AIREEN Juist Dey Phumi Realthy

ឆ្មក់បង្ក្រាបករណីចោរប្លន់ប្រុសស្រីចំនួន៥នាក់

ថ្ងៃអង្គារ 20 កក្កដា 2021, 14:35

(ប៉ៃលិន) ៖ ជនសង្ស័យចំនួន៥នាក់ ដែលធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋនៅតាមភូមិ យ៉ាង កក្រើក ត្រូវបានកម្លាំងនគរបាលអធិការស្រុកសាលាក្រៅ សហការជាមួយកម្លាំងនគរបាលស្នងការខេត្ត ឆ្មក់ចុះចាប់ខ្លួនភ្លាមៗ ខណ:ពួកគេធ្វើសកម្មភាពប្លន់រួច នាំគ្នាពួនលាក់ខ្លួននៅក្នុងគុម្ពោតព្រៃវាលស្រែ មួយកន្លែង ។ 
ហេតុការណ៍នគរបាលបង្ក្រាបក្រុមចោរប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង០០នាទីរសៀលថ្ងៃទី១៩ កក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ 
ជនសង្ស័យ ដែលនគរបាលឆ្មក់បង្ក្រាបចាប់ឃាត់ខ្លួនមានចំនួន០៥នាក់ ដូចខាងក្រោម ៖
    ទី១. ឈ្មោះ  វ៉ៃ អិ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ទី២. ឈ្មោះ ស្រស់ វណ្ណនេត ភេទប្រុស អាយុ២៣ឆ្នាំ ទី៣. ឈ្មោះ ទួន ស្រីយ៉ា ភេទស្រី អាយុ២៩ឆ្នាំ ទាំងពីរនាក់ រស់ភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ទី៤. ឈ្មោះ  បុល រ័ត្ន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងទី៥. ឈ្មោះ យឿន  ឈួន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។       
ប្រភពព័ត៌មានពីនគរបាល អធិការស្រុកសាលាក្រៅ បានឱ្យដឹងថា ៖ កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ មានករណីប្លន់ ០១លើក នៅចំណុចដីចំការជាប់មាត់អូរ ស្ថិតក្នុងភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។  ប្រភពបន្តថា ដើម្បីធ្វើការស្រាវជ្រាវកំលាំងជំនាញព្រហ្មទណ្ឌស្រុកសាលាក្រៅ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ ចុះស៊ើបអង្កេតស្រាវជ្រាវស្វែងរកមុខសញ្ញា តាំងពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ដោយចុះប្រតិបត្តិការ ជាបន្តបន្ទាប់រហូតដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ខណ:មានការសង្ស័យពីទីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ុស្តិ៍សាលាក្រៅ ក៏បានបែងចែកជា០២ក្រុម ក្នុងការចុះប្រតិបត្តិការ ។ លុះដល់វេលាម៉ោង០៧ និង៣០នាទីព្រឹក កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាល ចុះបង្ក្រាបនៅចំណុចចម្ការដំឡូងមីខាងកើតស្តង់ដំឡូងមីបុរសម្នាក់ ឈ្មោះ តាឡិ ។ ស្រាប់តែ ពេលនោះមានបុរសម្នាក់ជិះម៉ូតូ០១គ្រឿងឆ្លងកាត់ ដោយមានការសង្ស័យ ក៏ហៅសាកសួរ ។ តែជនសង្ស័យមិនឈប់ បានជិះរត់គេចយ៉ាងលឿន ទើបកម្លាំងនគរបាល ជិះដេញតាមពីក្រោយ រហូតដល់ចំណុចកើតហេតុនៅវេលាម៉ោង០៧ និង៤០នាទីព្រឹក ជនសង្ស័យក៏បានផ្ទុះអាវុធមកលើកម្លាំងសមត្ថកិច្ចចំនួន០៥គ្រាប់ ។ 
ប្រភពបញ្ជាក់ថា កម្លាំងនគរបាល ក៏បានបាញ់តបតចំនួន០៧គ្រាប់ទៅវិញ ហើយសភាពការកាន់តែក្តៅ កម្លាំងនៃអធិការដ្ឋានស្រុក មិនអាចគ្រប់គ្រងស្ថានភាពបាន ទើបកម្លាំងជំនាញផែនព្រហ្មទណ្ឌ (ធ្ងន់-ស្រាល) កម្លាំងផែនសន្តិសុខ និងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះទៅជួយអន្តរាគមន៍ បង្ក្រាបបទល្មើសខាងលើតែម្តង ។
 វត្ថុតាងដែលដកហូតរួមមាន ៖ អាវុធខ្លីកែច្នៃចំនួន០១ដើម អាវុធវែងកែច្នៃប្រើខ្យល់ចំនួន០១ដើម កាំបិតខ្លីចំនួន០១ដើម គ្រាប់កាំភ្លើងAK ចំនួន០៧គ្រាប់ ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ បច្ចុប្បន្ន:ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ឆ្មក់បង្ក្រាបករណីចោរប្លន់ប្រុសស្រីចំនួន៥នាក់
ឆ្មក់បង្ក្រាបករណីចោរប្លន់ប្រុសស្រីចំនួន៥នាក់
ឆ្មក់បង្ក្រាបករណីចោរប្លន់ប្រុសស្រីចំនួន៥នាក់
ឆ្មក់បង្ក្រាបករណីចោរប្លន់ប្រុសស្រីចំនួន៥នាក់
ឆ្មក់បង្ក្រាបករណីចោរប្លន់ប្រុសស្រីចំនួន៥នាក់
ឆ្មក់បង្ក្រាបករណីចោរប្លន់ប្រុសស្រីចំនួន៥នាក់
ឆ្មក់បង្ក្រាបករណីចោរប្លន់ប្រុសស្រីចំនួន៥នាក់
ឆ្មក់បង្ក្រាបករណីចោរប្លន់ប្រុសស្រីចំនួន៥នាក់

PLB Banner on article detail

អត្ថបទពេញនិយម