ឯកឧត្តម ស សុខា ឧបត្ថម្ភសម្ភារ: អាល់កុល និងម៉ាស់ ជូនសាខាកាកបាទក្រហមកម្ពុជាដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ថ្ងៃអាទិត្យ 18 កក្កដា 2021, 17:1

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១នេះ លោក កុសុម សុភីនារ៉ា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង តំណាងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានទទួលជួបសំណេះសំណាល និងទទួលអំណោយជាសម្ភារ: និងអាកុល ម៉ាស់ ពី ឯកឧត្តម ព្រួញ រិទ្ធថា សមាជិកអចិន្រ្តៃយ៍ សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តបាត់ដំបង ជាតំណាងឯកឧត្តម ស សុខា  រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡានិងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុកខេត្តបាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ និងលោកជំទាវ។

ក្នុងឱកាសនោះ ក្នុងនាមឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន លោកកុសុមសុភីនារ៉ា នាយកប្រតិបត្តិសាខា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានពាំនាំប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន  ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលបានឧបត្ថម្ភសម្ភារ រួមមាន អាល់កុល  ម៉ាស់ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់នឹងជំងឺកូវីដ-១៩។

ជាកិច្ចឆ្លើយតប ឯកឧត្តម ព្រួញ រិទ្ធថា បានថ្លែងអំណរគុណចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលបានចូលរួមចំណែកការងារមនុស្សធម៌ ហើយជាពិសេសក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ និងសូមជូនពរថ្នាក់ដឹកនាំ មន្ត្រីកាកបាទក្រហមកម្ពុជាទាំងអស់ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចមនុស្សធម៌ ដើម្បីបន្តជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ 

ហើយអំណោយដែលបានផ្តល់ជូនរួមមាន៖ អាល់កុល ចំនួន ១៥០លីត្រ និងម៉ាសការពារ ចំនួន ១២ ៥០០ម៉ាស។

ឯកឧត្តម ស សុខា ឧបត្ថម្ភសម្ភារ: អាល់កុល និងម៉ាស់ ជូនសាខាកាកបាទក្រហមកម្ពុជាដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩
ឯកឧត្តម ស សុខា ឧបត្ថម្ភសម្ភារ: អាល់កុល និងម៉ាស់ ជូនសាខាកាកបាទក្រហមកម្ពុជាដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩
ឯកឧត្តម ស សុខា ឧបត្ថម្ភសម្ភារ: អាល់កុល និងម៉ាស់ ជូនសាខាកាកបាទក្រហមកម្ពុជាដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

PLB Banner on article detail