ប្រកាសចូលកាន់មុខតំណែង និងបំពេញការងារ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន

ថ្ងៃច័ន្ទ 19 កក្កដា 2021, 18:53

(ប៉ៃលិន )នៅរសៀល ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្តប៉ៃលិនបានប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តចំនួន២រូប  ក្រោមអធិបតីភាព ឯកឧត្តមជាចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត  លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈខេត្តប៉ៃលិន។ 

រាជរដ្ឋាភិបាល សម្រេចផ្ទេរភារកិច្ច លោកស្រី ជា លាភ ពីអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិនឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ និងតែងតាំងលោកស្រី ឡូញ ឈាង ឲ្យកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិនជំនួសលោកស្រី ជា លាភ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានកំណត់។

 ទន្ទឹមនោះ រាជរដ្ឋាភិបាលក៏បានសម្រេចផ្ទេរភារកិច្ច លោក គោស៊ុំ ប៊ុនសឺត ពីអភិបាលរងខេត្តព្រះវិហារ ទៅជា អភិបាលរងខេត្តប៉ៃលិន ជំនួសលោក ធូ ភា ដែល ត្រូវបានផ្ទេរភារកិច្ចឲ្យទៅកាន់មុខតំណែងថ្មី ។

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើដល់ លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ដែលទើបប្រកាសតែងតាំងថ្មី និងបានកោតសរសើរចំពោះការដឹកនាំកន្លងមក ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ។

លោកជំទាវ ក៏បានបន្តទៀតថា ត្រូវមានការសហការសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់លើ និងថ្នាក់ក្រោម ត្រូវបន្តយកចិត្តទុកដាក់លើកការសម្របសម្រួលដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ជំរុញបន្ថែមការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព ។ជាថ្មីម្តងទៀត លោកជំទាវ សំណូមពរឲ្យ ពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ដោយអវត្តតាមសេចក្ដីណែនាំលេខ ០៥៥សណន របស់ក្រសួងមហាផ្ទៃ ដើម្បីរួមគ្នាបំពេញការងាររបស់រដ្ឋបាលខេត្តឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ពិសេសអនុវត្តន៍តាមអភិក្រមទាំង ០៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់។

តាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឲ្យយបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។បន្ថែមលើនេះលោកជំទាវបានក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទទាំងអស់ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺ កូវីដ ១៩ និងត្រូវបន្តអនុវត្ត ៣ការពារ៣កុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

PLB Banner on article detail

អត្ថបទពេញនិយម