បុគ្គលិកអង្គការម៉ែក(MAG)ចំនួន១៨៤នាក់ដែលកំពុងធ្វើចត្តាឡីស័កនៅស្រុកសំឡូតទទួលបានអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា

ថ្ងៃព្រហស្បតិ៍ 22 កក្កដា 2021, 14:36

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តនិងជាអនុប្រធានកិត្តិយសសាខា ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខានិងសហការី ដោយមានការអញ្ចើញចូលរួមជាកិត្តិយសពី ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេសនិងជាអនុប្រធានទី១អាជ្ញាធរមីនកម្ពុជា និងសហការីបាននាំយកអំណោយ មនុស្សធម៌របស់សាខាខេត្តនិងអាជ្ញាធរមីន មកចែកជូនដល់បុគ្គលិកអង្គការម៉ែក(MAG)ប្រចាំស្រុកសំឡូត ចំនួន ១៨៤នាក់  ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងតំបន់បិទខ្ទប់ នៅក្នុងភូមិសាស្រ្តចំនួន៤ផ្សេងគ្នា នៃឃុំមានជ័យ និងឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ និងឯកឧត្តម ងួន រតនៈ អនុប្រធានកិត្តិយសសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី សម្តេចតែងបានចាត់តំណាងចុះអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលាតាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។

 បងប្អូនបុគ្គលិកដែលត្រូវធ្វើចត្តាឡីស័កចំនួន ១៨៤នាក់ខាងលើជាអ្នកប៉ះពាល់ ដោយ  ប្រយោល ជាមួយអ្នកកើតជម្ងឺកូវីដ ១៩ ជាបុគ្គលិកអង្គការម៉ែកដូចគ្នា ហើយនឹងបញ្ចប់ចត្តាឡីស័កនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។

គួរបញ្ជាក់ថា ក្រោយពីរកឃើញបុគ្គលិកវិជ្ជាមានកូវីដ-១៩ចំនួន ៣នាក់ភ្លាម រដ្ឋបាលស្រុកបានរៀបចំវិធានការទប់ស្កាត់ដោយឲ្យបុគ្គលិកវិជ្ជាមានចំនួន ៣នាក់ទៅព្យាបាលកម្រិតស្រាលនៅវិទ្យាល័យសម្តេចឪក្រុងបាត់ដំបង ដោយឡែក អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ត្រូវបិទខ្ទប់នៅតាមការិយាល័យរបស់អង្គការម៉ែកចំនួន៤ទីតាំងស្ថិតនៅឃុំមានជ័យ១ទីតាំង និងឃុំស៊ុងចំនួន ៣ទីតាំង ដោយមិនអនុញ្ញាតឲ្យដើរហើរដោយសេរីនោះទេ ពោលគឺ រង់ចាំរយៈពេល ១៤ថ្ងៃទើបអនុញ្ញាតឲ្យចេញធ្វើការងារធម្មតាឡើងវិញ ។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម លី ធុជ និងឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ការធ្វើចត្តាឡីស័កនេះ គឺស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ចំពោះ សុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័ក និងបានរាយការណ៍ជូនរដ្ឋបាលខេត្តដើម្បី នាំយកអំណោយមកចែកជូនបងប្អូនបានទាន់ពេលវេលា ដោយឡែក បើទោះបីជាអំណោយនេះមិនមានច្រើនក៏ពិតមែន ក៏ប៉ុន្តែ វាអាចដោះស្រាយជីវភាពបានមួយរយៈពេលផងដែរ ខណៈដែលបងប្អូនមិនអាចចេញទៅក្រៅ ប្រកបរបរទទួលទានបាន ។ 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងបង្ការ ទាំងអស់គ្នា ដើម្បីការពារខ្លួនពីជម្ងឺកូវីដ ១៩ ទៅក្នុងសហគមន៍ ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូល ផងដែរ ។

គួរបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនដល់បុគ្កលិកអង្គការទាំង១៨៤នាក់ខាងលើ ក្នុងនោះមាន! -អង្ករ ៥០ការ៉ុង=(១២៥០kg)   .ទឹកបរិសុទ្ធវីឃែរចំណុះ២០លីត្រ ៨០ធុង . មី២៥កេស . ទឹកត្រី ទឹកស៊ីអ៉ីវ ៤៥យួរ ផងដែរ  ដោយឡែកអាជ្ញាធរមីនកម្ពុជាបានឧបត្ថម្ភបន្ថែមរួមមាន៖ -អង្ករ ១០០០kg , មី ៣០កេស
 ,ត្រីខកំប៉ុង ១០កេស= (១០០០កំប៉ុង)  -សាច់ក្រកសៀមរាប២០គីឡួ, ត្រីងៀត
២០គីឡូ,ម៉ាស់៥០ប្រអប់ .អាល់កុល ៦០លីត្រ និងថវិកា ៤.០០០.០០០​រៀល
ឧបត្ថម្ភអ្នកវិជ្ជាមានកូវីដ-១៩ចំនួន៣នាក់ ក្នុងម្នាក់ៗ៥០០,០០០រៀលផងដែរ។

បុគ្គលិកអង្គការម៉ែក(MAG)ចំនួន១៨៤នាក់ដែលកំពុងធ្វើចត្តាឡីស័កនៅស្រុកសំឡូតទទួលបានអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា
បុគ្គលិកអង្គការម៉ែក(MAG)ចំនួន១៨៤នាក់ដែលកំពុងធ្វើចត្តាឡីស័កនៅស្រុកសំឡូតទទួលបានអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា
បុគ្គលិកអង្គការម៉ែក(MAG)ចំនួន១៨៤នាក់ដែលកំពុងធ្វើចត្តាឡីស័កនៅស្រុកសំឡូតទទួលបានអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា
បុគ្គលិកអង្គការម៉ែក(MAG)ចំនួន១៨៤នាក់ដែលកំពុងធ្វើចត្តាឡីស័កនៅស្រុកសំឡូតទទួលបានអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា
បុគ្គលិកអង្គការម៉ែក(MAG)ចំនួន១៨៤នាក់ដែលកំពុងធ្វើចត្តាឡីស័កនៅស្រុកសំឡូតទទួលបានអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា
បុគ្គលិកអង្គការម៉ែក(MAG)ចំនួន១៨៤នាក់ដែលកំពុងធ្វើចត្តាឡីស័កនៅស្រុកសំឡូតទទួលបានអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា
បុគ្គលិកអង្គការម៉ែក(MAG)ចំនួន១៨៤នាក់ដែលកំពុងធ្វើចត្តាឡីស័កនៅស្រុកសំឡូតទទួលបានអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា
បុគ្គលិកអង្គការម៉ែក(MAG)ចំនួន១៨៤នាក់ដែលកំពុងធ្វើចត្តាឡីស័កនៅស្រុកសំឡូតទទួលបានអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា
បុគ្គលិកអង្គការម៉ែក(MAG)ចំនួន១៨៤នាក់ដែលកំពុងធ្វើចត្តាឡីស័កនៅស្រុកសំឡូតទទួលបានអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា

PLB Banner on article detail

អត្ថបទពេញនិយម