Borey Mongkol1 Agriculture

គណ​:​ប្រតិភូ​ស្ថានទូត​ថៃ ចុះ​ទស្សន​:​កិច្ច​ និង​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ ប្រគល់ជូន​រដ្ឋបាលខេត្ត​បាត់ដំបង

ថ្ងៃអង្គារ 27 កក្កដា 2021, 14:11

ខេត្តបាត់ដំបង​! គណ​:​ប្រតិភូ​ស្ថានទូត​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា និង​វិស័យ​ឯកជន​នានា​នៃ​ប្រទេស​ថៃ ដឹកនាំ​ដោយ ឯកឧត្តម ជី​រ៉ា​វុ​ឍ សុវណ្ណ​អាត អគ្គទីប្រឹក្សា​ផ្នែក​ពាណិជ្ជកម្ម និង​ពាណិជ្ជករ​ថៃ បានមក​ទស្សន​:​កិច្ច​និង​បាន​នាំយក​នូវ​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ ប្រគល់ជូន​រដ្ឋបាលខេត្ត​បាត់ដំបង ។​

 

ក្នុងឱកាស​ចុះ​ទស្សនកិច្ច​កាលពី​រសៀល​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១​នោះដែរ ឯកឧត្តម ជី​រ៉ា​វុ​ឍ សុវណ្ណ​អាត អគ្គទីប្រឹក្សា​ផ្នែក​ពាណិជ្ជកម្ម និង​ពាណិជ្ជករ​ថៃ បាន​ថ្លែង​ឲ្យ​ដឹង​ពី​ដំណើរ​ទស្សន​:​កិច្ច ក្នុង​ខេត្តបាត់ដំបង​នា​ថ្ងៃ​នេះដែរ គឺមាន​០៣​គោលបំណង ដោយ​ទី​០១ នាំយក​អំណោយ​ដែលជា​គ្រឿងឧបភោគ បរិភោគ មួយចំនួន​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្តបាត់ដំបង ដើម្បី​នាំយកទៅ​ចែកជូន​ដល់​ពលករ​ចំណាកស្រុក ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ ហើយ​កំពុង​សម្រាក​នៅក្នុង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​ដើម្បី​ឲ្យ​ក្រុមគ្រូពេទ្យ​ពិនិត្យ​សុខភាព និង​យក​វត្ថុ​សំណាក​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ ដែល​កំពុង​រីក​រាលដាល​ពេញ​ពិភពលោក ដោយឡែក​នៅក្នុង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​ក្នុង​ខេត្តបាត់ដំបង ក៏​កំពុង​រីក​រាលដាល​ចូលក្នុង​សហគមន៍​ផងដែរ ជាពិសេស​វីរុស​ប្រភេទ​ថ្មី Delta ហើយក៏​ជាការ​ថ្លែងអំណរគុណ​ផងដែរ​ដល់​ពលករ​ទាំង​អស់​ដែល​បានធ្វើការ​នៅ​ប្រទេស​ថៃ ក្នុង​កាល​:​ទេស​:​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ,

 

​គោលបំណង​ទី​០២ ដើម្បី​សិក្សា​បន្ថែម​ពី​សក្តានុពល និង​ការអភិវឌ្ឍន៍​របស់​ខេត្តបាត់ដំបង ម្យ៉ាងវិញទៀត​ដើម្បី​ឲ្យ​អ្នក​វិនិយោគិន​មក​បណ្តាក់ទុន​ក្នុង​តំបន់​មួយចំនួន​ក្នុង​ខេត្ត ,​និង​ទី​០៣ បន្ត​ជួប​ជាមួយ​សកល​វិទ្យាល័យ​ជាតិ​បាត់ដំបង​ដើម្បី​ពិភាក្សា​បន្ថែម លើ​កម្មវិធីសិក្សា​ភាសា​ថៃ ក្រោម​គំរោង ឧបត្ថម្ភ​ទំនាក់ទំនង​គ្នា​រវាង​រដ្ឋាភិបាល​ថៃ ។

 

​ជាមួយគ្នា​នោះដែរ ឯកឧត្តម ងួន រតន​: អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​តំណាង ឯកឧត្តម​អគ្គរាជទូត​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​វត្តមាន​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក៏ដូចជា​ក្រុមហ៊ុន​ផងដែរ ដែល​កន្លងមក​រដ្ឋបាល​ទាំងពីរ​( កម្ពុជា​-​ថៃ​)​បាន​ពិភាក្សាគ្នា ស្តីពី​ការបញ្ជូន​ពលករ​កម្ពុ​ជា មក​កម្ពុជា​វិញ មក​តាម​ច្រកទ្វារព្រំដែន​ដែល​បាន​ឯកភាពគ្នា​ចៀសវាង ពលករ​ដើរ​ខុស​ច្រក​មិនបាន​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​គេចវេស ការពិនិត្យ​សុខភាព និង​ធ្វើតេស្ត​សំណាក​រក​មេរោគ ហួស​ចូលទៅ លំនៅដ្ឋាន​និង​ស្រុកកំណើត ពាំ​នាំយក​ជម្ងឺ​កូ​វីដ​-១៩ ទៅ​ចម្លង​ដល់​ក្រុមគ្រួសារ ដល់​សហគមន៍ ។

