ឃាត់ខ្លួនជនសង្ស័យ០២នាក់ក្រោយធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពលរដ្ឋតាមផ្លូវ

ថ្ងៃព្រហស្បតិ៍ 22 កក្កដា 2021, 8:8

ខេត្តបាត់ដំបង៖ ជនសង្ស័យចំនួន០២នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបាន ក្រោយធ្វើសកម្មភាពជិះម៉ូតូឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅលើដងផ្លូវ។

  លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន    អធិការនគរបាលក្រុងបាត់ដំបង
បានប្រាប់ឲ្យដឹងថា÷ ការឃាត់ខ្លួនជនសង្ស័យខាងលើក្នុងករណីឆក់ទ្រព្យសម្បត្តិកាបូបលុយរបស់ប្រជាពលរដ្ឋនេះជាការអនុវត្តវិធានការពង្រឹងសេចក្តីសុខសុវត្ថិភាពសង្គមតាមបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពីពលរដ្ឋជាជនរងគ្រោះ ដោយកម្លាំងជំនាញបានប្រើប្រាស់ពេលវេលា ១ថ្ងៃទើបកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនដៃដល់បាននៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១នេះ។

  ជនសង្ស័យត្រូវបានឃាត់ខ្លួន ១-ឈ្មោះ សឺម សីហា ភេទប្រុស  អាយុ ២៦ឆ្នាំ មានទីលំនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ និងម្នាក់ទៀតឈ្មោះ រស់ សុផានិត ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅភូមិចុងឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ  ដែលអ្នកទាំង០២នាក់បានលួចមានស្ថានទម្ងន់ទោស ដោយធ្វើសកម្មភាពឆក់កាបូបលុយរបស់ប្រជាពលរដ្ឋដែលកំពុងជិះម៉ូតូតាមដងផ្លូវនៅចំណុចភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២១។

   ក្រោយធ្វើការបង្ក្រាបនគរបាលជំនាញបានដកហូតវត្តុតាងម៉ូតូ ០១គ្រឿង រួមទាំងសម្ភារះមួយចំនួនទៀតផងដែរ ហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបលុយជនរងគ្រោះ
ពិតប្រាកដមែន។

  ក្រោយបញ្ចប់ការសាកសួរ ទាំងជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កំពុងបន្តរៀបចំសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី៕

ឃាត់ខ្លួនជនសង្ស័យ០២នាក់ក្រោយធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពលរដ្ឋតាមផ្លូវ
ឃាត់ខ្លួនជនសង្ស័យ០២នាក់ក្រោយធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពលរដ្ឋតាមផ្លូវ
ឃាត់ខ្លួនជនសង្ស័យ០២នាក់ក្រោយធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពលរដ្ឋតាមផ្លូវ
ឃាត់ខ្លួនជនសង្ស័យ០២នាក់ក្រោយធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពលរដ្ឋតាមផ្លូវ

PLB Banner on article detail