អភិបាលខេត្តប៉ៃលិនគ្រោងកែច្នៃ រមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវឲ្យក្លាយជាកន្លែងដ៍ទាក់ទាញ ដើម្បីឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកន្សាន្ត

ថ្ងៃអាទិត្យ 11 កក្កដា 2021, 9:3

(ប៉ៃលិន) ៖ រហូតមកដល់រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានដឹកនាំមន្រ្តីមកពីមន្ទីរជុំវិញខេត្ត ចុះពិនិត្យ ស្ថានភាពនិង ការស្ថាបនាផ្លូវក្នុងរមនីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ  ជាពិសគឺមានគម្រោងរៀបចំឈូសឆាយព្រៃឈើ ដែលនៅតាមដងផ្លូវចូលទៅក្នុងរមណីយដ្ឋាន ដើម្បីកែលម្អធ្វើសួនច្បារដាំផ្កាភ្ញីបន្ថែម និងតុបតែងផ្កាសិប្បនិម្មិតមួយចំនួន គឺទុកតែដើមឈើហូបផ្លែធំៗ ដូចជាដើមស្វាយ ដើមសាវម៉ាវ និងដើមឈើមានតម្លៃជាដើម សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលបញ្ចប់ការឆ្លងរីករាលដាលនៃជំ ងឺកូវីដ ១៩ ខាងមុខ ។
 
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖  រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺបានខិតខំកសាង និងឣភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសគឺការកសាងហេដ្ឋារចនាសម័ន្ធនានាដូចជា សាលារៀន ស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យ ជាដើម ។

 លោកជំទាវបន្តទៀតថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន ក៏បានខិតខំកែលម្អរ ហេដ្ឋារចនាសម័ន្ធសាធារណ:នានាជាច្រើន ជាពិសេសឣភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្ត ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងឣន្តរជាតិចូលមកលេងកំសាន្តនាឱកាសបុណ្យទានផ្សេងៗ ដូចជាបុណ្យចូលឆ្នាំចិន បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងរដូវភ្ជុំបិណ្ឌជាដើម ក្នុងខេត្តប៉ៃលិនយើងឱ្យកាន់តែច្រើនឡើង ធ្វើឱ្យជីវភាពប្រជា ពលរដ្ឋកាន់តែធូរធារជាងមុនផងដែរ ។

លោកជំទាវអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមការណែនាំ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល និងក្រ សួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសអាជ្ញាធរមូលដ្ឋានត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យមកទទួលការវ៉ាក់សាំងការពារកូវីដ ១៩ ឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងនៅតាមមណ្ឌលសុខភាព នានាដែលនៅជិតផ្ទះផងដែរ ។

សូមបញ្ជាក់ផងដែរថា ៖ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ប្រមាណ៧ទៅ៨គីឡូម៉ែត្រ ស្ថិតនៅភូមិកូនខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយរមណីយដ្ឋាននេះ មានទេសភាពល្អស្រស់ស្អាតជាងគេបំផុតនៅទូទាំងខេត្តប៉ៃលិន មានទឹកជ្រោះ រហូតដល់៧ជាន់ ពេលភ្ញៀវទេសចរចូលទៅងូតលេងកម្សាន្ត ធ្វើឱ្យត្រជាក់ បំបាត់ទុក្ខកង្វល់ និងមានអារម្មណ៍ស្រស់ថ្លាថែមទៀត៕

អភិបាលខេត្តប៉ៃលិនគ្រោងកែច្នៃ រមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវឲ្យក្លាយជាកន្លែងដ៍ទាក់ទាញ ដើម្បីឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកន្សាន្ត
អភិបាលខេត្តប៉ៃលិនគ្រោងកែច្នៃ រមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវឲ្យក្លាយជាកន្លែងដ៍ទាក់ទាញ ដើម្បីឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកន្សាន្ត
អភិបាលខេត្តប៉ៃលិនគ្រោងកែច្នៃ រមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវឲ្យក្លាយជាកន្លែងដ៍ទាក់ទាញ ដើម្បីឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកន្សាន្ត
អភិបាលខេត្តប៉ៃលិនគ្រោងកែច្នៃ រមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវឲ្យក្លាយជាកន្លែងដ៍ទាក់ទាញ ដើម្បីឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកន្សាន្ត
អភិបាលខេត្តប៉ៃលិនគ្រោងកែច្នៃ រមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវឲ្យក្លាយជាកន្លែងដ៍ទាក់ទាញ ដើម្បីឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកន្សាន្ត
អភិបាលខេត្តប៉ៃលិនគ្រោងកែច្នៃ រមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវឲ្យក្លាយជាកន្លែងដ៍ទាក់ទាញ ដើម្បីឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកន្សាន្ត
អភិបាលខេត្តប៉ៃលិនគ្រោងកែច្នៃ រមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវឲ្យក្លាយជាកន្លែងដ៍ទាក់ទាញ ដើម្បីឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកន្សាន្ត
អភិបាលខេត្តប៉ៃលិនគ្រោងកែច្នៃ រមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវឲ្យក្លាយជាកន្លែងដ៍ទាក់ទាញ ដើម្បីឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកន្សាន្ត

PLB Banner on article detail