ឯកឧត្តម ហ៊ុន ម៉ា​នី​៖ ស្អែក​ខួប​៣​ឆ្នាំ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គណបក្ស​ប្រជាជន​កម្ពុជា នៅ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ​

ថ្ងៃពុធ 28 កក្កដា 2021, 21:5

​ថ្ងៃស្អែក​ជា​ខួប ០៣​ឆ្នាំ នៃ​ការបោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ អនុលោម​តាម​បទ​ប្បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កាលពី​៣​ឆ្នាំមុន នៅថ្ងៃនោះ ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​សិទ្ធិ​បោះឆ្នោត និង​បាន​ចុះឈ្មោះ​បោះឆ្នោត បាន​ចេញទៅ​អនុវត្ត​សិទ្ធិ​របស់ខ្លួន​យ៉ាងច្រើន​កុះករ ដើម្បី​ជ្រើសរើស​គណបក្ស ដែល​ខ្លួន​យល់ឃើញថា​សក្តិសម និង​ដែល​ខ្លួន​ជឿជាក់ និង​ផ្តល់​សេចក្តីទុកចិត្ត​ក្នុងការ​កាន់ចង្កូត​នាវា​កម្ពុជា និង​ដឹកនាំ​គោលនយោបាយ​ជាតិ​។​

​តាមរយៈ​ហ្វេ​ស​បុក​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ដែលជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​លើកឡើងថា កាលពី​៣​ឆ្នាំមុន នៅថ្ងៃនោះ ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​សិទ្ធិ​បោះឆ្នោត និង​បាន​ចុះឈ្មោះ​បោះឆ្នោត បាន​ចេញទៅ​អនុវត្ត​សិទ្ធិ​របស់ខ្លួន​យ៉ាងច្រើន​កុះករ ដើម្បី​ជ្រើសរើស​គណបក្ស ដែល​ខ្លួន​យល់ឃើញថា​សក្តិសម និង​ដែល​ខ្លួន​ជឿជាក់ និង​ផ្តល់​សេចក្តីទុកចិត្ត​ក្នុងការ​កាន់ចង្កូត​នាវា​កម្ពុជា និង​ដឹកនាំ​គោលនយោបាយ​ជាតិ​។​

​អ្នកបោះឆ្នោត ៨៣,០២% នៃ​ចំនួន​អ្នក​បាន​ចុះឈ្មោះ​បោះឆ្នោត​សរុប បានធ្វើការ​ជ្រើសរើស​គ​ណ​បក្ស​ដែល​ខ្លួន​ពេញចិត្ត​ពី​ក្នុងចំណោម​គណបក្សនយោបាយ ២០ ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​។ ក្នុងចំណោម​អ្នក​អ្នក​ដែល​ទៅ​បោះឆ្នោត​ទាំង ៨៣,០២% នោះ មាន​ប្រជាពលរដ្ឋ​ជាង ៧៦% បានផ្តល់​សេចក្តីទុកចិត្ត​របស់ខ្លួន​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដឹកនាំ​រដ្ឋសភា និង​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី​៦​បន្តទៀត​។​

​ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ ក្នុងនាម​ខ្ញុំ​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស និង​ក្នុង​នាមខ្លួន​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ និង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការផ្តល់​សេចក្តីទុកចិត្តរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​កម្ពុ​ជាម​អាទិ៍ គ្រោះមហន្តរាយ​នៃ​ការ​រលំ​អគារ គ្រោះមហន្តរាយធម្មជាតិ និង​ថ្មីៗ​នេះ គឺ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ដែល​កំពុង​គំរាមកំហែង​កម្ពុជា និង​សកលលោក​នេះ​។​

​តាំងពី​ពេល​ចាប់ផ្តើម​ដំបូង​នៃ​ការផ្ទុះ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្រោម​ការដឹកនាំ​យ៉ាង​ម៉ឺងម៉ាត់​ជាប់​ជាប្រចាំ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី បានចាត់ទុក​សុខុមាលភាព សុវត្ថិភាព​ប្រជាពលរដ្ឋ​ជា​អាទិភាព​ខ្ពស់បំផុត​។ ជាមួយគ្នា​នោះ ប្រជាពលរដ្ឋ​ដែលមាន​ការងារ​ទទួល​រង​ផលប៉ះពាល់​ពី​ជំងឺ​រាតត្បាត​នេះ ជាពិសេស កម្មករនិយោជិត​ក្នុង​វិស័យ​ទេសចរណ៍ កាត់ដេរ និង​អ្នក​ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ​ដែល​ប៉ះពាល់​ធ្ងន់ បានទទួល​នូវ​ការឧបត្ថម្ភ​សាច់ប្រាក់​ជា​បន្ត​បន្ទាប់ពី​រាជរដ្ឋាភិបាល បើទោះបីជា​មិន​ស្មើនឹង​ចំណូល​ដែល​ពួកគាត់​រកបាន​មុនពេល​មាន​ជំងឺ​កូ​វីដ ១៩ ក្តី តែ​នេះ​ជាការ​រួមចំណែក​មួយ​យ៉ាងសំខាន់​សម្រាប់​ពួកគាត់​។​