 

ឯកឧត្តម​អភិបាលខេត្ត​បន្តថា​កន្លងទៅ​យើង​ធ្វើ​បានតែ​ក្របខណ្ឌ ខេត្ត​ចាន់​បុរី (​ច្រក​អូរ​អន្លក់​) តែ​ពលករ​ដែល​មកពី​ប្រទេស​ថៃ មិនមែន​មានតែ​ខេត្ត​ចាន់​បុរី​ទេ គឺ​មកពី​បណ្តា​ខេត្ត​ផ្សេងទៀត ក្នុងប្រទេស​ថៃ គឺ​មក​តាមផ្លូវ​ឯកជន ពុំមែន​តាមផ្លូវ​ការ​នោះទេ ដែល​ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​ការគ្រប់គ្រង ដូច្នេះ​សូម​សំណូមពរ​ផងដែរ​ដល់​រាជរដ្ឋាភិបាល​ថៃ សូម​នាំ​ពលករ​មក​ដោយ​បញ្ជូនមក​តាម​ច្រក​អន្តរជាតិ​ដូង ដើម្បី​ក្រុមការងារ​ខាង​កម្ពុជា​ទទួលយក​ពួកគាត់​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​តែម្តង ។​

 

​ឯកឧត្តម​បាន​មានប្រសាសន៍​បន្ថែមថា  ជាមួយនឹង​ការស្វែងយល់​ពី​សក្តានុពល​នៅ​ខេត្តបាត់ដំបង រដ្ឋបាលខេត្ត​រីករាយ​និង​ទទួល​ស្វាគមន៍ ចំពោះ​អ្នក​វិនិយោគិន ដែលមាន​បំណង​មក​បណ្តាក់ទុន​វិនិយោគ​នៅ​ខេត្តបាត់ដំបង​យើង​នេះ  ជាពិសេស​វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍  ហើយ​រដ្ឋបាល​ខេត្តបាត់ដំបង នឹង​នាំយក​អំណោយ​ទាំងនេះ​ទៅ​ចែកជូន​ដល់​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក  ហើយក៏​សូម​ស្វាគមន៍ ចំពោះ​ការផ្តួចផ្តើម​គំនិត​បើក​ឲ្យ​មានការ​សិក្សា​ភាសា​ថៃ ជាមួយ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង និង​សូម​ឲ្យ​ដំណើរ​បេសកកម្ម​របស់​ក្រុម​ប្រតិភូ​លើ​ទឹកដី​ខេត្តបាត់ដំបង ឲ្យ​ទទួលបាន​ជោគជ័យ និង​ចៀសផុត​ឆ្ងាយ​ពី​ជម្ងឺ​កូ​វីដ -១៩​ទាំងអស់គ្នា ៕​

គណ​:​ប្រតិភូ​ស្ថានទូត​ថៃ ចុះ​ទស្សន​:​កិច្ច​ និង​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ ប្រគល់ជូន​រដ្ឋបាលខេត្ត​បាត់ដំបង
គណ​:​ប្រតិភូ​ស្ថានទូត​ថៃ ចុះ​ទស្សន​:​កិច្ច​ និង​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ ប្រគល់ជូន​រដ្ឋបាលខេត្ត​បាត់ដំបង
គណ​:​ប្រតិភូ​ស្ថានទូត​ថៃ ចុះ​ទស្សន​:​កិច្ច​ និង​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ ប្រគល់ជូន​រដ្ឋបាលខេត្ត​បាត់ដំបង
គណ​:​ប្រតិភូ​ស្ថានទូត​ថៃ ចុះ​ទស្សន​:​កិច្ច​ និង​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ ប្រគល់ជូន​រដ្ឋបាលខេត្ត​បាត់ដំបង
គណ​:​ប្រតិភូ​ស្ថានទូត​ថៃ ចុះ​ទស្សន​:​កិច្ច​ និង​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ ប្រគល់ជូន​រដ្ឋបាលខេត្ត​បាត់ដំបង
គណ​:​ប្រតិភូ​ស្ថានទូត​ថៃ ចុះ​ទស្សន​:​កិច្ច​ និង​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ ប្រគល់ជូន​រដ្ឋបាលខេត្ត​បាត់ដំបង
គណ​:​ប្រតិភូ​ស្ថានទូត​ថៃ ចុះ​ទស្សន​:​កិច្ច​ និង​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ ប្រគល់ជូន​រដ្ឋបាលខេត្ត​បាត់ដំបង

PLB Banner on article detail