រណ្តៅ​ដី​យក្ស​ឆក់យក​ជីវិត​ក្មេងស្រី​០២​នាក់ ក្នុងចំណោម​ប​ក្ស​ពួក​គ្នា​០៥​នាក់​ដែល​ចុះ​ងូតទឹក​

ថ្ងៃអង្គារ 27 កក្កដា 2021, 22:11

​ខេត្តបាត់ដំបង​! យ៉ាងហោចណាស់​ក្មេងស្រី​០២​នាក់​បាន​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុងចំណោម​ប័​ក្ស​ពួក​គ្នា​០៥​នាក់​ចុះ​ងូតទឹក​បឹង ដែល​ហេតុការណ៍​គួរអោយភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​នៅ​អំឡុង​វេលា​ម៉ោង ១៤​និង​០០​នាទី​រសៀល ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១ នៅត្រង់ចំណុច​បឹង​ថ្កូវ ស្ថិតក្នុង​ភូមិ​ប៉ោយ​យង់ ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

 

​សាក្សី​ក្រុម​ក្មេង​ជា​បក្សពួក​ជនរងគ្រោះ​ដែល​មិនបាន​ចុះ​ងូត​ទឹកបាន​បញ្ជាក់ថា​÷ នៅ​មុនពេល​កើតហេតុ​ពួកគេ​មាន​គ្នា​ចំនួន ៧​នាក់​បាន​ដើរ​មកលេង​ក្បែរ​បឹង​ថ្កូវ​ហើយក៏​នាំគ្នា​ចុះ​ងូតទឹក​លេង ដោយ​ក្នុងនោះ​អ្នក​ដែល​ចុះ​ងូត​មាន​ចំនួន​០៥​នាក់ ចំណែកឯ​ខ្លួនគេ​ជាមួយនឹង​មិត្តភក្តិ​ម្នាក់ទៀត​នៅ​លេង​លើគោក​ក្រោម​ដើមឈើ អង្គុយ​មើល​គេ​ទាំងអស់គ្នា​ងូត​លេង​យ៉ាង​សប្បាយរីករាយ ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក​ខ្លួន​ក៏​បានឃើញ​មិត្តភក្តិ​ចំនួន​០៣​នាក់​បាន​ស្ទុះ​ឡើងមក​លើគោក​ហើយ​បាន​ស្រែក​ឲ្យ​ជួយ​ព្រោះ​មាន​គ្នា​លង់ទឹក ភ្លាមនោះ​ខ្លួន​បាន​ស្ទុះ​មក​មើលមិនឃើញ​ជនរងគ្រោះ​ជា​មិត្តភក្តិ​ឡើយ​ដោយបាន​លេច​ទៅក្នុង​ទឹក​បាត់ទៅហើយ ហើយក៏​រត់ទៅរក​មនុ​ស្ស​ចាស់​អ្នកភូមិ​ឲ្យ​មកជួយ​។​

 

​ប្រភព​ដដែល​បន្តថា ក្រោយ​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ ចាស់ៗ​ក៏​នាំគ្នា​មក​ចុះ​រាវ​មួយសន្ទុះ​ធំ​ទើប​រកឃើញ​សាកសព ០១​នាក់ ចំណែកឯ​០១​នាក់​ទៀត​ដោយសារ​ទឹក​ជ្រៅ​ការ​រាវរក​ប្រើពេល​ជាច្រើន​ម៉ោង​ហើយ​នៅតែ​មិនទាន់​រកឃើញ​នៅឡើយ​ទេ​។​

 

​ជនរងគ្រោះ​ស្លាប់​ទាំង​០២​នាក់​ទី​១-​ឈ្មោះ ប៉ាន យ៉ា​លីន ភេទ​ស្រី អាយុ ១១​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ​ធឿន សុគន្ធ ភេទ​ស្រី អាយុ ១១​ឆ្នាំ ជនរងគ្រោះ​ទាំងពីរ​នាក់​រស់នៅក្នុង​ភូមិ​អង់​ត្បូង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

 

​ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​មូល​ដ្ឋា​បាន​ចុះទៅ​ធ្វើការ​ពិនិត្យ រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ក្មេងស្រី​រងគ្រោះ​ទៅ​ឲ្យ​សាច់ញាតិ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

រណ្តៅ​ដី​យក្ស​ឆក់យក​ជីវិត​ក្មេងស្រី​០២​នាក់ ក្នុងចំណោម​ប​ក្ស​ពួក​គ្នា​០៥​នាក់​ដែល​ចុះ​ងូតទឹក​

PLB Banner on article detail

អត្ថបទពេញនិយម