​មិនតែប៉ុណ្ណោះ កម្ពុជា​ក៏បាន​បង្កើត​កំណត់ត្រា​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ និង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់ខ្លួន ដែល​មកទល់ពេលនេះ យើង​ធានាបាន​ថា​យើង​ទទួលបាន​វ៉ាក់សាំង​គ្រប់គ្រាន់​ដែលមាន​ប្រភពពី​ប្រទេស​ផ្សេងៗ​លើ​សកលលោក សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​យ៉ាងតិច ១០ លាន​នាក់​។ ចំនួន​វ៉ាក់សាំង​ដែល​កម្ពុជា​បាន និង​កំពុង​ទទួល​ជា​បន្តបន្ទាប់ និង​កំពុង​ត្រៀម​បញ្ជូនមក អាច​ធានាបាន​ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​អាច​ប្រព្រឹត្តទៅបាន​ដោយ​រលូន និង​ដោយ​គ្មាន​ការបារម្ភ​ពី​បញ្ហា​ខ្វះ​វ៉ាក់សាំង​ចាក់​នោះទេ​។​

​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់ ខ្ញុំ​សូម​ថ្លែង​នូវ​អំណរគុណ​ដល់​មិត្តភក្តិ​បរទេស​ទាំងអស់​ដែល​បាន​ចូលរួម​ប្រកបដោយ​ទឹកចិត្ត​សប្បុរស​តាម​គ្រប់​រូបភាព ដើម្បី​ជួយ​ដល់​កម្ពុជា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩​។ ការងារ​វ៉ាក់សាំង និយាយ​ដោយឡែក ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រទេស​ជប៉ុន ដែល​បាន​ផ្តល់នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់ ដែល​អាច​អនុញ្ញាតឱ្យ​កម្ពុជា​មានលទ្ធភាព ផ្តល់​ខែល​ការពារ​ដល់​ប្រជាពលរដ្ឋ​ខ្លួន បញ្ចៀស​បាន​នូវ​ការធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ជំងឺ​កូ​វីដ ១៩​។ ខ្ញុំ​ក៏​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​មិត្តភក្តិ​បរទេស​ដទៃទៀត​ដែល​បាន​សន្យា​នូវ​ការបរិច្ចាក​វ៉ាក់សាំង​បង្ការ​កូ​វីដ ១៩ ទោះ​តាម​យន្តការ​ទ្វេរ​ភាគី ឬ​ទាំង​យន្តការ Covax ក្តី ហើយ​យើង​សង្ឃឹមថា​យើង​នឹង​ទទួលបាន​វ៉ាក់សាំង​នេះ​ក្នុង​ដៃ​ដើម្បី​អាច​បន្ត​ការចាក់​ជូន​ប្រជាពលរដ្ឋ​បន្ថែមទៀត​។​

​គណបក្ស​ប្រជាជន​សម្រេចបាន​សមិទ្ធ​ផល​ដ៏​ធំធេង​ជាច្រើន​ជូន​ជាតិ​មាតុភូមិ តែ​យើង​នៅមាន​ការងារ​ជាច្រើន​ដែល​ត្រូវ​បន្តធ្វើ ដើម្បី​យើង​អាច​ឆ្លង​ផុត​គ្រា​លំបាក​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ និង​ឈានទៅ​ការ​ស្រោចស្រង់​សេដ្ឋកិច្ចជាតិ ហើយ​រួមគ្នា​ធ្វើដំណើរ​ឆ្ពោះទៅកាន់​អនាគត​ដ៏​ភ្លឺស្វាង​។​

​ជឿជាក់​លើ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​គណបក្ស​នឹង​នៅ​ជាមួយ​យើងទាំងអស់គ្នា​គ្រប់​កាលៈទេសៈ និង​ធ្វើ​អ្វីៗ​ទាំងអស់​ដើម្បី​បង្ករ​បរិយាកាស​ភ្លឺស្វាង​សម្រាប់​ថ្ងៃនេះ និង​អនាគត​៕

PLB Banner on article detail