ក្រុម​ក្រឡាហោម​មនុស្សធម៌​បាត់ដំបង នាំយក​អំណោយ​ផ្តល់ជូន​ពលរដ្ឋ​រស់នៅ​តាម​ខ្នង​ផ្ទះ​បិទ​ខ្ទប់​៣០​គ្រួសារ ក្នុង​សង្កាត់​វត្ត​គរ​

ថ្ងៃពុធ 21 កក្កដា 2021, 20:31

​ខេត្តបាត់ដំបង​! នៅ​ព្រឹក​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​២០២១​នេះ ក្រុមការងារ​ក្រឡាហោម​មនុស្សធម៌​បាត់ដំបង ដោយមាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ពី​ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង  ឯកឧត្តម ព្រួញ រិ​ទ្ធ​ថា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ឯកឧត្ដម អ៊ុត ក្លឹង ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​សង្កាត់​វត្ត​គរ និង​លោក មៀ​ច សុផល តំណាង​ឯកឧត្តម ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ជា​ប្រធាន​ក្រុម​ក្រឡាហោម​មនុស្សធម៌ បាត់ដំបង បាន​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​រប​ស់ស​ម្ដេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ញ៉ែម សា​ខន ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​ខ្នង​ផ្ទះ​បិទ​ខ្ទប់​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីត​-១៩ ចំនួន ៣០ គ្រួសារ ស្ថិតក្នុង​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ។​

 

​ឆ្លៀត​ក្នុងឱកាស​ចុះ​នាំយក​អំណោយ​មនុស្សធម៌​សម្ដេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ញ៉ែម សា​ខន ជូន​ដល់​ក្រុមគ្រួសារ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​ខ្នង​ផ្ទះ​បិទ​ខ្ទប់​នា​ព្រឹក​នេះដែរ ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​ប្រធាន​ក្រុម​ក្រឡាហោម​មនុស្សធម៌​បាត់ដំបង ពិសេស សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ដែលជា​និច្ចកាល​លោក​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ បើទោះបីជា​សម្តេច​មិនបាន​ចុះមក​ផ្ទាល់ ប៉ុន្តែ​សម្ដេច​តែង​បាន​ចាត់​តំណាង​ក្រុមការងារ​ចុះ​អន្តរាគមន៍​ផ្តល់ជំនួយ​សង្គ្រោះ​បឋម​ដើម្បី​សម្រាលទុក្ខ​លំបាក​របស់​បងប្អូន​ដែល​កំពុង​រស់នៅ​តាម​ខ្នង​ផ្ទះ​បិទ​ខ្ទប់​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​នេះ​។​

 

​ឯកឧត្តម​បាន​មានប្រសាសន៍ ក្នុង​ចន្លោះ​ពេលដែល​ក្រុមគ្រួសារ​យើង​ជួប​បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​ជំងឺ​កូ​វីដ​១៩ ហើយ​ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក​នេះ គឺ​យើង​មានការ​ខូចខាត​នូវ​ការហូបចុក​ប្រចាំថ្ងៃ ដូច្នេះ​ទើប ឯកឧត្តម ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​ប្រធាន​ក្រុម​ក្រឡាហោម​មនុស្សធម៌​បាត់ដំបង លោក​បាន​ចាត់​ក្រុមការងារ​នាំយក​នូវ​គ្រឿងឧបភោគ បរិភោគ មក​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដល់​ខ្នង​ផ្ទះ​ដែល​កំពុង​បិទ​ខ្ទប់ ដើម្បី​ជួយ​សម្រាល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​។​

 

​ហើយ​ការងារ​នេះដែរ​ធ្វើទៅបាន​អាស្រ័យទៅលើ​អាជ្ញាធរ​ភូមិ សង្កាត់​ដែល​បាន​សហការគ្នា​ស្វះស្វែង​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ និង​បាន​រាយការណ៍​បន្ត​មក​ថ្នាក់លើ ដើម្បី​នាំយក​អំណោយ​មក​ចែកជូន​បាន​ទាន់ពេលវេលា ហើយ​បើទោះបីជា​អំណោយ​នេះ​មិនមាន​ច្រើន​ក៏ពិតមែន ប៉ុន្តែ​វា​អាច​ដោះស្រាយ​ជីវភាព​របស់​បងប្អូន​បាន​មួយ​រយពេល​ផងដែរ ស្រប​ពេលដែល​បងប្អូន​មិនអាច​ចេញទៅ​ខាងក្រៅ​ប្រកប​របរ​ទទួលទាន​បាន​។​

