បានឃើញប្រកាសលេខៈ៤២៨០ប្រ.ក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការកែសម្រួល ការរៀបចំ និងការប្រព្រឹត្តទៅរបស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត -បានឃើញប្រកាសលេខ៤៣០៨ប្រ.ក ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការកែសម្រួល តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់អធិការដ្ឋាននគរបាលក្រុង-ស្រុក-ខណ្ឌ ពិនិត្យលើភាពចាំបាច់នៃការងារចំពោះមុខ។
ប្រការ១: ត្រូវបានប្រគល់ភារកិច្ចជូនលោកវរសេនីយ៍ត្រី ជា ចាន់ឌី អគ្គលេខៈ ៦១៣៦៥ ឋានៈ អធិការរង ទទួលផែនការងារសេនាធិការ ឲទទួលដឹកនាំការងាររួមបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ។
មូលហេតុ៖ ដោយលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគម បានទទួលគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ ។
ប្រការ២: លោក-លោកស្រីស្នងការរងទាំងអស់, លោកនាយការិយាល័យចំណុះទាំងអស់, លោកអធិការ នគរបាលក្រុង-ស្រុកទាំងអស់ អង្គភាពពាក់ព័ន្ធ និងលោកវរសេនីយ៍ត្រី ជា ចាន់ឌី ត្រូវអនុវត្ត តាមលិខិតបង្គាប់ការនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ ដោយ តាំង ហូ