សាប៊ូ Liby

ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ក្រោយ​ធ្វើ​សកម្មភាព​កាច់​សោរ​ម៉ូតូ​បានសម្រេច​

ថ្ងៃព្រហស្បតិ៍ 15 កក្កដា 2021, 20:44

​ខេត្តបាត់ដំបង​! ជនសង្ស័យ​ចំនួន​០៣​នាក់​ត្រូវបាន​កម្លាំង​ក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​លួច​កាច់​សោរ​យក​ម៉ូតូ​បានសម្រេច​។​

 

​លោក វរសេនីយ៍ឯក  ឈឿង  គឹម​សុង  នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បានអោយដឹងថា កិច្ចប្រតិបត្តិការ​ខាងលើ​ធ្វើឡើង​កាលពី​វេលា​ម៉ោង  ០៩​និង ៣៧  នាទី នៅ​ថ្ងៃទី ១៤  ខែ  កក្កដា  ឆ្នាំ  ២០២១   នៅ ច​នៅ​ចំណុច​ផ្លូវលំ​មួយកន្លែង ស្ថិត ក្នុង ភូមិ រំចេក​៤  សង្កាត់ រតនៈ  ក្រុង​បាត់ដំបង   ក្រោម​ការ​ចោទ​ពីបទ​លួច មាន​ស្ថាន​ទម្ងន់ទោស  (  កាច់​សោរ យក ម៉ូតូ  )   ។

 

 ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​!
/១-​ឈ្មោះ  កែវ  សុខុម  ហៅ  ម៉ាប់  ភេទ​ប្រុស  អាយុ  ២៦  ឆ្នាំ  ស្នាក់នៅ បន្ទប់​ជួល  ស្ថិតក្នុង ភូមិ រំចេក​៤  សង្កាត់ រតនៈ  ក្រុង​បាត់ដំបង (  ជា អ្នក ធ្វេ​ី សកម្មភាព  )  
/២-​ឈ្មោះ  សុខ  ផានិត  ភេទ​ប្រុស  អាយុ  ៤៧  ឆ្នាំ  មាន​ទីលំនៅ  ភូមិ  ចំការ​ឫស្សី  សង្កាត់ ព្រែក​ព្រះស្តេច  ក្រុង បាត់ដំបង  (  ជា អ្នក ចូលរួម  )  
/៣-​ឈ្មោះ  គន្ធ  វុ​ទ្ធា  ហៅ  ធា  ភេទ​ប្រុស  អាយុ  ២៧  ឆ្នាំ  ស្នាក់នៅ បន្ទប់​ជួល  ស្ថិតក្នុង ភូមិ រំចេក ៤  សង្កាត់ រតនៈ  ក្រុង​បាត់ដំបង  (  ជា អ្នក ចូលរួម  )  ។​

 

- វត្ថុតាង ដកហូត រួម មាន  ៖  
-  ដង្កាប់ ចំនួន  ០៣  
-  កន្ត្រៃ សម្រាប់ កាត់ ចំ​នួ ន  ០៣
-  កូន កាំបិត  ចំនួន  ០១  
-  មួក សុវត្ថិភាព ពណ៌  ខ្មៅ  ចំនួន  ០១  
-  ស្លាក​លេខ  មាន​លេខ  បាត់ដំបង  1AK-4724 ចំនួន  ០១  សន្លឹក  
-  ទូរស័ព្ទ ដៃ  ស៊េរី ចាស់  ចំនួន  ០២  គ្រឿង  
-  សោរ  សម្រាប់ ដោះ គ្រឿង ម៉ូតូ  មួយ ចំនួន  
-  កូន សោរ ម៉ូតូ  ចំនួន  ០១  
-  សោរ  លេខ ៨  មាន​រាង អក្សរ អិ​ល  សម្រាប់ ធ្វេ​ី សកម្មភាព កាច់​សោរ  ម៉ូតូ  ចំនួន  ០១  
-  ដែក រាង សំប៉ែត ចុង ស្រួច  (  ផ្លែ សម្រាប់ កាច់​សោរ ម៉ូតូ   )  ចំនួន  ០១  
-  ម៉ូតូ ម៉ាក ហុងដា ឌ្រី​ម  សេ  ១២៥  ពណ៌  ខ្មៅ  ស៊េរី​ឆ្នាំ  ២០២០  លេខ តួ ម៉ាស៊ីន  ៥៧២៧៧៣៨  គ្មាន ស្លាក​លេខ  ចំនួន  ០១  គ្រឿង  
-  ម៉ូតូ ម៉ាក  ហុងដា  PCX ពណ៌  ស  ស៊េរី​ឆ្នាំ  ២០១៣  លេខ តួ  ម៉ាស៊ីន  ០៤២១៩៦  ពាក់​ស្លាក​លេខ  ភ្នំពេញ  1BT-5020 ចំនួន  ០១  គ្រឿង  ។

 

​លោក​ប្រធានការិយាល័យ​ដដែល​បាន​បញ្ជាក់ថា នៅ​ថ្ងៃកើតហេតុ​ថ្ងៃទី  ១៤  ខែ  កក្កដា  ឆ្នាំ  ២០២១  វេលា​ម៉ោង  ០២​និង​២៨  នាទី  រំលង អា​ធ្រា​ត្រ  ជនសង្ស័យ​ឈ្មោះ កែវ  សុខុម  ហៅ  ម៉ាប់  ខាង​លេ​ី  ត្រូវ បាន ជនសង្ស័យ ឈ្មោះ  សុខ  ផានិត  ជិះ ម៉ូតូ ដឹក ខ្លួន ទៅ ធ្វេ​ី សកម្មភាព  កាច់​សោរ យក ម៉ូតូ  របស់ ជនរងគ្រោះ  ឈ្មោះ  ស៊ិន  ឃុន  ភេទ​ស្រី  អាយុ  ៤៦  ឆ្នាំ  ដែល ម៉ូតូ ជនរងគ្រោះ បាន ចាក់ សោរ  ក  ទុក នៅ ខាង ក្រោម ផ្ទះ  នៅ ចំណុច ភូមិ ធ្ង័​រ  ឃុំ ចែង មាន ជ័យ  ស្រុក បាណន់  ខេត្ត បាត់ ដំបង  រួច​បាននាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។

 

​លុះ​ព្រឹក​ឡើង​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​មក​ខាង​សមត្ថកិច្ច​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​បាននិងកំពុង​តែ​ធ្វេ​ី​ការកសាង​សំណុំរឿង​ដេ​ី​ម្បី​បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី  ។​

ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ក្រោយ​ធ្វើ​សកម្មភាព​កាច់​សោរ​ម៉ូតូ​បានសម្រេច​
ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ក្រោយ​ធ្វើ​សកម្មភាព​កាច់​សោរ​ម៉ូតូ​បានសម្រេច​

PLB Banner on article detail