អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបងនាំយកអំណោយ មនុស្សធម៌សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនពលរដ្ឋរស់នៅតំបន់បិទខ្ទប់ចំនួន៨គ្រួសារ នៅស្រុកសង្កែ

ថ្ងៃអង្គារ 20 កក្កដា 2021, 14:40

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោក មៀច សុផល តំណាងឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានក្រុមក្រឡាហោមមនុស្សធម៌ បានដឹកនាំសមាជិកក្រុមក្រឡាហោម នាំយកអំណោយរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ផ្តល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបត់បិទខ្ទប់ដោយសារជំងឺកូវីត-១៩ តាមខ្នងផ្ទះចំនួន ៨ គ្រួសារ ស្ថិតក្នុងឃុំអូរដំបង១ ស្រុកសង្កែខេត្តបាត់ដំបង ។

ក្នុងឱកាសចុះនាំយកអំណោយមនុស្សធម៌សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ជូនដល់ពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់តាមខ្នងផ្ទះនាព្រឹកនេះដែរ ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងក្នុងនាមឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង ឯកឧត្តមបានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសម្តេចក្រឡាហោម ដែលជានិច្ចកាល សម្តេច និងលោកជំទាវ  តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋ ហើយសម្ដេចតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់ជំនួយសង្គ្រោះជួយសម្រាលទុក្ខលំបាកបងប្អូនដែលរស់នៅតាមខ្នងផ្ទះកំពុងបិទខ្ទប់ដោយសារវិបត្តិជំងឺកូវីដ១៩នេះ។

បន្ថែមពីនេះដែរ ឯកឧត្តមបានមានប្រសាសន៍ជម្រុញអោយបងប្អូនដែលកំពុងធ្វើចក្តាឡីស័កនៅតាមខ្នងផ្ទះនេះ ត្រូវយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងត្រូវពាក់ម៉ាស់ជាប់ជាប្រចាំ ហើយឧស្សាហ៍លាងដៃអោយបានញឹកញាប់ជាមួយ អាល់កុល សាប៊ូ ឬជែល និងជាពិសេសទៅទៀតត្រូវចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល ៣ការពារ និង៣កុំទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ក៏បានកោតសរសើរដល់អាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានរាយការណ៍អោយថ្នាក់លើ ដើម្បីនាំយកអំណោយមកចែកជូនបងប្អូនបានទាន់ពេលវេលា ហើយបើទោះបីជាអំណោយនេះមិនមានច្រើនក៏ពិតមែន ប៉ុន្តែវាអាចដោះស្រាយជីវភាពបានមួយរយពេលផងដែរ ខណៈដែលបងប្អូនមិនអាចចេញទៅក្រៅប្រកបរបរទទួលទានបាន។

គួរបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន -អង្ករ - ទឹកត្រី - ទឹកស៊ីអ៊ីវ -ទឹកសុទ្ធ និងត្រីខកំប៉ុងផងដែរ។

អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបងនាំយកអំណោយ មនុស្សធម៌សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនពលរដ្ឋរស់នៅតំបន់បិទខ្ទប់ចំនួន៨គ្រួសារ នៅស្រុកសង្កែ
អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបងនាំយកអំណោយ មនុស្សធម៌សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនពលរដ្ឋរស់នៅតំបន់បិទខ្ទប់ចំនួន៨គ្រួសារ នៅស្រុកសង្កែ
អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបងនាំយកអំណោយ មនុស្សធម៌សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនពលរដ្ឋរស់នៅតំបន់បិទខ្ទប់ចំនួន៨គ្រួសារ នៅស្រុកសង្កែ
អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបងនាំយកអំណោយ មនុស្សធម៌សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនពលរដ្ឋរស់នៅតំបន់បិទខ្ទប់ចំនួន៨គ្រួសារ នៅស្រុកសង្កែ

PLB Banner on article detail

អត្ថបទពេញនិយម