UME Champong Cham2 Smart Hearing Borey Mongkol1 ZORUS

អភិបាលខេត្ត​ប៉ៃលិន អំពាវនាវ​ពលរដ្ឋ​រស់នៅ​ខេត្ត​ប៉ៃលិន មក​ទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩

ថ្ងៃអាទិត្យ 11 កក្កដា 2021, 8:58

(​ប៉ៃលិន​) ៖ នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​ខេត្ត បាន​បន្ត​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យមើល​ដំណើរការ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ ដែលជា​ការអនុវត្ត​ផែនការ​ជំហាន​យុ​ទ្ឋ​សាស្ត្រ ប្រ​យុ​ទ្ឋ​ប្រឆាំង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការយកចិត្តទុកដាក់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​នៅក្នុង​ឱកាស​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅតាម​មណ្ឌល​ចាក់​វ៉ាក់សាំង​ទូទាំង​ខេត្ត​ប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ខេត្ត​ប៉ៃលិន​នាំគ្នា​មក​ទទួល​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា​កំ​ខាន​ព្រោះ​ជា​ផ្នែក​មួយ​នៃ​ការប្រយុទ្ធប្រឆាំង​និង​ជម្ងឺ​ដ៍​សាហាវ​នេះ​។​

​លោកជំទាវ​អភិបាលខេត្ត បាន​បន្តទៀតថា « បើ​ទោះ​ពុក​ម៉ែ​បងប្អូន បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​ដូ​ស​ទី​១ ឬ​បាន​ចាក់​ដូ​ស​ទី​២ រួចរាល់​ហើយក៏​ដោយ ក៏ត្រូវ​រក្សា​វិធានការ (៣​ការពារ ៣​កុំ​) របស់​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​បាន​ខ្ជាប់ខ្ជួន ទើប​អាច​រួចខ្លួន​ពី​ជំងឺ​កូ​វីដ​១៩​ប្រភេទ​ថ្មី ( COVID-19 Delta) ដែលមាន​ប្រភព​មកពី​ក្រៅប្រទេស ។​

 ហើយ​ពិសេស ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ ដោយ​ក្រោយពេល​ចាក់​វ៉ាក់សាំង​រួច មិនត្រូវ​ពិសា​ស្រា គ្រឿង​សមុទ្រ កុំ​ពិសា​ម្ទេស​ច្រើនពេក និង​មិនត្រូវ​លើក​របស់​ធ្ងន់ៗ​ជាដើម ។​
​ចំណែក​ប្រជាពលរដ្ឋ ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង មានការ​ត្រេកអរ​យ៉ាងខ្លាំង ហើយក៏​សូម ថ្លែងអំណរគុណ​ដល់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់​កាលទេស​: ហើយក៏​សូម អរគុណ​ដល់​អភិបាល​ខេត្ត​ប៉ៃលិន ដែល​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ដុតដៃដុតជើង ផ្តល់​សេវា​នៃ​ការចាក់ វ៉ាក់សាំង​នេះ បាន​យ៉ាង​ល្អ និង​ទាន់ពេលវេលា​ផងដែរ ។

​សូមបញ្ជាក់ថា ៖ យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​នេះ មាន​រយៈពេល​១៤​ថ្ងៃ​គឺ​ចាប់​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២១ ដោយពេល​ព្រឹក​ចាប់ពី​ម៉ោង​៨:០០​ព្រឹក​ដល់​ម៉ោង​១១:០០​នាទី ព្រឹក ។ ពេល​រសៀល​ចាប់ពី​ម៉ោង​២:០០​ដល់​ម៉ោង​៥:០០​នាទី​ល្ងាច និង​នៅតាម​ទីតាំង​ដូចខាងក្រោម ៖
   ទី​១. ក្រុងប៉ៃលិន​. នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ចំនួន​០២​កន្លែង មណ្ឌល​សុខភាព​ក្រចាប់ ចំនួន ០១​កន្លែង ទី​២. ស្រុក​សាលា​ក្រៅ គឺ​នៅ​មណ្ឌល​សុខភាព​ផ្សារ​ព្រំ​ចំនួន​០២​កន្លែង នៅ​មណ្ឌល​សុខភាព​ស្ពង់​ចំនួន​០១​កន្លែង និង​នៅ​មណ្ឌល​សុខភាព​ភ្នំ​ព្រាល​ចំនួន​០១​កន្លែង សូមកុំ​ភ្លេច​ភ្ជាប់​មកជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន ទើប​ក្រុមការងារ​អាច​ចាក់​ជូន​បាន ៕​

PLB Banner on article detail

អត្ថបទពេញនិយម