ល្បែងភ្នាល់​មាន់​តាម​អន​ឡាញ នៅ​ស្រុក​កំរៀង ដំណើរការ​យ៉ាង​រលូន​ដោយ​មិន​ខ្វល់​ពី​ការឆ្លង​កូ​វីដ​១៩

ថ្ងៃច័ន្ទ 26 កក្កដា 2021, 18:22

(​ខេត្តបាត់ដំបង​) ទីតាំង​ល្បែងស៊ីសង​បៀរ និង​ល្បែង​ភ្នាល់មាន់​ជល់​តាម​ទូរទស្សន៍​នៅ​ស្រុក​កំរៀង នៅតែ​បន្ត​បើក​លេង​ជួបជុំ​យ៉ាង​ពពាក់ពពូន​ដោយ​មិន​ខ្វល់​ពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វិដ​.១៩ ខណៈដែល​ខេត្តបាត់ដំបង​កំពុង​បន្ត​រកឃើញ​អ្នក​ឆ្លង​ថ្មី​កើន​ឡើងជា​រៀងរាល់ថ្ងៃ​គួរអោយ​ព្រួយបារម្ភ​។​

 

​ប្រជាពលរដ្ឋ​បាន​បង្ហើប​ប្រាប់​អោយដឹងថា ទីតាំង​លេងល្បែង​ស៊ីសង​នៅ​ស្រុក​កំរៀង​មួយ​នេះ ភាគច្រើន​គឺ​ពួកគាត់​ប្រមូល​ផ្តុំគ្នា​លេង​នៅតាម​តូប​កាហ្វេ ហើយ​កន្លែង​ដែល​បើក​លេង​ទ្រង់ទ្រាយ​ធំជាងគេ ដោយ​មិន​ខ្លាច​សមត្ថកិច្ច​នោះ​គឺ​នៅ​ជិត​ផ្សារ KRD ហៅ​ផ្សារ​កំរៀង ស្ថិតនៅ​ក្នុងភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

 

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ល្បែងស៊ីសង បៀរ និង​ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ​នៅតាម​តូប​កាហ្វេ​ក្នុងស្រុក​កំរៀង​នេះ មាន​ការបើក​ប្រមូល​ផ្តុំគ្នា​លេង​យូរ​ខែ​ឆ្នាំ​មកហើយ ប៉ុន្តែ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ចុះ​ធ្វើការ​បង្ក្រាប​ឡើយ បើទោះបី​ដឹងថា​ពេលនេះ​ប្រទេសជាតិ​កំពុង​ជួប​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​១៩ ហើយ​ត្រូវបាន​ក្រសួងសុខាភិបាល ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល បាននិងកំពុង​ដាក់​វិធានការ​ជាច្រើន​ក្នុង​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ម្យ៉ាងវិញទៀត​ការបើក​ល្បែងស៊ីសង វា​ផ្ទុយ​ពី​គោល​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​របស់​រាជរដ្ឋាភិបាល ដើម្បី​សុខ​សុវត្ថិភាព​និង​រស់នៅ​គ្មាន​ការភ័យខ្លាច​សំរាប់​សង្គមជាតិ​។​

 

​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះដែរ លោក វេ គឹម​ចត់ អធិការនគរបាល​ស្រុក​កំរៀង​ដែល​ទើប​ទទួល​តំណែង​ថ្មី លោក​បាន​ឆ្លើយតប​មក​ខាង​សារព័ត៌មាន​យើង​តាមរយះ​ទំនាក់ទំនង​ទូរស័ព្ទ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១​នេះ​ថា លោក​ទទួលស្គាល់ថា​មាន​ល្បែងស៊ីសង​កើត​នៅ​ចំណុច​ខាងលើ​នោះ​មែន តែ​ខាង​សមត្ថកិច្ច​ធ្លាប់​ចុះទៅ​ធ្វើ​កិច្ចសន្យា​ជាច្រើនលើក​ដែរ​តែ​នៅ​មិន​ព្រម​ឈប់ ហើយ​លោក​សន្យាថា​នឹង​ចុះទៅ​ពិនិត្យមើល​ម្តងទៀត​៕​

ល្បែងភ្នាល់​មាន់​តាម​អន​ឡាញ នៅ​ស្រុក​កំរៀង ដំណើរការ​យ៉ាង​រលូន​ដោយ​មិន​ខ្វល់​ពី​ការឆ្លង​កូ​វីដ​១៩
ល្បែងភ្នាល់​មាន់​តាម​អន​ឡាញ នៅ​ស្រុក​កំរៀង ដំណើរការ​យ៉ាង​រលូន​ដោយ​មិន​ខ្វល់​ពី​ការឆ្លង​កូ​វីដ​១៩
ល្បែងភ្នាល់​មាន់​តាម​អន​ឡាញ នៅ​ស្រុក​កំរៀង ដំណើរការ​យ៉ាង​រលូន​ដោយ​មិន​ខ្វល់​ពី​ការឆ្លង​កូ​វីដ​១៩
ល្បែងភ្នាល់​មាន់​តាម​អន​ឡាញ នៅ​ស្រុក​កំរៀង ដំណើរការ​យ៉ាង​រលូន​ដោយ​មិន​ខ្វល់​ពី​ការឆ្លង​កូ​វីដ​១៩

PLB Banner on article detail

អត្ថបទពេញនិយម