ឯកឧត្តម ស សុខា​ នាំយកសម្ភារៈបរិក្ខារការពារជម្ងឺឆ្លងកូវីដ-19 និងមី ត្រីខ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង

ថ្ងៃអង្គារ 13 កក្កដា 2021, 13:40

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៣  ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា
បាននាំយកនូវអំណោយជាសម្ភារៈបរិក្ខារ និងគ្រឿងឧបភោគ បរិភោគមួយចំនួនផ្តល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីប្រើប្រាស់ការពារជំងឺឆ្លងកូវីដ១៩។

  ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា៖អំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ការពារកូវីដ-19 និងគ្រឿងឧបភោគ បរិភោគបន្តិចបន្តួចដែលបានឧបត្ថម្ភនៅថ្ងៃនេះ គឺដើម្បីជួយសម្រាលដល់ការលំបាកខ្វះខាតជាមួយរដ្ឋបាលខេត្តបាត់ដំបងក្នុងការប្រយុទ្ធប្រឆាំងការពារជម្ងឺកូវីដ19ដែលកំពុងតែឆ្លងរាតត្បាតចូលក្នុងសហគមន៍កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនិងគួរឲ្យបារម្ភ។

 ហើយអំណោយជាសម្ភារ:បរិក្ខារ ការពារជំងឺកូវីដ១៩ និងគ្រឿងឧបភោគ បរិភោគដែលយកមកប្រគល់ជូននៅរដ្ឋបាលខេត្តនាពេលនេះរួមមាន៖ -មីចំនួន ២០០កេសតូច, ត្រីខ ៥០កេស,អាល់កុលចំណុះ៣០លីត្រ ចំនួន ៣០កាន, ជែលលាងដៃដបតូចចំនួន២០០ដប និងម៉ាស់ ចំនួន ២០កេសធំផងដែរ។

  ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ ពីឯកឧត្តមនិងលោកជំទាវ ព្រមទាំងសហការី ដែលបានពាំនាំមកជាមួយនូវអំណោយខាងលើដើម្បីជួយគាំទ្រដល់ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតជាសកលពីជម្ងឺកូវីដ-19នៅក្នុងខេត្ត។ 

ហើយចំពោះមុខឯកឧត្តមអភិបាលខេត្តក៏បានសន្យាថា៖សម្ភារៈនិងអំណោយជាគ្រឿងឧបភោគបរិភោគទាំងនេះ និងផ្តល់ជូនទៅកន្លែងមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ-19 បានប្រើប្រាស់ និងចែកដល់ប្រជាជនដែលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសបងប្អូនដែលរស់នៅតំបន់បិទខ្ទប់និងមានការខ្វះខាតខ្លាំង។

បន្ទាប់ពីប្រគល់ ទទួលនូវសម្ភារៈនិងគ្រឿងឧបភោគ បរិភោគ រួចមក ឯកឧត្តមទាំងទ្វេនិងក្រុមការងារក៏បានអញ្ជើញចុះទៅពិនិត្យមើលមណ្ឌលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងមណ្ឌលបុរីរំចេក ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបងផងដែ។

ឯកឧត្តម ស សុខា​ នាំយកសម្ភារៈបរិក្ខារការពារជម្ងឺឆ្លងកូវីដ-19 និងមី ត្រីខ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង
ឯកឧត្តម ស សុខា​ នាំយកសម្ភារៈបរិក្ខារការពារជម្ងឺឆ្លងកូវីដ-19 និងមី ត្រីខ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង
ឯកឧត្តម ស សុខា​ នាំយកសម្ភារៈបរិក្ខារការពារជម្ងឺឆ្លងកូវីដ-19 និងមី ត្រីខ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង
ឯកឧត្តម ស សុខា​ នាំយកសម្ភារៈបរិក្ខារការពារជម្ងឺឆ្លងកូវីដ-19 និងមី ត្រីខ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង
ឯកឧត្តម ស សុខា​ នាំយកសម្ភារៈបរិក្ខារការពារជម្ងឺឆ្លងកូវីដ-19 និងមី ត្រីខ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង
ឯកឧត្តម ស សុខា​ នាំយកសម្ភារៈបរិក្ខារការពារជម្ងឺឆ្លងកូវីដ-19 និងមី ត្រីខ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង
ឯកឧត្តម ស សុខា​ នាំយកសម្ភារៈបរិក្ខារការពារជម្ងឺឆ្លងកូវីដ-19 និងមី ត្រីខ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង
ឯកឧត្តម ស សុខា​ នាំយកសម្ភារៈបរិក្ខារការពារជម្ងឺឆ្លងកូវីដ-19 និងមី ត្រីខ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង

PLB Banner on article detail

អត្ថបទពេញនិយម