បញ្ជូនជនសង្ស័យ៧នាក់ ទៅសាលាដំបូង ករណីចោរកម្ម

ថ្ងៃពុធ 28 កក្កដា 2021, 15:38

ក្រុងព្រះសីហនុ៖ នគរបាលបញ្ជូនជនសង្សយ័៧នាក់ទៅសាលាដំបូងខេត្តផ្តន្ទោសពីបទចោរកម្មលួចប្រអប់ត្រង់ហ្វូភ្លើង ខ្សែស្ពាន់ភ្លើងអគ្គិសនី និងទទួលទិញផលចោរកម្មនៅក្រុងព្រះសីហនុ។ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បង្ក្រាបបានករណី ចោរកម្ម (លួចកាត់ខ្សែភ្លើង និងត្រង់ហ្វូភ្លើង) ឃាត់ខ្លួនជនសង្សយ័ចំនួន៧នាក់ ក្នុងនោះ៦នាក់ពាក់ពន្ធ័នឹងសកម្មភាពលួចដោយផ្ទាល់និងម្នាក់ទៀត ពាក់ពន្ធ័នឹងទទួលទិញផលចោរកម្ម។ របាយការណ៍នគរបាលក្រុងព្រះសីហនុឲ្យដឹងថា កាលពីយប់ពាក់កណ្តាលអាធ្រាត្រថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមុខបុរីគុជអាស៊ី ស្ថិតក្នុងក្រុមទី១៤ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ ៣ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ពីបទចោរកម្មលួចប្រអប់ត្រង់ហ្វូភ្លើង ខ្សែស្ពាន់ភ្លើងអគ្គិសនី និងទទួលទិញផលចោរកម្ម ដែលមានឈ្មោះដូចខាងក្រោម៖

 

១. ឈ្មោះ ពេជ្រ រាជ្យ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិអូរត្រេះ ឃុំស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។(មេខ្លោង)

 

២. ឈ្មោះ ពេជ្រ ចាន់ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិអូរត្រេះ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (មេខ្លោង)។

 

៣. ឈ្មោះ ង៉ែត ណារិទ្ធ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ  (សហចារី)។

 

៤. ឈ្មោះ ឈិន ចំរើន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅមិនពិតប្រាកដ  (សហចារី)។

 

៥. ឈ្មោះ ផល លាភ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅមិនពិតប្រាកដ  (សហចារី)។

 

៦. ឈ្មោះ មៀច ភ័ក្រ្ត ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅមិនពិតប្រាកដ (សហចារី)។

 

៧. ឈ្មោះ ឡុង ហេងយូ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរទិញនិងលក់អេតចាយ មានទីលំនៅក្រុមទី៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ  (អ្នកទទួលផលចោរកម្ម)។

 

វត្ថុតាងដកហូតបានរួមមាន៖

- ត្រង់ហ្វូភ្លើង ០១គ្រឿង (ផលនៃអំពើលួច)

- ខ្សែស្ពាន់រុំត្រង់ហ្វូចំនួន ១១បាវ ទម្ងន់ ៣៧៨គីឡូក្រាម (ផលនៃអំពើលួច)

- ម៉ូតូ ០១គ្រឿង (មធ្យោបាយដឹកជញ្ជូន)

- ឧបករណ៍សម្ភារៈសម្រាប់កាត់ខ្សែភ្លើង មួយចំនួនធំ ។

 

 បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

បញ្ជូនជនសង្ស័យ៧នាក់ ទៅសាលាដំបូង ករណីចោរកម្ម
បញ្ជូនជនសង្ស័យ៧នាក់ ទៅសាលាដំបូង ករណីចោរកម្ម
បញ្ជូនជនសង្ស័យ៧នាក់ ទៅសាលាដំបូង ករណីចោរកម្ម
បញ្ជូនជនសង្ស័យ៧នាក់ ទៅសាលាដំបូង ករណីចោរកម្ម
បញ្ជូនជនសង្ស័យ៧នាក់ ទៅសាលាដំបូង ករណីចោរកម្ម

PLB Banner on article detail

អត្ថបទពេញនិយម