ពលរដ្ឋ​សំណូមពរ​មន្ត្រី​ជំនាញ ជួយ​ទប់ស្កាត់​គ្រឿងចក្រ​កាយ​ស្តារ​អូរ​ ប៉ះ​ទួល​បូរាណ​

ថ្ងៃពុធ 28 កក្កដា 2021, 20:27

​ខេត្តបាត់ដំបង​! ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ថ្មគោល បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​ជួយ​ទប់ស្កាត់​និង​ថែទាំ​ទួល​បូរាណ​មួយកន្លែង នៅ​ចំណុច​ទួល​ក្រសាំង ស្ថិតក្នុង​ភូមិ​ទួល​ស្វាយ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ខណៈដែល​គ្រឿងចក្រ​ជាច្រើន​គ្រឿង​កំពុង​ជីក​កកាយ​ស្តា​អូរ​ធ្វើអោយប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់​និង​សត្វពាហនៈ​ផងដែរ​។​

 

​លោក សាម ណា​រ៉ុង រស់នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ជ្រៃ ស្រុក​ថ្មគោល នៃ​ខេត្តបាត់ដំបង បានបញ្ជាក់​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១​នេះ​ថា ក្រុមគ្រួសារ​របស់លោក​គឺជា​អ្នករស់នៅ​អាស្រ័យ​ផល​នៅក្នុង​មូលដ្ឋាន​នោះ និង​បានឃើញ​គ្រឿងចក្រ​ចូលមក​កាយ​ដី​អូរ​នេះ រយៈពេល​ប្រហែលជា​២​ខែ​មកហើយ ដោយ​មិនមាន​ការស្នើសុំ​ពី​ខាង​ប្រជាពលរដ្ឋ​នោះទេ ដោយ​គេ​សំអាងថា​បាន​សុំ​ពីលើ​មកហើយ​(​ពី​ធនធានទឹក​)​ក្នុងការ​ស្តា​អូរ ។​

 

​លោក​បាន​បញ្ជាក់ថា ទួល​ក្រសាំង​នេះ​ជា​ទួល​តាំងពី​បូ​រម្យ​បូរាណ ហើយ​នៅពេលដែល​ឃើញ​គ្រឿងចក្រ​ចុះមក​កាយ លោក​ក៏បាន​ប្រាប់​ទៅ​មេភូមិ​ចុះមក​មើល ដោយ​ឃើញ​គេ​កាយ​អស់​ទួល​០២​ដើម្បី​ធ្វើជា​ផ្លូវ​សម្រាប់​ឡាន​ឡើង ហើយ​គេ​ប្រាប់​ថាបើ​ដោះស្រាយ​ចេញ​គេ​នឹង​កាយ​លប់​អោយ​វិញ តែបើ​ដោះស្រាយ​មិន​ចេញ​ទេ គេ​នឹង​កាយ​យក​ទាំងអស់ នេះ​ជា​ហេតុផល​ខាង​ក្រុមហ៊ុន​បាន​ប្រាប់​មក​ពួកគាត់​។​

 

​ហើយ​តាំង​នាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អាស្រ័យ​ផល​លើ​ទួល​ក្រសាំង​នេះ ក៏​សូម​សំណូមពរ​ទៅដល់​មន្ត្រី​គ្រប់​ស្ថាប័ន​ទាំងអស់ សូមជួយ​ទប់ស្កាត់ និង​ជួយ​ថែទាំ​នូវ​ទួល​បូរាណ​ដែល​ពួកគាត់​ជាង​២០​គ្រួសារ​រស់នៅ​អាស្រ័យ​ផល​តាំងពី​ដូនតា​មក​រាប់រយឆ្នាំ​ហើយ ដែល​ថែរក្សា​តៗ​គ្នា​មក ហើយ​រឿង​ស្តា​អូរ​នេះ​ខាង​ក្រុមហ៊ុន​ថា​ផ្នែក​ធនធានទឹក​អោយ​ចុះមក​ស្តា  តែ​នេះ​មិន​ស្តា​អូរ​ទេវា​ទៅជា​កាយ​ស្រះ​ហើយ បី បួន ដៃ​ហើយ វា​អស់ទាំង​ចំណី​អូរ​សូម្បីតែ សត្វ​គោ ក្របី ក៏​មិនអាច​ហែល​ឆ្លង​ផុត​បានដែរ ហើយ​គោ ក្របី ក៏​មិន​អាចមក​ស៊ី​ស្មៅ​តាម​ចំណី​អូរ​នេះ​បានដែរ​បើ​កាយ​អស់ហើយ​នោះ អញ្ចឹងទេ​សូម​មន្ត្រី​គ្រប់​ស្ថាប័ន​ជួយ​ចុះ​ពិនិត្យមើល និង​ជួយ​កែសម្រួល​អោយបាន​ល្អ​ឡើងវិញ​។​

