អាវុធហត្ថ​រាជធានី​ភ្នំពេញ ថ្លែងអំណរគុណ​លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ និង​លោកជំទាវ ហេង សុខា​

ថ្ងៃអាទិត្យ 25 កក្កដា 2021, 19:55

​នា​ព្រឹក ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​តំណាង​ទទួល​ថវិកា ចំនួន​៥០០០​ដុល្លារ និង ទឹក​សុទ្ធ​ចំនួន​៥០០​យួរ របស់ លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ  និង​លោកជំទាវ ហេង សុខា ប្រគល់ជូន​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍ ក្នុង​យុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

 

​ក្នុងឱកាស​នោះ ក្រុមការងារ តំណាង​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក​ឧកញ៉ា អុ​ឹ​ង ប៊ុន​ហ៊ូ​វ  និង​លោកជំទាវ ហេង សុខា ដែលមាន​ចិត្ត​ជ្រះថ្លា​ឧបត្ថម្ភ ថវិកា និង ទឹក​សុទ្ធ ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នាពេលនេះ គឺ​ពិត​ជាមាន​សារៈសំខាន់​បំផុត សម្រាប់​ប្រើប្រាស់​ជាក់ស្តែង​ក្នុង​អង្គភាព​៕​

អាវុធហត្ថ​រាជធានី​ភ្នំពេញ ថ្លែងអំណរគុណ​លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ និង​លោកជំទាវ ហេង សុខា​
អាវុធហត្ថ​រាជធានី​ភ្នំពេញ ថ្លែងអំណរគុណ​លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ និង​លោកជំទាវ ហេង សុខា​

PLB Banner on article detail