 

​បន្ថែម​ពីនេះ​ឯកឧត្តម អ្នកតំណាង​សាស្ត្រ​បាត់ដំបង ក៏បាន​សំណូមពរ​ដល់​បងប្អូន​ដែល​កំពុង​រស់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​នេះ ត្រូវ​ចូលរួម​បន្ត​អនុវត្តតាម​ការណែនាំរ​បស់​ក្រុមគ្រូពេទ្យ ជាពិសេស​ត្រូវអនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​តាម​វិធានការ​សុខាភិបាល ៣​ការពារ ៣​កុំ ដោយ​ត្រូវ​ពាក់​ម៉ាស់ និង​ធ្វើ​អនាម័យ​ជាប្រចាំ ហើយ​បើសិនជា​យើង​មាន​អាកា​រៈ​ប្រែប្រួល​ប្លែក​ត្រង់​ណាមួយ យើង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​ថ្នាំលេប​ព្យាបាល​ទប់ស្កាត់​ជំងឺ​ជាមុន​។​

 

​ហើយ​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​ដែល​ត្រូវ​យកមក​ចែកជូន​ដល់​បងប្អូន​រស់នៅ​តាម​ខ្នង​ផ្ទះ​បិទ​ខ្ទប់​ចំនួន ៣០ គ្រួសារ​នា​ថ្ងៃនេះ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន -​អង្ករ ០១​កា​រ៉ុង - ទឹកត្រី ទឹកស៊ីអ៊ីវ ០១​យួរ​-​ទឹក​សុទ្ធ ០២​យួរ -​មី​០១​កេស និង​ត្រីខកំប៉ុង ០១​យួរ​ផងដែរ​។​

 

ក្រុម​ក្រឡាហោម​មនុស្សធម៌​បាត់ដំបង នាំយក​អំណោយ​ផ្តល់ជូន​ពលរដ្ឋ​រស់នៅ​តាម​ខ្នង​ផ្ទះ​បិទ​ខ្ទប់​៣០​គ្រួសារ ក្នុង​សង្កាត់​វត្ត​គរ​
ក្រុម​ក្រឡាហោម​មនុស្សធម៌​បាត់ដំបង នាំយក​អំណោយ​ផ្តល់ជូន​ពលរដ្ឋ​រស់នៅ​តាម​ខ្នង​ផ្ទះ​បិទ​ខ្ទប់​៣០​គ្រួសារ ក្នុង​សង្កាត់​វត្ត​គរ​
ក្រុម​ក្រឡាហោម​មនុស្សធម៌​បាត់ដំបង នាំយក​អំណោយ​ផ្តល់ជូន​ពលរដ្ឋ​រស់នៅ​តាម​ខ្នង​ផ្ទះ​បិទ​ខ្ទប់​៣០​គ្រួសារ ក្នុង​សង្កាត់​វត្ត​គរ​
ក្រុម​ក្រឡាហោម​មនុស្សធម៌​បាត់ដំបង នាំយក​អំណោយ​ផ្តល់ជូន​ពលរដ្ឋ​រស់នៅ​តាម​ខ្នង​ផ្ទះ​បិទ​ខ្ទប់​៣០​គ្រួសារ ក្នុង​សង្កាត់​វត្ត​គរ​
ក្រុម​ក្រឡាហោម​មនុស្សធម៌​បាត់ដំបង នាំយក​អំណោយ​ផ្តល់ជូន​ពលរដ្ឋ​រស់នៅ​តាម​ខ្នង​ផ្ទះ​បិទ​ខ្ទប់​៣០​គ្រួសារ ក្នុង​សង្កាត់​វត្ត​គរ​

PLB Banner on article detail

អត្ថបទពេញនិយម