ថៃ​រកឃើញ​ករណី​ឆ្លង Covid-19 ថ្មីៗ​ចំនួន​៩,២៧៦​ករណី ស្លាប់​៧២​នាក់​

ថ្ងៃសុក្រ 9 កក្កដា 2021, 14:31

​ថៃ​៖ ក្រសួងសុខាភិបាល​ថៃ នៅក្នុង​ថ្ងៃ​សុក្រ​នេះ បាន​រាយការណ៍​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​រហូតដល់​៩​ពាន់​២៧៦​ករណី និង​អ្នកស្លាប់​ថ្មី​ចំនួន​៧២​នាក់​បន្ថែមទៀត នៅក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ ។​

 

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើនេះ មាន​៨​ពាន់​៩៩៨​ករណី​គឺជា​ប្រជាជន​ទូទៅ និង​២៧៨​ករណី​ទៀត​នៅក្នុង​ពន្ធនាគារ​។​

 

​ចាប់តាំងពី​រោគរាតត្បាត​ផ្ទុះឡើង​កាលពីដើម​ឆ្នាំមុន​មក ប្រទេស​ថៃ​មាន​អ្នកស្លាប់​ចំនួន​២​ពាន់​៥៣៤​នាក់ និង​អ្នក​ឆ្លង​ចំនួន​៣១​ម៉ឺន​៧​ពាន់​៥០៦​ករណី ៕ ប្រភព​៖ Bangkok Post​

ថៃ​រកឃើញ​ករណី​ឆ្លង Covid-19 ថ្មីៗ​ចំនួន​៩,២៧៦​ករណី ស្លាប់​៧២​នាក់​

PLB Banner on article detail

Tags

អត្ថបទពេញនិយម