ជនជាតិ​ឥណ្ឌូនេស៊ី​០១​នាក់ ក្នុងចំណោម​ប័​ក្ស​ពួក​០២​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អនុវត្ត​តាមច្បាប់​

ថ្ងៃច័ន្ទ 26 កក្កដា 2021, 18:23

ខេត្តបាត់ដំបង​! ជនជាតិ​អ​ណ្ឌូ​នេ​ស៊ី​០១​នាក់​ក្នុងចំណោម​ប័​ក្ស​ពួក​គ្នា​០២​នាក់​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ខេត្តបាត់ដំបង​រៀបចំ​សំណុំបែបបទ​និង​បញ្ជូន​ទៅកាន់ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ក្រោយ​ពិនិត្យឃើញថា​រូបគេ​បាន​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ។​


​យោងតាម​មន្ត្រី​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១​នេះ កម្លាំង​ការិយាល័យ​ជំនាញ​បានរៀបចំ​បញ្ជូន ជនបរទេស​ជា​ជនជាតិ​អ​ណ្ឌូ​នេ​ស៊ី​ចំនួន ០១​នាក់​អនុវត្តតាម​នីតិវិធី ដោយ​ក្នុងនោះ​ម្នាក់​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ត្រូវបញ្ជូន​ទៅកាន់​មណ្ឌល​ព្យាបាល​ក្នុងស្រុក​សង្កែ និង​ម្នាក់ទៀត​អវិជ្ជមាន​ត្រូវ​នគរបាល​ទទួលបន្ទុក​បានរៀបចំ​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្ត​ប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​អនុវត្តតាម​នីតិវិធី​ពាក់ព័ន្ធ​ករណី​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​។​


​ជនបរទេស​ខាងលើ​មានឈ្មោះ TO LY ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ HAL TONO ភេទ​ប្រុស អាយុ ៣១​ឆ្នាំ អ្នក​ទាំងពីរ​ជា​ជនជាតិ​ឥណ្ឌូនេស៊ី បាន​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​(​មិនមាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​)​។​


​នគរបាល​បន្ថែមថា​÷  បុរស​ជនជាតិ​អ​ណ្ឌូ​នេ​ស៊ី​ទាំង ០២​នាក់​ខាងលើ​នៅ​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ បានធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង​ពី​ប៉ោយប៉ែត​ឆ្ពោះទៅកាន់​ទីក្រុង​ភ្នំពេញ លុះ​មកដល់​ស្រុក​ថ្មគោល​នគរបាល​បាន​សាកសួរ​ទើប​ដឹងថា​ពួកគេ​មិនមាន​ឯកសារ​ត្រឹមត្រូវ​តាមច្បាប់ ហើយ​បាន​ចេញពី​តំបន់​ប្រឈម​ក៏​នាំខ្លួន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយមក​អ្នក​ទាំងពីរ​នេះ​បាន​លួច​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បានមក​វិញ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​សង្កែ​។​


​ក្រោយ​ការឃាត់ខ្លួន​មកវិញ​នេះ​គ្រូពេទ្យ​បានធ្វើ​តេស្ត​ជាថ្មី​បាន​រកឃើញ​ឈ្មោះ​HAL TONO វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក៏ត្រូវ​ក្រុមគ្រូពេទ្យ​នាំខ្លួន​ទៅ​ព្យាបាល ចំណែក​ម្នាក់ទៀត​ធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់​រយៈពេល​កំណត់ និង​មិនមាន​ពាក់ព័ន្ធ​ករណី​កូ​វីដ​-១៩ ទើប​បញ្ជូនមក​ការិយាល័យ​ជំនាញ​ស៊ើបអង្កេត និង​បានរៀបចំ​ឯកសារ​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​តែម្តង​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕​

ជនជាតិ​ឥណ្ឌូនេស៊ី​០១​នាក់ ក្នុងចំណោម​ប័​ក្ស​ពួក​០២​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អនុវត្ត​តាមច្បាប់​
ជនជាតិ​ឥណ្ឌូនេស៊ី​០១​នាក់ ក្នុងចំណោម​ប័​ក្ស​ពួក​០២​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អនុវត្ត​តាមច្បាប់​
ជនជាតិ​ឥណ្ឌូនេស៊ី​០១​នាក់ ក្នុងចំណោម​ប័​ក្ស​ពួក​០២​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អនុវត្ត​តាមច្បាប់​
ជនជាតិ​ឥណ្ឌូនេស៊ី​០១​នាក់ ក្នុងចំណោម​ប័​ក្ស​ពួក​០២​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អនុវត្ត​តាមច្បាប់​
ជនជាតិ​ឥណ្ឌូនេស៊ី​០១​នាក់ ក្នុងចំណោម​ប័​ក្ស​ពួក​០២​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អនុវត្ត​តាមច្បាប់​
ជនជាតិ​ឥណ្ឌូនេស៊ី​០១​នាក់ ក្នុងចំណោម​ប័​ក្ស​ពួក​០២​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អនុវត្ត​តាមច្បាប់​
ជនជាតិ​ឥណ្ឌូនេស៊ី​០១​នាក់ ក្នុងចំណោម​ប័​ក្ស​ពួក​០២​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អនុវត្ត​តាមច្បាប់​

PLB Banner on article detail