 

​ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​ខាងលើ លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តបាត់ដំបង នៅ​រសៀល​ថ្ងៃ​នេះដែរ លោក​ក៏បាន​ចាត់​អោយ​ខាង​ជំនាញ​របស់លោក​ចុះទៅពិនិត្យ​ជាក់ស្តែង​និង​បានធ្វើ​កំណត់ហេតុ​អោយ​ម្ចាស់​ក្រុមហ៊ុន​ទាំងពីរ ដែល​ម្នាក់​ឈ្មោះ ហេង ហ៊ាង និង​ម្នាក់​ឈ្មោះ ហោ អត់​អាជ្ញាប័ណ្ណ ជ្រក​ក្រោម​លោក ហ៊ាង មក​បង់​សួយ​សារ ហើយ​បើ​ក្រុមហ៊ុន​ទាំងពីរ​មិន​មក​តាម​ការអញ្ជើញ ខាង​មន្ទីរ​និង​សហការ​ជាមួយ​ស្រុក​ចុះទៅ​បញ្ឈប់​និង​ពិន័យ​តាមច្បាប់​។​

ពលរដ្ឋ​សំណូមពរ​មន្ត្រី​ជំនាញ ជួយ​ទប់ស្កាត់​គ្រឿងចក្រ​កាយ​ស្តារ​អូរ​ ប៉ះ​ទួល​បូរាណ​
ពលរដ្ឋ​សំណូមពរ​មន្ត្រី​ជំនាញ ជួយ​ទប់ស្កាត់​គ្រឿងចក្រ​កាយ​ស្តារ​អូរ​ ប៉ះ​ទួល​បូរាណ​
ពលរដ្ឋ​សំណូមពរ​មន្ត្រី​ជំនាញ ជួយ​ទប់ស្កាត់​គ្រឿងចក្រ​កាយ​ស្តារ​អូរ​ ប៉ះ​ទួល​បូរាណ​
ពលរដ្ឋ​សំណូមពរ​មន្ត្រី​ជំនាញ ជួយ​ទប់ស្កាត់​គ្រឿងចក្រ​កាយ​ស្តារ​អូរ​ ប៉ះ​ទួល​បូរាណ​
ពលរដ្ឋ​សំណូមពរ​មន្ត្រី​ជំនាញ ជួយ​ទប់ស្កាត់​គ្រឿងចក្រ​កាយ​ស្តារ​អូរ​ ប៉ះ​ទួល​បូរាណ​
ពលរដ្ឋ​សំណូមពរ​មន្ត្រី​ជំនាញ ជួយ​ទប់ស្កាត់​គ្រឿងចក្រ​កាយ​ស្តារ​អូរ​ ប៉ះ​ទួល​បូរាណ​
ពលរដ្ឋ​សំណូមពរ​មន្ត្រី​ជំនាញ ជួយ​ទប់ស្កាត់​គ្រឿងចក្រ​កាយ​ស្តារ​អូរ​ ប៉ះ​ទួល​បូរាណ​
ពលរដ្ឋ​សំណូមពរ​មន្ត្រី​ជំនាញ ជួយ​ទប់ស្កាត់​គ្រឿងចក្រ​កាយ​ស្តារ​អូរ​ ប៉ះ​ទួល​បូរាណ​

PLB Banner on article detail

អត្ថបទពេញនិយម