល​កម្មករ​បាញ់ថ្នាំ​ក្នុង​ចំការ​ សម្រេចចិត្ត​ទិញ​ដ្រូ​ន​តម្លៃ​ជាង ​១០,០០០​ដុល្លារ
​កសិករ​ម្នាក់ ពិបាក​ជួល​កម្មករ​បាញ់ថ្នាំ​ក្នុង​ចំការ​ សម្រេចចិត្ត​ទិញ​ដ្រូ​ន​តម្លៃ​ជាង ​១០,០០០​ដុល្លារ
​កសិករ​ម្នាក់ ពិបាក​ជួល​កម្មករ​បាញ់ថ្នាំ​ក្នុង​ចំការ​ សម្រេចចិត្ត​ទិញ​ដ្រូ​ន​តម្លៃ​ជាង ​១០,០០០​ដុល្លារ
​កសិករ​ម្នាក់ ពិបាក​ជួល​កម្មករ​បាញ់ថ្នាំ​ក្នុង​ចំការ​ សម្រេចចិត្ត​ទិញ​ដ្រូ​ន​តម្លៃ​ជាង ​១០,០០០​ដុល្លារ
​កសិករ​ម្នាក់ ពិបាក​ជួល​កម្មករ​បាញ់ថ្នាំ​ក្នុង​ចំការ​ សម្រេចចិត្ត​ទិញ​ដ្រូ​ន​តម្លៃ​ជាង ​១០,០០០​ដុល្លារ

PLB Banner on article detail

អត្ថបទពេញនិយម