អាវុធហត្ថ​ខេត្តបាត់ដំបង​ឃាត់ខ្លួន​អ្នកកាសែត​០១​នាក់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​

ថ្ងៃពុធ 14 កក្កដា 2021, 22:45

​ខេត្តបាត់ដំបង !​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ពាក់ព័ន្ធ​ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ។​

 

​កិច្ចប្រតិបត្តិការ​ឃាត់​ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​ធ្វើឡើង​នៅវេលា​ម៉ោង ១២​និង​០០​នាទី ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

 

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ  កៅ ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣២ ឆ្នាំ មុខរបរ អ្នក​សា​ព័ត៌មាន ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​១៣​មករា  សង្កាត់​ព្រែក​ព្រះស្តេច ក្រុង និង​ខេត្តបាត់ដំបង ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ បង្ហោះ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម (​ហ្វេ​ស​ហ៊ុ​ក​) ។​

 

​ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​ជំនាញ​ដកហូត​វត្ថុតាង​រួមមាន​!
-​ទូរស័ព្ទ​ចំនួន ០៣ គ្រឿង​
-​ឡាន​ចំនួន ០១ គ្រឿង ម៉ាក​កាំ​ម៉ា​រី​៨៩ ពណ៌​ស​
-​បណ្ណ​ព័ត៌មាន​ចំនួន ០១ សន្លឹក​។​

 

 បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​រហូតមកដល់​ពេលនេះ ត្រូវបាន​ឃាត់​នៅ​ការិយាល័យ​ជំនាញ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។​

អាវុធហត្ថ​ខេត្តបាត់ដំបង​ឃាត់ខ្លួន​អ្នកកាសែត​០១​នាក់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​
អាវុធហត្ថ​ខេត្តបាត់ដំបង​ឃាត់ខ្លួន​អ្នកកាសែត​០១​នាក់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​
អាវុធហត្ថ​ខេត្តបាត់ដំបង​ឃាត់ខ្លួន​អ្នកកាសែត​០១​នាក់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​
អាវុធហត្ថ​ខេត្តបាត់ដំបង​ឃាត់ខ្លួន​អ្នកកាសែត​០១​នាក់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​

PLB Banner on article detail