ថៃ រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ១៥,០០០​នាក់ ស្លាប់​១១៤​នាក់​ទៀត​

ថ្ងៃសុក្រ 23 កក្កដា 2021, 9:47

ក្រសួងសុខាភិបាល​ថៃ​បានប្រកាស​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ករណី​ថ្មី​ចំនួន​១៤៥៧៥​នាក់ ស្លាប់​១១៤​នាក់​ទៀត ក្នុងពេល​២៤​ម៉ោង​ចុងក្រោយ​មកនេះ​។​

 

​ក្រសួង​បានប្រកាស នា​ព្រឹក​ថ្ងៃទី​២៣ កក្កដា នេះ​ទៀតថា ក្នុងចំណោម​ជាង​ជិត​១​ម៉ឺន​៥​ពាន់​ករណីនេះ ក៏មាន​ឆ្លង​ក្នុង​ពន្ធនាគារ​ចំនួន​១០៧២​នាក់​ដែរ​។​

 

​ក្នុងពេល​២៤​ម៉ោង​ចុងក្រោយ​មកនេះ ថៃ​ក៏​មានការ​ជាសះស្បើយ​វិញ ៧៧៧៥​នាក់​ដែរ ត្រូវបាន​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ​ដែរ​។​

 

​ចាប់​តាំង​មាន​ដំបូង​វីរុស​កូ​វីដ​១៩ កាលពីដើមឆ្នាំ​២០២០ ថៃ​មាន​ឆ្លង​សរុប​៤៦៧៧០៧​នាក់​ហើយ ជាសះស្បើយ​ជាង​៣២​ម៉ឺន​នាក់ រីឯ​អ្នកស្លាប់​កើន​ដល់​ជិត​៤​ពាន់​នាក់​ហើយ​៕

ថៃ រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ១៥,០០០​នាក់ ស្លាប់​១១៤​នាក់​ទៀត​
ថៃ រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ១៥,០០០​នាក់ ស្លាប់​១១៤​នាក់​ទៀត​
ថៃ រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ១៥,០០០​នាក់ ស្លាប់​១១៤​នាក់​ទៀត​
ថៃ រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ១៥,០០០​នាក់ ស្លាប់​១១៤​នាក់​ទៀត​
ថៃ រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ១៥,០០០​នាក់ ស្លាប់​១១៤​នាក់​ទៀត​

PLB Banner on article detail

Tags