លោកជំទាវ បាន ស្រីមុំ ចុះសួរសុខទុក្ខចៅសង្កាត់ដែលមានជម្ងឺសម្រាកព្យាបាលនៅតាមផ្ទះ

ថ្ងៃអាទិត្យ 18 កក្កដា 2021, 17:8

ប៉ៃលិន៖ជានិច្ចកាល លោកជំទាវ បាន ស្រីមុំ  អភិបាលខេត្តប៉ៃលិន
 តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋឬមន្ត្រីក្រោមឱវាត ទោះបីរវល់យ៉ាងណាក៍លោកជំទាវឆ្លៀតចុះសួរសុខទុក្ខពីស្ថានភាពគ្រួសារនិងស្ថានភាពជម្ងឺដង្កាត់។

ជាក់ស្តែងកាលពីថ្ងៃទី១៨កក្តដា២០២១ខណះដែលលោកជំទាវរួមនិងក្រុមការងារបានអញ្ចើញចុះសួរសុខទុក្ខដល់លោកចៅសង្កាត់អូតាវ៉ៅនិងចៅសង្កាត់ប៉ៃលិនដែលមានជំងឺប្រចាំកាយសម្រាកនៅផ្ទះ។

 លោកជំទាវ បាន ស្រីមុំ បានលើកឡើងថាចៅសង្កាត់អូតាវ៉ៅ និងចៅសង្កាត់ប៉ៃលិន លោកទាំង ២ នាក់ជាតួអង្គធ្វើដំណើរតស៊ូជាមួយយើងទាំងអស់គ្នានៅខេត្តប៉ៃលិន តាមនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ លោកទាំងទ្វេបានខិតខំបំពេញការងារបំរើប្រជាពលរដ្ឋជាច្រើនឆ្នាំមកហើយ ពេលនេះលោកមានជំងឺប្រចាំកាយ លោកជំទាវមិនទុកឲ្យលោកខ្វះភាពកក់ក្តៅឬរស់នៅឯកោឡើយ។ 

លោកជំទាវអភិបាលខេត្តបានលើកឡើងទៀតថា  សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មិនមានទំលាប់រត់ចោល ឬ បោះបង់គ្នា ចោលឡើយទោះបីស្ថិតនៅក្នុង កាល:ទេស:ណាក៍ឡើយ ។

 ជាមួយនិងការសួរសុខទុក្ខផ្តល់ភាពកក់ក្តៅពីថ្នាក់ដឹកនាំខេត្តលោកជំទាវក៍បានបួងសួងសូមលោកពុកទាំងទ្វេរ ទទួលបានសុខភាពល្អដើម្បីបន្តដំណើរជាអ្នកបំរើប្រជាពលរដ្ឋយើងទៅមុខទៀត៕

លោកជំទាវ បាន ស្រីមុំ ចុះសួរសុខទុក្ខចៅសង្កាត់ដែលមានជម្ងឺសម្រាកព្យាបាលនៅតាមផ្ទះ
លោកជំទាវ បាន ស្រីមុំ ចុះសួរសុខទុក្ខចៅសង្កាត់ដែលមានជម្ងឺសម្រាកព្យាបាលនៅតាមផ្ទះ
លោកជំទាវ បាន ស្រីមុំ ចុះសួរសុខទុក្ខចៅសង្កាត់ដែលមានជម្ងឺសម្រាកព្យាបាលនៅតាមផ្ទះ
លោកជំទាវ បាន ស្រីមុំ ចុះសួរសុខទុក្ខចៅសង្កាត់ដែលមានជម្ងឺសម្រាកព្យាបាលនៅតាមផ្ទះ
លោកជំទាវ បាន ស្រីមុំ ចុះសួរសុខទុក្ខចៅសង្កាត់ដែលមានជម្ងឺសម្រាកព្យាបាលនៅតាមផ្ទះ
លោកជំទាវ បាន ស្រីមុំ ចុះសួរសុខទុក្ខចៅសង្កាត់ដែលមានជម្ងឺសម្រាកព្យាបាលនៅតាមផ្ទះ
លោកជំទាវ បាន ស្រីមុំ ចុះសួរសុខទុក្ខចៅសង្កាត់ដែលមានជម្ងឺសម្រាកព្យាបាលនៅតាមផ្ទះ
លោកជំទាវ បាន ស្រីមុំ ចុះសួរសុខទុក្ខចៅសង្កាត់ដែលមានជម្ងឺសម្រាកព្យាបាលនៅតាមផ្ទះ

PLB Banner on article detail