AIREEN Juist Dey Phumi Realthy

រថយន្តទេសចរណ៍ បុករថយន្តដឹកទំនិញពីក្រោយបណ្តាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់ស្រាល

ថ្ងៃអង្គារ 20 កក្កដា 2021, 14:32

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្ស០២នាក់បានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងដោយរថយន្តទេសចរណ៍ស្តារិក បើកបុករថយន្តធុនធ្ងន់ដឹកទំនិញចតស្ងៀមពីក្រោយពេញទំហឹង។

   លោក សេង លុច អធិការនគរបាលស្រុកថ្មគោលបានប្រាប់ឲ្យដឹងថា÷ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាទៀបភ្លឺ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ នៅតាមកំណាត់ផ្លូវជាតិលេខ ៥ កំពុងស្ថាបនា ស្ថិតក្នុងក្រុមទី ១៧ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពបានបញ្ជាក់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកស្តារិក ( Starex ) ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ ២A-៣២៧៩ បើកបរដោយឈ្មោះ ម៉ែន យ៉ុន ភេទប្រុស អាយុ ៣២ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ទឹម ឈឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ទាំងពីរនាក់់រស់នៅក្នុងភូមិអូរកណ្តោល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត
ក្នុងទិសដៅពីជើងទៅត្បូង (ពីបន្ទាយមានជ័យ ឆ្ពោះទៅបាត់ដំបង)លុះមកដល់ចំណុចកើតហេតុបានជ្រុលបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ( HYUNDAI ) ពណ៍ស ពាក់ផ្លាកលេខកំពង់ចាម៣A-៥៧៤៦ ពីក្រោយដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវ បើកបរដោយឈ្មោះ វ៉ាង សារឿត ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឱ្យរថយន្តស្តារិកគាបជាប់នឹងកន្ទុយរថយន្តហ៊ីយ៉ាន់ដាយ បង្កឲ្យអ្នកបើកបររបួសស្រាលនិងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់តែម្តង។

 ក្រោយពេលកើតហេតុកម្លាំងនគរបាលស្រុកថ្មគោលបានចុះវ៉ាស់វែងធ្វើកំណត់ហេតុរួចប្រគល់សំណុំរឿងទៅកាន់ការិយាល័យជំនាញនៃស្នងការនគរបាលខេត្តបាត់ដំបងដើម្បីរងចាំអោយម្ចាស់ចូលខ្លួនដោះស្រាយបញ្ចប់តាមនីតិវិធី៕

រថយន្តទេសចរណ៍ បុករថយន្តដឹកទំនិញពីក្រោយបណ្តាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់ស្រាល
រថយន្តទេសចរណ៍ បុករថយន្តដឹកទំនិញពីក្រោយបណ្តាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់ស្រាល
រថយន្តទេសចរណ៍ បុករថយន្តដឹកទំនិញពីក្រោយបណ្តាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់ស្រាល
រថយន្តទេសចរណ៍ បុករថយន្តដឹកទំនិញពីក្រោយបណ្តាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់ស្រាល

PLB Banner on article detail